ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញកំពុងធ្វើការជួសជុល ជង្ហុកសំបុកមាន់ និងអ៊ុតកៅស៊ូលើផ្លូវកម្ពុជាក្រោម
រដ្ឋបាលរាជធានីភ្នំពេញកំពុងធ្វើការជួសជុលជង្ហុកសំបុកមាន់ និងអ៊ុតកៅស៊ូកំណាត់ផ្លូវកម្ពុជាក្រោម ដោយចាប់ពីស្ពានអាកាស៧ មករា ដល់ផ្សារធំថ្មី ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ ហើយក៏ដើម្បីជាការលើកសោភ័ណភាពរាជធានីភ្នំពេញ ឱ្យកាន់តែស្រស់បំព្រមសមជាទីក្រុងដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា។
លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងនៅព្រឹកថ្ងៃទី២៩ មិថុនា ឆ្នាំ២០២២នេះថា៖ អនុវត្តតាមការណែនាំពីលោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បាននិងកំពុងធ្វើសកម្មភាពជួសជុល ជង្ហុកសំបុកមាន់ និងអ៊ុតកៅស៊ូ លើកំណាត់ផ្លូវកម្ពុជាក្រោម ដោយចាប់ពីស្ពានអាកាស ៧ មករា ដល់ផ្សារធំថ្មី ដោយឆ្លងកាត់ខណ្ឌចំនួន៣ ក្នុងនោះមានខណ្ឌទួលគោក ខណ្ឌ៧មករា និងខណ្ឌដូនពេញ ក្រោយពីកំណាត់ផ្លូវនេះ មានការខូចខាតដោយកន្លែង។
ប៉ុន្តែទោះបីជាយ៉ាងណាក្តី យើងត្រូវធ្វើការជួសជុលនិងអ៊ុតកៅស៊ូឡើងវិញទាំងស្រុងតែម្តង។ ចំពោះការជួសជុល និងអ៊ុតកៅស៊ូកំណាត់ផ្លូវមួយខ្សែនេះ លោក សាំ ពិសិដ្ឋ មិនបានបញ្ជាក់ពីការបញ្ចប់ការដ្ឋាននៅពេលណានោះទេ ដោយលោកបញ្ជាក់ថា ពេលនេះជារដូវភ្លៀងធ្លាក់ យើងមិនអាចកំណត់ពេលវេលាបាននោះទេ បើមានភ្លៀងធ្លាក់ជាប់ៗគ្នា ការដ្ឋានគឺ មិនអាចដំណើរការទៅកើតនោះទេ៕
អត្ថបទ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះចំនួន២ នឹងជះឥទ្ធិពលលើកម្ពុជាក្នុងពេលតែមួយចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី២តុលា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
សន្តិសុខសង្គម២០ ម៉ោង ago
យុវជន ៣ នាក់ បាត់បង់ជីវិតដោយសារលង់ទឹក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្នំមួយទៀតនៅវៀតណាម ប្រេះប្រវែង១០០ម៉ែត្រ បង្កការភ័យខ្លាច
-
ចរាចរណ៍៥ ថ្ងៃ ago
ឡិចស៊ីស 470 មួយគ្រឿង បោះពួយលឿនបែកកង់ជ្រុលបុកបង្គោលភ្លើងរលំ ០២ ដើម
-
ចរាចរណ៍៦ ថ្ងៃ ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ឥទ្ធិពលព្យុះសង្ឃរា នឹងធ្វើឱ្យកម្ពុជា ធ្លាក់ភ្លៀង និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
តៃវ៉ាន់ ត្រៀមខ្លួន ខណៈព្យុះទីហ្វុងក្រាតធន នឹងវាយប្រហារចំតំបន់មានប្រជាជនច្រើន