ព័ត៌មានជាតិ
អាយុទើប១៣ឆ្នាំក្លាយជាជនសង្ស័យចោរលួចម៉ូតូត្រូវសមត្ថកិច្ចឃាត់ខ្លួន
ជនសង្ស័យ២នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌដង្កោ ធ្វើការឃាត់ខ្លួនពាក់ព័ន្ធនឹងករណីលួចម៉ូតូប្រជាពលរដ្ឋ កាលពីវេលាម៉ោង៩ និង៥០នាទីព្រឹក ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចក្បែររង្វង់មូលស្រីកងស្រូវ ភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនទី១ ឈ្មោះ សំរិត ចាវ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។ ទី២ ឈ្មោះ ម៉ក់ លាងហេង ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរពិតប្រាកដស្នាក់នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។ ចំណែកជនរងគ្រោះ ឈ្មោះ កយ បូរិន្ទ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាអ្នកតខ្សែកាប ស្នាក់នៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។

បើតាមសម្ដីបុរសដែលជាម្ចាស់ម៉ូតូបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគាត់បានជិះម៉ូតូ ម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៥ ពណ៌ខ្មៅ ពាក្យស្លាកលេខ បាត់ដំបង1Q-8191 មកឡើង ត ខ្សែកាបតែមិនបានដកសោម៉ូតូចេញពីម៉ូតូនោះទេ ខណៈពេលដែលគាត់ឡើងបានប្រហែលជាកម្ពស់៣ម៉ែត្រ ក៏មានជនសង្ស័យ២នាក់ មកសួរនាំគាត់ពីនេះពីនោះ ពេលនោះគាត់ក៏បានឡើងទៅលើបង្គោលភ្លើងប្រហែលជា៥ម៉ែត្រ ស្រាប់តែជនសង្ស័យទាំង២នាក់នេះបានធ្វើសកម្មភាពបញ្ឆេះម៉ូតូរបស់គាត់ហើយឡើងជិះបំណងគេចខ្លួន ពេលនោះគាត់ក៏ចុះមកក្រោម នឹងបានស្រែកថា ចោរៗ ខណៈពេលនោះក៏កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរលួសកំពុងតែជិះម៉ូតូល្បាតក៏ដេញតាម និងទំនាក់ទំនងតាមវិទ្យុទាក់ទងឱ្យសមត្ថកិច្ចនគរបាលខណ្ឌដង្កោជួយស្ទាក់ ដេញតាមជនសង្ស័យរហូតមកដល់ភូមិតាឡី សង្កាត់ជើងឯក ខណ្ឌដង្កោ ទើបជនសង្ស័យទាំង២នាក់ ផ្ដួលម៉ូតូរត់ចូលក្នុងទឹកបឹង ទើបសមត្ថកិច្ចឡោមព័ទ្ធចាប់បានទាំង ២នាក់តែម្តង ។

ជនសង្ស័យទាំង២នាក់ត្រូវបាននាំទៅកាន់ជំនាញព្រហ្មទណ្ឌខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕
អត្ថបទ ៖ រ៉ាវុទ្ធ



-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត