Connect with us

ព័ត៌មានជាតិ

ប្រជាពលរដ្ឋនៅភូមិកងមាសស្នើសុំអាជ្ញាធរខេត្តជួយជួសជុលផ្លូវលំខូចខាតជាង ៧ គីឡូម៉ែត្រ

បានផុស

នៅ

ផ្លូវលំគ្រួសក្រហមជាង ៧ គីឡូម៉ែត្រ ចេញពីភូមិចុងឈើត្រាចឃុំទៅកាន់ភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ កំពុងរងការខូចខាតធ្ងន់ធ្ងរ ជាងមួយឆ្នាំមកហើយលំបាកធ្វើដំណើរយ៉ាងខ្លាំង។

ប្រជាពលរដ្ឋ និងអាជ្ញាធរភូមិគោរពស្នើសុំអាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធមេត្តាជួយជួសជុលផ្លូវខាងលើនេះ ដើម្បីប្រជាពលរដ្ឋជាង ១០ ភូមិរាប់ពាន់គ្រួសារបានធ្វើដំណើរដោយងាយស្រួល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាក់ទងនឹងករណីខាងលើនេះលោក ណុប ហូយ មេភូមិកងមាសរួមនិងអាចារ្យគណៈកម្មាធិការវត្តកងមាស នៅរសៀលថ្ងៃទី២៩ខែ មិថុនាឆ្នាំ២០២២បាននិយាយឲ្យក្រុមអ្នកយកព័ត៌មានយើងឲ្យដឹងថា ផ្លូវមួយខ្សែ​នេះមានប្រវែងជាង៧ គីឡូម៉ែត្របានរងការខូចខាតយ៉ាងខ្លាំងអស់រយៈពេលជាងមួយឆ្នាំមកហើយ ពុំមានខាងណាជួសជុលឡើយ ធ្វើឱ្យប្រជាពលរដ្ឋជួបលំបាកក្នុងការដឹកជញ្ជូនកសិផលនឹងធ្វើដំណើរយ៉ាងខ្លាំងទៅកាន់ទីផ្សារ។

លោកមេភូមិបានបញ្ជាក់ទៀតថាប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវខាង លើនេះរួមមានជាង១០ភូមិគឺ ភូមិកងមាស ភូមិអន្លង់ភេ ភូមិអន្លង់អក ភូមិភ្លង ភូមិគៀនតាម៉ា ភូមិកំពង់អុស ភូមិព្រែកយួន ភូមិពាម ឆ្កោក ភូមិថ្មី ភូមិកោះធំ ភូមិទន្លេក្រៅ បើគិតជាគ្រួសារមានរាប់ពាន់គ្រួសារ ដែលពួកគាត់សុទ្ធតែសំ ណូមពរសុំឲ្យជួសជុលផ្លូវខាងលើនេះ។

ដូចនេះប្រជាពលរដ្ឋរួមនិងអាជ្ញាធរគោរពស្នើសុំអាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធមេត្តា ជួយចុះមកពិនិត្យ មើលនិងជួយជួសជុលផ្លូវខាងលើនេះគាត់បានធ្វើដំណើរដោយងាយ ស្រួលឡើងវិញដោយអនុគ្រោះផងចុះ៕

អត្ថបទ៖ ឈៀងថារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២១ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

សន្តិសុខសង្គម២២ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២០ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម