Connect with us

ព័ត៌មានជាតិ

អង្គភាពប្រឆាំងអំពើពុករលួយ​ចាប់ខ្លួនមន្ត្រីច្បាប់​ម្នាក់​បញ្ជូនទៅតុលាការ​

បានផុស

នៅ

អង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី ២៨ ខែមិថុនា បានចាប់ខ្លួន​មន្ត្រីច្បាប់មួយរូប​ទៅតុ​លាកា បន្ទាប់ពីរកឃើញថា ជនសង្ស័យរូបនេះ បានប្រព្រឹត្តល្មើសច្បាប់ប្រឆាំងអំពើពុករលួយ។

បុរសជនសង្ស័យ ឈ្មោះ ទូច ទិត្យវឌ្ឍនា អាយុ ២៧ ឆ្នាំ ជាមន្ត្រីនាយកដ្ឋានកិច្ចការគតិយុត្តិ ពាក្យបណ្ដឹង និងអន្តរជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមសេចក្ដីប្រកាសព័ត៌មាន របស់ អង្គភាពប្រឆាំងអំពើពុករលួយ អះអាងថា បុរសរូបនេះ​បាន​ប្រព្រឹត្ត​ល្មើសបញ្ញត្តិក្នុងមាត្រា ៥៩២ នៃក្រមព្រហ្មទណ្ឌនៃមាត្រា ៣២ នៃច្បាប់ស្ដីពី​ការប្រឆាំង​អំពើ​ពុករលួយ។

បើតាមការឱ្យដឹងពី អង្គភាពប្រឆាំងអំពើពុករលួយ ជនសង្ស័យបានប្រើប្រាស់វិធីនានា​ក្នុងពេលដែល ខ្លួនកំពុងទទួលខុសត្រូវពិនិត្យពាក្យបណ្ដឹង​ដើម្បីរកប្រយោជន៍ផ្ទាល់ខ្លួនខុសច្បាប់ ហើយពេលដែល​ខ្លួនត្រូវបញ្ឈរជើងផ្អាកការងារហើយក្ដីក៏ឈ្មោះនេះមិនបានបញ្ឈប់សកម្មភាពខុសច្បាប់របស់ខ្លួន​ហើយទាញយកប្រយោជន៍ពីពាក្យបណ្ដឹង​ដែលខ្លួនមិនទទួលបន្ទុក៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក នេត្រ ភក្រ្តា ៖ អ្នកផលិត មាតិកា គឺបានដើរតូនាទីសំខាន់ណាស់មិនមែនត្រឹមតែជាអ្នកនាំនូវការកំសាន្ត ចំណេះដឹង

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្ដេចធិបតី និងលោកជំទាវ ចេញថ្លៃព្យាបាលទាំងស្រុងដល់នាយតាក់ស៊ី កំពុងមានជំងឺទឹកនោមផ្អែម ខ្សោយតម្រងនោម

ជីវិតកម្សាន្ដ៤ ម៉ោង មុន

នាយ តាក់ស៊ី រំភើបនិងដឹងគុណប្រមុខថ្នាក់ដឹកនាំកម្ពុជា ដែលឧបត្ថម្ភការព្យាបាលលោក នៅមន្ទីរពេទ្យព្រះកេតុមាលា ទាំងស្រុង

ជីវិតកម្សាន្ដ៥ ម៉ោង មុន

គូស្នេហ៍អ្នកផលិតមាតិកា មួយគូទៀតហើយ ចង់លាពាក្យថា “សង្សារ” ធ្វើជាដៃគូជីវិត (មានវីដេអូ)

ព័ត៌មានជាតិ៦ ម៉ោង មុន

នាយ​ឧត្តមសេនីយ៍ មាស វីរិទ្ធ អាជ្ញាធរគ្រប់ថ្នាក់ មេភូមិ មេឃុំ ទទួល​ចំណេះដឹង​លើ​ការងារ​ផ្សព្វផ្សាយ អប់រំ និងការប្រើប្រាស់App NoDrug

Sokha Hotels

ព័ត៌មានពេញនិយម