Connect with us

សន្តិសុខសង្គម

បញ្ជូនបុរសម្នាក់ទៅតុលាការ ករណីបើកបរល្មើសច្បាប់ចរាចរណ៍ និងវាយសមត្ថកិច្ច

បានផុស

នៅ

បុរសម្នាក់ដែលបានបើកបរល្មើសច្បាប់ចរាចរណ៍ មិនពាក់មួកសុវត្ថិភាព ជេរប្រមាទ និងយកខ្សែក្រវាត់វាយចំសមត្ថកិច្ច ត្រូវបាន​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​អនុវត្ត​បន្ត​នា​រសៀល​ថ្ងៃទី​ ២៨ ខែមិថុនា ឆ្នាំ​ ២០២២ នេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ត្រង់​មាត្រា​ ៥០៣ បទ​ប្រឆាំងនឹង​អ្នករាជការ​សាធារណៈ មាត្រា ​២១៧ បទ​ហិង្សា​ដោយ​ចេតនា និង​មាត្រា​ ៨០ ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក ។​

លោក​វរសេនីយ៍ឯក សាន សុខ​សីហា អ្នកនាំពាក្យនៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ប្រាប់​ឲ្យ​ដឹងថា បុរស​ម្នាក់​ត្រូវបាន​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួន ដោយសារ​ល្មើសច្បាប់​ចរាចរណ៍ និង​មិន​ស្តាប់​ការណែនាំព្រមទាំង​យក​ខ្សែក្រវាត់​វាយ​ចំ​មក​លើសមត្ថកិច្ច​ថែមទៀត​ផង កាលពី​រសៀល​ថ្ងៃទី​ ២៧ ខែមិថុនា ឆ្នាំ​ ២០២២ វេលា​ម៉ោង ១៥:០០ ​រសៀល ។

បុរស​ម្នាក់​នោះ​ឈ្មោះ ប៊ូ សុខ​មាន មុខរបរ​កម្មករសំណង់ ជិះ​ម៉ូតូ​ម៉ាកហុងដាសេ​ ១២៥ ពាក់​ស្លាក​លេខ​ព្រៃវែង​-៥៤០១៣ បាន​បើកបរ​ល្មើសច្បាប់​ចរាចរណ៍ ដោយ​មិន​ពាក់មួក​សុវត្ថិភាព​នៅពេល​បើកបរ ខណៈនៅពេល​សមត្ថកិច្ច​ធ្វើការ​ឃាត់ ដើម្បី​ធ្វើការ​ណែនាំ​អប់រំ បែរជា​បុរស​ម្នាក់​នោះ​មិន​ស្តាប់​តាម​ការណែនាំ​របស់​សមត្ថកិច្ច​ ហើយ​ថែមទាំង​ជេរប្រមាទ​មើល​ងាយ និង​យក​ខ្សែ​ក្រវាត់​វាយ​ចំ​មក​លើសមត្ថកិច្ច​ថែមទៀត​ផង ដោយ​ឃើញ​សកម្មភាព​ប្រើ​អំពើហិង្សា​មកលើ​សមត្ថកិច្ច​ដូច្នេះ មន្ត្រី​នៅ​គោលដៅ​អនុវត្ត​ច្បាប់​ក៏​ធ្វើ​ការចាប់​ឃាត់ខ្លួន ដើម្បី​យកមក​ធ្វើការ​សួរនាំ​នៅ​ការិយាល័យ​ចរាចរណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី ៕

​អត្ថបទ៖ រ៉ា​វុ​ទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៨ នាទីutes មុន

សម្ដេចតេជោ បន់ស្រន់ឱ្យស្ថានការណ៍នៅកូរ៉េប្រក្រតីឡើងវិញ និងថា«មិត្តកម្ពុជាមិនចង់ឃើញមិត្តកូរ៉េមានវិបត្តិ»

ព័ត៌មានជាតិ១ ម៉ោង មុន

អភិបាលរាជធានី ណែនាំ​ឱ្យ​អាជ្ញាធរខណ្ឌ ទប់ស្កាត់ បង្ក្រាប​ក្រុម​ក្មេងទំនើង និង​គ្រប់​គ្រង​វត្តមាន​ជនបរទេស​ឱ្យ​បានល្អ

សន្តិសុខសង្គម២ ម៉ោង មុន

យុវជនម្នាក់​បើក​រថយន្ត​បុក​កង់​បី​ឥណ្ឌា​នៅ​ខណ្ឌ​ទួកគោក ព្យាយាម​បើក​រត់​គេច​ត្រូវ​ប្រជាពលរដ្ឋដេញតាមឃាត់បាន​នៅ​ខណ្ឌ​៧មករា

ព័ត៌មានជាតិ២ ម៉ោង មុន

លោកជំទាវ ពេជ ចន្ទមុន្នី៖ ទោះរៀនដល់ណាក៏ដោយ តែបើគ្មានសីលធម៌ហើយ គឺគ្មានអ្នកគោរពឡើយ

ជីវិតកម្សាន្ដ២ ម៉ោង មុន

G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព

សេវាកម្មផ្លូវភេទ
សន្តិសុខសង្គម១០ ម៉ោង មុន

«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់

ផ្លូវ៦០ម៉ែត្រ
ចរាចរណ៍១២ ម៉ោង មុន

ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុក​រះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការ​ខូចខាត

ជីវិតកម្សាន្ដ១២ ម៉ោង មុន

G-Devith ប្តេជ្ញារកយុត្តិធម៌​ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ

អគ្គិភ័យ
សន្តិសុខសង្គម១២ ម៉ោង មុន

អគ្គិភ័យឆេះកន្លែងផ្ញើម៉ូតូ ឡាន ខូចខាតម៉ូតូ និងរថយន្ត៨គ្រឿង

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អង្គរក្សស្រីតាមស្អិតនាយករដ្ឋមន្ត្រី ថៃ ទៅ ចិនធ្លាប់បំបាក់ម្ចាស់ជើងឯកការ៉ាតេជប៉ុន ៥ រូប

Sokha Hotels

ព័ត៌មានពេញនិយម