Connect with us

សេដ្ឋកិច្ច

ពន្ធដារព្រមានចាត់វិធានការលើក្រុមហ៊ុនចិនចំនួនពីរមិនព្រមបង់ពន្ធដោយទុកពេល១៥ថ្ងៃ

បានផុស

នៅ

អគ្គនាយកពន្ធដារ បានព្រមានដល់ក្រុមហ៊ុនចិនចំនួនពីរ ដែលមិនព្រមទូទាត់បំណុលពន្ធតាមផ្លូវច្បាប់ ត្រូវប្រញាប់ទៅបង់ពន្ធ បើពុំដូច្នោះនឹងអនុវត្តតាមផ្លូវច្បាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងលិខិតផ្សព្វផ្សាយថ្ងៃទី ២៨ ខែ មិថុនា របស់អគ្គនាយកដ្ឋានពន្ធដារ បានអញ្ជើញលោក YAN XIAOBIN អគ្គនាយកក្រុមហ៊ុន ស្យុង យិន (ខេមបូឌា)ប៊ិ ថិកស្ថាយ៍ និងលោក CAI WEIMING អគ្គនាយកក្រុមហ៊ុន ឡាក់ឃី លី សាន់ ឡុង ហ្គាមេន ខូ អិធីឌី ឱ្យទៅទូទាត់បំណុលពន្ធ ដោយទុកពេល ១៥ថ្ងៃ រាប់ចាប់ពីថ្ងៃជូនដំណឹងនេះ។

នៅក្នុងលិខិតអគ្គនាយកដ្ឋានពន្ធដារ បានបញ្ជាក់ច្បាស់ថា ករណីក្រុមហ៊ុនទាំងពីរ មិនបានអញ្ជើញមកតាមកាលកំណត់ ពន្ធដារចាត់ទុកថា បានប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌលើបទបញ្ញត្តិស្តីពីពន្ធដារ ដូចមានចែងក្នុងមាត្រា ១២៧ ១៣៥ និង១៣៦ នៃច្បាប់ស្តីពីសារពើពន្ធ ហើយអគ្គនាយកដ្ឋានពន្ធដារ នឹងចាត់វិធានការតាមផ្លូវច្បាប់ ប្តឹងទៅតុលាការ ដើម្បីផ្តន្ទាទោសតាមផ្លូវច្បាប់។

ប្រធានពន្ធដារ បានលើកឡើងថា បច្ចុប្បន្នមានសគ្រាសជាច្រើនដែលគេចមិនព្រមបង់ពន្ធជូនរដ្ឋ ដែលនាំឱ្យរដ្ឋបាត់បង់​ចំណូលក្នុងការអភិវឌ្ឍប្រទេសជាតិ។

លោក គង់ វិបុល អគ្គនាយកដ្ឋានពន្ធដារ បានឱ្យដឹងថា សហគ្រាសខ្លះបើកទីតាំងលក់ទំនិញរាប់ឆ្នាំមកហើយ តែមិនបានបង់ពន្ធ ពិសេសហាងរបស់ជនជាតិចិន។ អាជ្ញាធរពាក់ព័ន្ធត្រូវជំរុញសហគ្រាសទាំងនោះ ឱ្យមកបង់​ពន្ធជូនរដ្ឋ។ លោកថ្លែងបែបនេះ នៅក្នុងកម្មវិធីពិសេស«វិក្កយបត្រនាំសំណាង- GDT Lucky Draw» កាលពីដើមខែ មិថុនា កន្លងទៅ។

បើតាមលោក គង់ វិបុល ការខិតខំប្រមូលពន្ធរាល់ថ្ងៃនេះ គឺដើម្បីកសាងប្រទេសជាតិឱ្យរីកចម្រើន ដូចប្រទេសគេ ដែលមានហេដ្ឋារចនាសម្ព័ន្ធទំនើប និងទាន់សម័យ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤២ នាទីutes មុន

ក្រុមហ៊ុនRipple Inc ចាប់អារម្មណ៍ក្នុងការផលិតបន្ទះសូឡានៅកម្ពុជា សម្រាប់នាំចេញទៅកាន់សហរដ្ឋអាមេរិក

ព័ត៌មានជាតិ៦ ម៉ោង មុន

រកឃើញហើយជើងខ្លាំងខាងខ្លែងខ្មែរ! ផ្នែកខ្លែងឯក លេខ១បានទៅមន្ទីរវប្បធម៌ខេត្តកណ្តាល លេខ២ បានទៅស្រុកបន្ទាយស្រី

ព័ត៌មានជាតិ៧ ម៉ោង មុន

អភិបាលក្រុងបាវិត ណែនាំឱ្យអាជ្ញាធរត្រូវតែបង្ក្រាបឱ្យបានក្មេងទំនើងដែលអុកឡុកនៅមូលដ្ឋានរំខានដល់ប្រជាពលរដ្ឋ

ព័ត៌មានជាតិ៧ ម៉ោង មុន

ឆ្នាំនេះ អាជ្ញាធរស្រុកស្រែអំបិល កសាងផ្លូវបេតុងចំនួន៨ខ្សែ ស្មើនឹងប្រវែង៦គីឡូម៉ែត្រជូនពលរដ្ឋ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្រាប់ឆ្លងឆ្នាំសកលនេះ ខេត្តរតនគិរី បានត្រៀមខ្លួនរួចហើយសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត

ជីវិតកម្សាន្ដ១៣ ម៉ោង មុន

Zhao Lusi ស្ទើតែក្លាយជាមនុស្សរុក្ខជាតិ មិនអាចឈរបាន និង បាត់បង់សមត្ថភាពនិយាយ

ព័ត៌មានជាតិ៨ ម៉ោង មុន

សម្រាប់ឆ្លងឆ្នាំសកលនេះ ខេត្តរតនគិរី បានត្រៀមខ្លួនរួចហើយសម្រាប់ទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត

ព័ត៌មានជាតិ១៣ ម៉ោង មុន

ខេត្តមណ្ឌលគិរី៖ សាលាបឋមសិក្សាមួយកន្លែង ដំបូលក៏ធ្លុះធ្លាយ ជញ្ជាំងក៏ពុកផុយ គ្រូ និងសិស្ស ស្នើសុំឱ្យជួយជួសជុល

នយោបាយ១២ ម៉ោង មុន

សម្តេចតេជោ៖ ជំនឿទុកចិត្តក្នុងការអនុវត្តនយោបាយឈ្នះឈ្នះនៅកម្ពុជា មានតម្លៃជាងកិច្ចព្រមព្រៀងសន្តិភាពនៅប្រទេសខ្លះ

ព័ត៌មានជាតិ១៣ ម៉ោង មុន

អតីតមន្ត្រីបក្សប្រឆាំងទូទាំងប្រទេស អបអរសាទរ«ទិវាសន្តិភាពនៅកម្ពុជា» ខណៈពួកគេស្អប់ខ្ពើមសង្រ្គាម

Sokha Hotels

ព័ត៌មានពេញនិយម