Connect with us

សុខភាព

ប្រុងប្រយ័ត្ន! ប្រទេសជាប់ កម្ពុជា រកឃើញ អូមីក្រុង ពូជថ្មីដែលល្បីឆ្លងកាន់ តែខ្លាំង

បានផុស

នៅ

បើយោងតាមអគ្គនាយកដ្ឋានថ្នាំបង្ការក្រោមក្រសួងសុខាភិបាលវៀតណាមបានឲ្យដឹងថា ប្រទេសវៀតណាមបានកត់ត្រាពីការរកឃើញករណីវីរុសអូមីក្រុងក្លាយពូជប្រភេទ BA.5 បន្ទាប់ពីការត្រួតពិនិត្យតាមលំដាប់ហ្សែននៃមេរោគ ។

លោក Phan Trong Lan
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Phan Trong Lan ប្រធានអគ្គនាយកដ្ឋានថ្នាំបង្ការបាននិយាយថា មេរោគថ្មីនេះបានលេចចេញ នៅពេលដែលប្រទេសវៀតណាមបានកត់ត្រាករណីឆ្លងកូវីដ ១៩ ចំនួន ១៤២,០០០ ករណីក្នុងរយៈពេល ២ ខែចុងក្រោយនេះ ខណៈវីរុសអូមីក្រុងក្លាយពូជប្រភេទមួយទៀតគឺ BA.2 កំពុងគ្របដណ្តប់លើករណីឆ្លងថ្មីនេះ ។

ទន្ទឹមនោះការរកឃើញនេះកើតឡើងតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ បន្ទាប់ពីប្រទេសម៉ាឡេស៊ីក៏បានប្រកាសរកឃើញវីរុសកូវីដបំប្លែងខ្លួនអូមីក្រុងពូជថ្មី BA.5 ចំនួន ២ ករណី កាលពីពាក់កណ្ដាលខែមិថុនាកន្លងមក ។

គួរបញ្ជាក់ថា វីរុសអូមីក្រុងក្លាយពូជប្រភេទ BA.5 ត្រូវបានរកឃើញលើកដំបូងនៅអាហ្វ្រិកខាងត្បូងក្នុងខែមករា ហើយចាប់តាំងពីពេលនោះមក វាបានក្លាយទៅជាវីរុសបំប្លែងខ្លួនប្រភេទថ្មីឆ្លងកាន់តែខ្លាំងនៅក្នុងប្រទេសមួយចំនួន ខណៈ WHO បានចាត់ថ្នាក់ជាក្រុមវីរុសកូវីដអូមីក្រុងដែលស្ថិតក្រោមការត្រួតពិនិត្យ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Tuoi Tre

ចុចអាន ៖ ស្ងាត់ៗ ប្រទេសអាស៊ីអាគ្នេយ៍ រកឃើញ អូមីក្រុង ពូជថ្មី ២ប្រភេទ ឆ្លងកាន់តែខ្លាំង (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍១៨ ម៉ោង មុន

តារា Rap ម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ក្រោយរថយន្ដពាក់ស្លាកលេខ ខ.ម បើកបញ្ច្រាសឆ្លងផ្លូវ បុកមួយទំហឹង

ចរាចរណ៍១៦ ម៉ោង មុន

សមត្ថកិច្ច បានឃាត់ខ្លួនអ្នកបើករថយន្តបុកតារារ៉េបម្នាក់ យកទៅសួរនាំអនុវត្តតាមនីតិវិធី

ជីវិតកម្សាន្ដ១៨ ម៉ោង មុន

អ្នកសិល្បៈ តក់ស្លុត និងសោកស្តាយនូវការបាត់បង់ តារា Rapper RuthKo ជួបគ្រោះថ្នាក់ចរាចរណ៍យប់មិញ

ព័ត៌មានជាតិ៨ ម៉ោង មុន

បិទចរាចរណ៍នៅកំពង់ចម្លងជ្រោយចង្វារ កំពង់ចម្លងអរិយក្សត្រ និងកំណាត់ផ្លូវមួយចំនួន ជុំវិញមហោស្រពកោះពេជ្រ ស្អែកនេះ

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

មកដឹងពីជីវិតសិល្បៈត្រួសៗរបស់ Rapper ល្បីឈ្មោះ Ruthko

Sokha Hotels

ព័ត៌មានពេញនិយម