Connect with us

ព័ត៌មានជាតិ

ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន​: តាមរយៈ ការទូត​សេដ្ឋកិច្ច​ដ៏​មុត​ស្រួច នឹងធ្វើ​ឲ្យ​ពិភពលោក​ស្គា​ល់ពី​គុណ​តម្លៃ​របស់​កម្ពុជា

បានផុស

នៅ

មានប្រសាសន៍​ក្រោយពី​អញ្ជើញ​ចូលរួម​ជា​អធិបតី នៅក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ស្តីពី​ការទូត​សេដ្ឋកិច្ច​ក្នុង​គន្លង​ប្រក្រតី​ថ្មី កាលពី​ម្សិលមិញ លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បាន​អះអាងថា តាមរយៈ​ការទូត​សេដ្ឋកិច្ច ដ៏​មុត​ស្រួច របស់​កម្ពុជា នឹងធ្វើ​ឲ្យ​ពិភព លោក​បានឃើញ​បាន​ស្គាល់​កម្ពុជា​កាន់តែខ្លាំង នាពេលខាងមុខ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បញ្ជាក់​យ៉ាង​ដូច្នេះ​ថា “​ខ្ញុំ​ពិតជា​រីករាយ​ណាស់​ដែល​បាន​ថ្លែង​សុន្ទរកថា បិទ​នៅ “​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ស្តីពី​ការទូត​សេដ្ឋកិច្ច​ក្នុង​គន្លង​ប្រក្រតី​ថ្មី​” កាលពី​ម្សិលមិញ​។ សិក្ខាសាលា​នេះ​បានទទួល​ការគាំទ្រ​ពី​មូលនិធិ​ពិសេស​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​-​ឡាន​ឆាង​។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​អ្នកចូលរួម​ទាំងអស់ និង​ការផ្តល់​ធាតុ​ចូល​ដ៏​មានតម្លៃ​នៅក្នុង​កម្មវិធី​ដ៏​សំខាន់​មួយ​នេះ ក៏ដូចជា​ក្រុមការងារ​សម្របសម្រួល​ការទូត​សេដ្ឋកិច្ច នៃ​ក្រសួងការបរទេស និង​សហ ប្រតិបត្តិការ​អន្តរជាតិ ដែល​បាន​ប្រឹងប្រែង​រៀបចំ​ប្រកបដោយ​ភាពរលូន​។ តាមរយៈ​ការទូត​សេដ្ឋកិច្ច​ដ៏​មុត​ស្រួច និង​មាន ប្រសិទ្ធភាព ខ្ញុំ​មាន​សុទិដ្ឋិនិយម​ថា កិច្ចការ​នេះ នឹងធ្វើ​ឲ្យ​ពិភពលោក​បានឃើញ និង​បាន​ស្គាល់​ពី​គុណ​តំលៃ​យ៉ាងច្រើន​ពី​កម្ពុ​ជាមាន​នាពេល​ខាងមុខនេះ​”​។

គួររំលឹកថា កាលពី​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០២២ ម្សិលមិញ ក្រុមការងារ​សម្រប សម្រួលកា​ទូត​សេដ្ឋកិច្ច នៃ​ក្រសួង​ការ បរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា បានរៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ថ្នាក់ជាតិ ស្តីពី “​ការទូត​សេដ្ឋកិច្ច ក្នុង​គន្លង​ប្រក្រតីភាព​ថ្មី​” ក្រោម​អធិបតីភាព​លោក អ៊ុច បូរ​រិ​ទ្ធ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​រដ្ឋលេខាធិការ​ប្រចាំការ ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា ដោយមាន​ការចូលរួម​ពី​តំណាង​ក្រសួង​ស្ថាប័ន និង​វិស័យ​ឯកជន​ជាច្រើន ហើយ​លោក Wang Wentian ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ប្រចាំ​កម្ពុជា​ក៏បាន​ចូលរួម​ថ្លែង​សុន្ទរកថា ផងដែរ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៥ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

ព័ត៌មានជាតិ៨ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

នយោបាយ៧ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

កងទ័ព​ជើង​ទឹក​មីយ៉ាន់ម៉ា បាញ់​ទូក​នេសាទ​ថៃ បណ្ដាល​ឲ្យ​ស្លាប់​ម្នាក់ និង​ចាប់​ឃាត់​ខ្លួន​​៣១​នាក់

Sokha Hotels

ព័ត៌មានពេញនិយម