ព័ត៌មានអន្ដរជាតិ
រុស្ស៊ី គំរាម ផ្ទុះសង្គ្រាមលោកលើកទី៣ បើណាតូ ហ៊ានតែធ្វើរឿងម្យ៉ាង
ការទន្ទ្រានចូលឧបទ្វីបគ្រីមៀ ដោយរដ្ឋជាសមាជិកណាតូ អាចស្មើនឹងការប្រកាសសង្គ្រាមលើប្រទេសរុស្ស៊ីដែលអាចនាំឲ្យមាន “សង្គ្រាមលោកលើកទីបី”។ នេះបើតាមការអះអាងពីអតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev កាលពីថ្ងៃចន្ទទី២៧ខែមិថុនា។
លោក Medvedev បានប្រាប់គេហទំព័រព័ត៌មាន Argumenty i Fakty ថា “សម្រាប់ពួកយើង គ្រីមៀ គឺជាផ្នែកមួយនៃប្រទេសរុស្ស៊ី។ ហើយវាមានន័យបែបនេះជារៀងរហូត។ ការប៉ុនប៉ងណាមួយដើម្បីទន្ទ្រានចូលតំបន់ គ្រីមៀ គឺជាការប្រកាសសង្រ្គាមប្រឆាំងនឹងប្រទេសរបស់យើង”។
ហើយប្រសិនបើរឿងនេះ ត្រូវបានធ្វើដោយរដ្ឋសមាជិកណាតូមែននោះ នេះមានន័យថា ជាជម្លោះជាមួយសម្ព័ន្ធមិត្តអាត្លង់ទិកខាងជើងទាំងមូល សង្គ្រាមលោកលើកទីបីនឹងផ្ទុះឡើង។ នឹងមានមហន្តរាយពេញលេញ។
ស្របពេលជាមួយគ្នានោះ លោក Medvedev ដែលបច្ចុប្បន្នជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់រុស្ស៊ី ក៏បាននិយាយផងដែរថា ប្រសិនបើប្រទេសហ្វាំងឡង់ និងស៊ុយអែត ចូលរួមជាមួយអង្គការណាតូ រុស្ស៊ីនឹងពង្រឹងព្រំដែនរបស់ខ្លួន ហើយនឹងត្រៀមខ្លួនសម្រាប់វិធានការសងសឹក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NDTV
ចុចអាន៖ លើកដំបូងហើយ! អ៊ុយក្រែន ប្រើរ៉ុកកែតផ្តល់ដោយអាមេរិក បាញ់សម្លាប់កងទ័ពរុស្ស៊ី រាប់សិបនាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់