កីឡា
រំភើប! ស្រួង ភាវី ឈ្នះជើងឯកប៊ីយ៉ាការ៉ុមលំដាប់ពិភពលោកចំពោះមុខឪពុកម្តាយនៅកូរ៉េ
កីឡាការិនីស្នូឃ័រកម្ពុជា ស្រួង ភាវី បានសាងស្នាដៃថ្មីដ៏រំភើបរីករាយចំពោះមុខឪពុកម្តាយបង្កើតរបស់ខ្លួននៅលើទឹកដីនៃប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីនាងបានឈ្នះជើងឯកកីឡាប៊ីយ៉ាការ៉ុមលំដាប់ពិភពលោក PBA-LPBA Championship កាលពីពេលថ្មីៗនេះ។
ស្រួង ភាវី បានឲ្យដឹងថា ក្តីស្រមៃរបស់នាងគឺនាំយកឪពុកម្តាយបង្កើតទៅទឹកដីប្រទេសកូរ៉េខាងត្បូង និងមើលនាងប្រកួតផ្ទាល់។ ទីបំផុតក្តីស្រមៃរយៈពេលជាង១០ឆ្នាំបានក្លាយជាការពិត។
កីឡាការិនីដែលមានដើមកំណើតនៅខេត្តត្បូងឃ្មុំបានរៀបរាប់ថា ៖«អស់រយៈពេលជាង១០ឆ្នាំ ដែលកូនស្រី កម្ពុជាម្នាក់នេះ មានក្ដីសុបិនថា នៅថ្ងៃណាមួយ កូននឹងនាំអ្នកមានគុណទាំងពីរ ឱ្យលោកបានមកមើលការប្រកួត របស់កូនស្រី ដែលជាការប្រកួតខ្នាតអន្តរជាតិ ដ៏ល្អឥតខ្ចោះនៅទឹកដីប្រទេសកូរ៉េនេះ»។
ភាវី បន្ថែមថា ៖«ទីបំផុត កូនស្រី កម្ពុជាម្នាក់នេះ អាចធ្វើបាន ហើយក៏នឹកស្មានមិនដល់ថា ក្តីសុបិនក្លាយជាការពិតនៅក្នុងពេលនេះឡើយ ហើយនឹងការយកឈ្នះ គ្រប់ការប្រកួតដ៏តឹងតែង ហើយរន្ធត់ស្លុតអារម្មណ៍មួយនេះផងដែរ។ កូនសន្យាថា នឹងធ្វើជាកូនស្រីល្អសម្រាប់ គ្រួសារនិងសង្គមជាតិ»។
សូមបញ្ជាក់ថា ការប្រកួតបានប្រព្រឹត្តទៅរយៈពេល៧ថ្ងៃដែលមានកីឡាការិនីជាច្រើនរូបមកពីបណ្តាប្រទេសផ្សេងៗជុំវិញពិភពលោក។ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ស្រួង ភាវី បានយកឈ្នះកីឡាការិនីម្ចាស់ផ្ទះ Ga-young KIM និងនៅវគ្គផ្តាច់ព្រ័ត្របានយកឈ្នះកីឡាការិនីម្ចាស់ផ្ទះ Mi-rae LEE ដើម្បីគ្រងជើងឯក PBA-LPBA Championship លំដាប់ពិភពលោកដែលមានប្រាក់រង្វាន់២០លានវ៉ុន៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ប៉ូលិសថៃ រកឃើញហើយ! មូលហេតុនាំឲ្យឆេះរថយន្តដឹកសិស្ស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកឧតុនិយមអាមេរិក ស្រក់ទឹកភ្នែក ពេលដឹងថា Milton ក្លាយជា «ព្យុះសង្ឃរាបិសាច» សាហាវបំផុត
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
គួរឲ្យរន្ធត់ ពេលទូរទស្សន៍អាមេរិក ចេញវីដេអូ ព្យាករអំពីឥទ្ធិពលរបស់មហាព្យុះសង្ឃរា Milton
-
ជីវិតកម្សាន្ដ២២ ម៉ោង ago
Miss Grand International បាន Unfollow គណនី Instagram ពេជ្រ វត្តីសារ៉ាវឌ្ឍី
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អ្នកគ្រូហុងស៊ុយ ណាលី ថាបវរកញ្ញាថៃសមបាន ពានរង្វាន់ មាយាដកខ្ញី
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្ដកាមរីឆ្លាមបើកធ្លាក់ប្រឡាយ ខណៈភ្លៀងខ្លាំងលិចផ្លូវ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
យុវជន ៣ នាក់ បាត់បង់ជីវិតដោយសារលង់ទឹក
-
ព័ត៌មានជាតិ២៤ ម៉ោង ago
អភិបាលក្រុង-ស្រុក២រូប ត្រូវសម្ដេចធិបតីដកតំណែង ព្រោះប្រើអំណាចប៉ះពាល់ពលរដ្ឋ និងយកប្រាក់សូកប៉ាន់ ដើម្បីតំណែង