ព័ត៌មានអន្ដរជាតិ
សមាជិកណាតូ ថា មានតែការប្រយុទ្ធគ្នាលើសមរភូមិប៉ុណ្ណោះ ទើបអាចបញ្ចប់ជម្លោះនៅ អ៊ុយក្រែន បាន (មានវីដេអូ)
នាយករដ្ឋមន្ត្រីបែលហ្ស៊ិក លោក Alexander De Croo បាននិយាយកាលពីថ្ងៃពុធទី២៩ខែមិថុនាថា ប្រទេសបែលហ្ស៊ិកជឿថា ជម្លោះនៅអ៊ុយក្រែនអាចដោះស្រាយបានតែនៅលើសមរភូមិប៉ុណ្ណោះ ដូច្នេះហើយ ទីក្រុង ព្រុចសែលនឹងបន្តផ្តល់ការគាំទ្រផ្នែកយោធាដល់ទីក្រុងកៀវ។
លោក De Croo កំពុងជួបជាមួយសមភាគីណាតូ សម្រាប់កិច្ចប្រជុំកំពូលនៅទីក្រុង ម៉ាឌ្រីដ នៃប្រទេស អេស្ប៉ាញ ចាប់ពីថ្ងៃអង្គារដល់ថ្ងៃព្រហស្បតិ៍។
លោក De Croo បាននិយាយមុនកិច្ចប្រជុំកំពូលថា “យើងក៏នឹងមានឱកាសធ្វើអន្តរកម្មជាមួយប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ផងដែរ។ ខ្ញុំគិតថា វាសំខាន់ណាស់ដែលយើងបន្តនិយាយជាមួយគាត់ ហើយបញ្ជាក់ច្បាស់ៗថា សង្រ្គាមនេះអាចឈ្នះបានតែនៅក្នុងសមរភូមិប៉ុណ្ណោះ ហើយយើងគួរតែបន្តគាំទ្រលោកប្រធានាធិបតី Zelensky និងប្រជាជនអ៊ុយក្រែនឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីអាចឈ្នះសង្រ្គាមនៅលើសមរភូមិ ប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ី”។
ដោយឡែក ប្រមុខអង្គការណាតូ លោក Jens Stoltenberg បាននិយាយមុនកិច្ចប្រជុំកំពូលថា សម្ព័ន្ធមិត្តទាំងអស់ គ្រោងនឹងគាំទ្រគោលគំនិតយុទ្ធសាស្ត្រថ្មីមួយ ដែលនឹងសំដៅលើប្រទេសរុស្ស៊ីថា ជាការគំរាមកំហែងដ៏សំខាន់បំផុត និងដោយផ្ទាល់ចំពោះសន្តិសុខសម្ព័ន្ធមិត្ត។
សមាជិកក៏នឹងពិចារណាផងដែរ អំពីលទ្ធភាពនៃការបង្កើនចំនួនអង្គភាពយោធាបន្ថែមទៀតដែលដាក់ពង្រាយនៅផ្នែកខាងកើតនៃសម្ព័ន្ធភាពនេះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ ពូទីន ថ្កោលទោស ណាតូ ថែមទាំងគំរាម ស៊ុយអែត និង ហ្វាំងឡង់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ជីវិតកម្សាន្ដ១៨ ម៉ោង ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានជាតិ២១ ម៉ោង ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan