កីឡា
ខ្លាចាស់គុនខ្មែរ២រូបប៉ះអ្នកលេងឆ្លងដែនថៃសង្វៀនគូបូតាថ្ងៃសុក្រនេះ
អ្នកលេងគុនខ្មែរចាស់វស្សាពីររូបដើរតួជាម្ចាស់ផ្ទះល្អក្នុងការទទួលភ្ញៀវឆ្លងដែនមកពីប្រទេសថៃនៅកម្មវិធីប្រកួតជើងឯក គូបូតា បច្ចេកវិទ្យាកសិកម្មថ្មី នាថ្ងៃសុក្រ ទី១ ខែកក្កដា ឆ្នាំ២០២២នៅទូរទស្សន៍បាយ័ន។
អ្នកលេងគុនខ្មែរ នួន រ៉ាថេប ត្រូវប្រកួតជាមួយកីឡាករថៃ រ៉ុងតៈវ៉ាន់ ចេដួហអាឡៃឈិង ក្នុងតំណែងគូឯកមិត្តភាពអន្តរជាតិ។ អ្នកគាំទ្រប្រដាល់កម្ពុជាស្គាល់ច្បាស់ហើយ កីឡាករកម្ពុជារូបនេះទើបតែលេចមុខល្បីក្នុងវិស័យគុនខ្មែរប្រហែលពីរឆ្នាំចុងក្រោយនេះទេ ថ្វីបើអាយុរបស់គេក៏កាន់តែក្រាស់បន្តិចហើយ។

អាយុច្រើនមែន នួន រ៉ាថេប បង្ហាញការពិតនៅលើសង្វៀនគឺរស់រវើក និងរហ័សរហួនមិនចាញ់កីឡាករវ័យក្មេងឡើយ។ ភាពខ្លាំងរបស់កីឡាករកម្ពុជារូបនេះគឺសម្រុកឆ្ពោះទៅមុខចូលអោប ឡើងជង្គង់ និងប្រើកណ្តាប់ដៃឆ្វេង-ស្តាំបានយ៉ាងល្អដែលធ្វើឲ្យរូបគេទទួលបានឱកាសប្រកួតជាមួយកីឡាករបរទេសជាញឹកញាប់។
ចំណែកកីឡាករថៃ រ៉ុងតៈវ៉ាន់ ការជួប នួន រ៉ាថេប លើកនេះគឺជាការជម្រះបញ្ជីចាស់ បន្ទាប់ពីរូបគេធ្លាប់ចាញ់កីឡាករ នួន រ៉ាថេប ម្តងហើយកាលពីបីបួនខែមុន។ បន្ទាប់ពីចាញ់ទាំងប្រផុតប្រផើយ លើកនេះសង្ឃឹមថា រូបគេអាចសងសឹកបានសម្រេច។ រ៉ុងតៈវ៉ាន់ មានជំហរវ៉ៃចេញអាវុធមួយៗគឺទាត់ និងកណ្តាប់ដៃ ប៉ុន្តែរូបគេហាក់យឹតបន្តិចក្នុងការចេញអាវុធម្តងៗ។
ចំណែកខ្លាចាស់ ម៉ន សាម៉េត ត្រូវប្រកួតជាមួយនឹងជើងខ្លាំង មាំងកនយុគ ដែលធ្លាប់មកសង្វៀនខ្មែរញឹកញាប់ដែរ។ សាម៉េត ប្រឡូកចូលក្នុងវិស័យគុនខ្មែរច្រើនឆ្នាំហើយ ប៉ុន្តែសមត្ថភាព និងបច្ចេកទេសរបស់គេនៅតែល្អ។ យ៉ាងណាដោយសារអាយុកាន់តែច្រើន កម្លាំងស៊ុហ្វរបស់គេហាក់ថយចុះតិចតួច។
ចំណែក កីឡាករថៃ មាំងកនយុគ កាលពីខែឧសភាកន្លងទៅនេះ បានប្រកួតឈ្នះកីឡាករវ័យក្មេងកម្ពុជា ធន់ ចំរ៉ុង ដោយពិន្ទុ។ រូបគេជាកីឡាករដែលមានបទពិសោធច្រើន និងមានគោលជំហរវ៉ៃរឹងមាំ។ អាវុធដែលនឹងធ្វើឲ្យ ម៉ន សាម៉េត ពិបាកទប់នោះគឺ ការទាត់ជើងឆ្វេង។
បើនិយាយពីកាយសម្បទាវិញ ម៉ន សាម៉េត និង មាំងកនយុគ គឺកម្ពស់ប្រហែលគ្នា ហើយរាងកាយមាំដូចគ្នា ដូច្នេះគូនេះច្បាស់ជាល្អមើល ហើយពិបាកនឹងយកឈ្នះគ្នាណាស់។
លទ្ធផលយ៉ាងណា សូមកុំភ្លេច វេលាម៉ោង៧យប់ថ្ងៃសុក្រ ទី១ ខែកក្កដា ឆ្នាំ២០២២នេះនៅសង្វៀនបាយ័ន។
ក្រៅពីសង្វៀនគូបូតា ប្រដាល់បាយ័ន និង BTV នៅមាន ៣សង្វៀនទៀតក្នុងសប្ដាហ៍នេះ ដែលចម្រាញ់ទៅដោយកីឡាករល្អៗ ដូចខាងក្រោម៖



អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១២ ម៉ោង ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ