Connect with us

ព័ត៌មានជាតិ

វិស័យកសិកម្មនៅកម្ពុជា កំពុងជួបបញ្ហាលំបាកជាច្រើន ដែលទាមទារឱ្យមានដំណោះស្រាយបន្ទាន់

បានផុស

នៅ

​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់​ និង​នេសាទ​បាន​អះអាងថា ​បច្ចុប្បន្ន វិស័យ​កសិកម្ម​បាន​កំពុង​ជួប​បញ្ហាលំបាក ដោយសារ​វិបត្តិ​ជំងឺ​កូ​វីដ និង​សង្គ្រាម​រុស្សី​-​អ៊ុយ​ក្រែ​ន​។

​ថ្លែង​ក្នុង​សិក្ខាសាលា​ពិគ្រោះ​យោបល់ ស្តីពី​ការតម្រង់ទិស​អាទិភាព​នយោបាយ សម្រាប់​ការស្តារ និង​ពង្រឹង​កិច្ចអភិវឌ្ឍន៍​សង្គម សេដ្ឋកិច្ចកម្ពុជា ក្នុង​គន្លង​ប្រក្រតីភាព​ថ្មី​ឆ្នាំ ២០២៣ និង​ឆ្នាំ​បន្តបន្ទាប់ កាលពី​ថ្ងៃទី​ ២៨​ មិថុនា លោក ស្រី វុ​ឌ្ឍី អគ្គលេខាធិការ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ បាន​បន្តថា​« បច្ចុប្បន្ន វិស័យ​កសិកម្ម​បាន​កំពុង​ជួប​បញ្ហាលំបាក ដោយសារ​ម្ខាង​វិបត្តិ​ជំងឺ​កូ​វីដ ជាពិសេស​ការ​ថែម​នូវ​វិបត្តិ​ថ្មី​មួយទៀត ដែល​បានអូសបន្លាយ​សង្គ្រាម​រុស្សី​-​អ៊ុយ​ក្រែ​ន បានធ្វើ​ឲ្យ​ទំនិញ​ឡើងថ្លៃ បានធ្វើ​ឲ្យ​ថ្លៃដើម​សម្រាប់​ការផលិត​ឡើងថ្លៃ​ខ្ពស់ ដែល​បញ្ហា​នេះ​ត្រូវ​កញ្ចប់​ថវិកា​ដើម្បី​ដោះស្រាយ »​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​បាន​បន្តថា ក្រសួង​បាន​កំពុង​អនុវត្ត​គោលនយោបាយ​សំខាន់ៗ​ជាច្រើន​ដូចជា​, ការដាក់​វិនិយោគ​សម្រាប់​ការធ្វើ​ទំនើបកម្ម ខ្សែ​ច្រវាក់​តម្លៃ​នៃ​កសិកម្ម ដើម្បី​លើកកម្ពស់​ខ្សែ​ច្រវា​ក់​ផលិតកម្ម​ប្រកប​ដោយ​ភាព​ប្រកួតប្រជែង ដោយ​ផ្តោតលើ​ការប្រើប្រាស់​នូវ​បច្ចេកវិទ្យា​វ័យឆ្លាត​, ការវិនិយោគ​លើ​វិស័យ​សាធារណៈ​និង​វិស័យ​ឯកជន ត្រូវ​បង្កើន ជាពិសេស​ការគាំទ្រ​ដល់​ហេដ្ឋារចនាសម្ព័ន្ធ ដើម្បី​រុញ​ឲ្យ​វិស័យ​កសិកម្ម​រីកលូតលាស់​, ការធ្វើ​ឲ្យ​មាន​កំណើន​ប្រកប​ដោយ​ចីរភាព និង​ការ​សម្រួច​អនុវត្ត​ច្បាប់ ការកែទម្រង់​ស្ថាប័ន និង​ការអនុវត្ត​ធនធានមនុស្ស​នៅក្នុង​វិស័យ​កសិកម្ម​មានការ​រីក​ចម្រើន​ទៅមុខ​។

​ជុំវិញ​បញ្ហា​នេះ​លោក វ​ង្សី វិស្សុត រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី ជា​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​មានប្រសាសន៍ថា ទាក់ទង​សន្តិសុខ​ស្បៀង​នេះ ពិភពលោក​នឹង​ជួប​វិបត្តិ​ម្ហូប​អាហារ នឹង​អាចធ្វើ​ឲ្យ​ទំនិញ​កាន់តែ​ឡើងថ្លៃ​បន្ថែមទៀត​នៅ​ឆ្នាំ​ក្រោយនេះ​, ប្រការ​ទាំងនេះ​យើង​ត្រូវ​សហការ​អនុវត្ត​ពី​ពេលនេះ​តទៅ​, ក្នុងនោះ​រាជរដ្ឋាភិបាល ត្រូវតែ​ជំរុញ​ការផលិត​ដើម្បី​រក្សា​សន្តិសុខ​ស្បៀង ព្រោះ​បញ្ហា​ចំណីអាហារ​ជា​រឿង​សំខាន់បំផុត​។ លោក វ​ង្សី វិស្សុត បាន​បន្តថា ចំពោះ​ទំនិញ​ឡើងថ្លៃ​នេះ បានធ្វើ​ឲ្យ​ប៉ះពាល់​ក៏ពិតមែន ប៉ុន្តែ​វា​ក៏​ជា​ឱកាស​ផងដែរ ដែល​បញ្ហា​នេះ កម្ពុជា​ត្រូវ​ដោះស្រាយ​ច្រើន និង​ត្រូវ​វិនិយោគ​កន្លែង​ដែលមាន​ភាព​ប្រកួតប្រជែង ការផលិត​សម្រាប់​ផ្គត់ផ្គង់ និង​ការនាំចេញ​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋ និង​កម្មករ​មក​ពី​ខេត្ត​កំពង់​ស្ពឺ កំពង់ចាម កំពត និងខេត្តស្វាយរៀង មិន​ចង់​ឃើញ​បាតុកម្ម​នៅ​កូរ៉េ​ក្រោម​រូបភាព​ចាញ់កលល្បិចទណ្ឌិត សម រង្ស៊ី

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន KENPAX របស់​ចិន គ្រោងនឹង​សាងសង់​រោងចក្រ​បរិក្ខារ​ពេទ្យ​ដ៏​ធំ​មួយនៅក្នុងស្រុកជុំគីរី ខេត្តកំពត

ព័ត៌មានជាតិ៨ ម៉ោង មុន

ផ្លូវហ្សាលឌឺហ្គោល (ផ្លូវ២១៧) នឹង​ត្រូវ​រៀបចំ​សណ្តាប់ធ្នាប់ រួម​ជា​មួយ​ផ្លាស់​ប្តូរ​ការ៉ូឡាថ្មី ដើម្បី​យក​ធ្វើ​ជា​ផ្លូវ​គំរូ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោកជំទាវ ហ៊ុន ម៉ាណា ប្រគល់អគារទីចាត់ការ អគារបណ្ណាល័យ បន្ទប់ទឹក និងផ្ដល់អាហារ១ពេលដល់សិស្សានុសិស្ស នៃសាលាបឋមសិក្សាទួលចំប៉ី ក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

រុស្ស៊ី បានដៃ បាញ់មីស៊ីលស្រោចលើអ៊ុយក្រែន ចំពេល ត្រាំ និង ហ្សេលេនស្គី កំពុងឈ្លោះគ្នា

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីការពារជាតិ ទៀ សីហា នឹងចូលរួមកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាននៅម៉ាឡេស៊ីចុងខែនេះ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

បារាំង-អង់គ្លេស ចេញមុខកែនទ័ពអឺរ៉ុប​៣ម៉ឺន​នាក់ ​បញ្ជូនទៅអ៊ុយក្រែន ធ្វើឲ្យរុស្ស៊ី ក្តៅឆេវ

ចរាចរណ៍១៩ ម៉ោង មុន

អធិការរងខណ្ឌ ៧ មករា ម្នាក់ បើករថយន្តធ្លាក់ស្ពាន ស្លាប់មនុស្សម្នាក់ និងរបួសធ្ងន់-ស្រាល ៤ នាក់

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មន្ត្រី​អាមេរិក​ប្រាប់​អ៊ុយក្រែន ឲ្យឈប់ឈ្លោះជាមួយ​ ត្រាំ ហើយងាកមកស៊ីញ៉េកិច្ចព្រមព្រៀងផ្តល់ធនធាន​រ៉ែ​វិញ

Sokha Hotels

ព័ត៌មានពេញនិយម