ព័ត៌មានជាតិ
អ្នកទោសចំនួន ១៨នាក់នៅខេត្តកោះកុង នឹងត្រូវបានបន្ធូរបន្ថយទោស
ទណ្ឌិតចំនួន ១៨នាក់ នឹងត្រូវបានបន្ធូរបន្ថយទោស នៅក្នុងឱកាសពិធីបុណ្យពិសាខបូជាឆ្នាំ ២០២២នេះ។តំណាងអយ្យការអមសាលាដំបូងខេត្ត និងពន្ធនាគារខេត្តកោះកុង បានប្រជុំប្រកាសពីតាមការអនុវត្តព្រះរាជក្រឹត្យបន្ធូរបន្ថយលេខ នស/រកត/០៦២២/៦៦៣ ចុះថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២២។

លោក វ៉ៃ ភីរម្យ ព្រះរាជាអាជ្ញារងខេត្តកោះកុង ឲ្យដឹងនៅថ្ងៃទី ២៩ ខែមិថុនានេះថា ទណ្ឌិតដែលមានលក្ខខណ្ឌនឹងត្រូវបន្ថូរបន្ថយទោសចំនួន ១៨នាក់នោះ រួមមាន៖ ទី១. ទណ្ឌិតចំនួន ១៤ បន្ធូរបន្ថយចំនួន ៣ខែ ទី២. ទណ្ឌិត ២នាក់ បន្ធូរបន្ថយទោសចំនួន ៦ខែ ទី៣. ទណ្ឌិតចំនួនម្នាក់ បន្ធូរបន្ថយទោសចំនួន ៩ខែ និងទី៤. ទណ្ឌិតម្នាក់ បន្ធូរបន្ថយទោសចំនួន ១២ខែ។

លោក វ៉ៃ ភីរម្យ បន្ថែមថា លក្ខខណ្ឌដែលអាចបន្ធូរបន្ថយទោសទណ្ឌិតទាំង ១៨នាក់បាននេះ អាស្រ័យទៅលើការអនុវត្តទោសរបស់ខ្លួន១/៣ ឬ២/៣ នៃទោសជាប់ពន្ធនាគារ។ ភ្ញាក់រលឹកខិតខំកែប្រែគំនិតមារយាទឲ្យក្លាយជាពលរដ្ឋសុចរិត ដើម្បីធ្វើសមាហរណកម្មទណ្ឌិត ឲ្យចូលទៅរួមរស់នៅក្នុងសង្គមវិញ ឬក្នុងគោលបំណងផ្នែកមនុស្សធម៌។ គោរពប្រតិបត្តិយ៉ាងហ្មត់ចត់ និងត្រឹមត្រូវតាមបទបញ្ជាផ្ទៃក្នុងរបស់ពន្ធនាគារ និងជាគំរូដល់ទណ្ឌិត និងជនជាប់ឃុំដ៏ទៃទៀត។
បន្ថែមលើនេះដែរ ការបន្ធូរបន្ថយទោស និងការលើកលែងទោសអាចអនុវត្ត ក្រោមហេតុផលមនុស្សធម៌ចំពោះទណ្ឌិត ដែលមានវ័យចាស់ជរា ស្រ្តីមានគភ៌ ឬមានជំងឺរ៉ាំរ៉ៃធ្ងន់ធ្ងរ វិបល្លាសស្មារតី ឬពិការភាពដោយមានលិខិតបញ្ជាក់ពីគ្រូពេទ្យ ដែលទទួលស្គាល់ដោយក្រសួងមានសមត្ថកិច្ច។
លោក គ្រី ប៊ុនថា ប្រធានពន្ធនាគារខេត្តកោះកុង ថ្លែងថា រាល់ការស្នើសុំបន្ធូរបន្ថយទោសដល់ទណ្ឌិត គឺសុទ្ធតែគ្រប់បែបបទលក្ខខណ្ឌច្បាស់លាស់របស់ពួកគេហើយ ដោយការវិនិច្ឆ័យតាមរយៈគណកម្មការបច្ចេកទេសច្បាប់ និងអាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធផងដែរ។
លោកប្រធានពន្ធនាគារខេត្ត ពន្យល់ថា ចំនួនទណ្ឌិតដែលនឹងត្រូវបន្ធូរបន្ថយទោសនេះ គឺស្នើសុំអំឡុងទិវារបបប្រល័យពូជសាសន៍ ពិធីបុណ្យចូលឆ្នាំខ្មែរ ទើបតែព្រះរាជក្រឹត្យបន្ធូរបន្ថយទោសសរុបរួម ចំថ្ងៃបុណ្យពិសាខបូជា។ ចំពោះការលើកលែងទោស គឺពុំមានទេសម្រាប់ឆ្នាំនេះ៕
អត្តបទ៖ សិរីវឌ្ឍនៈ



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ