សន្តិសុខសង្គម
ម្ចាស់រថយន្តចុះបត់ជើងតូចអ្នកជិះលួចបើករត់ដល់ស្រុកឈូកទម្រាំចាប់បាន
ផ្អើលសមត្ថកិច្ច២ស្រុក ដោយមានរថយន្ត Highlanderមួយគ្រឿង ត្រូវបុរសជាជនជាតិថៃ៣នាក់បើករត់ដល់ស្រុកឈូក ខេត្តកំពត់ ទម្រាំកម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់សហការជាមួយកម្លាំងអធិការស្រុកឈូក ខេត្តកំពត ធ្វើការចាប់ឃាត់ខ្លួនបាន។

លោកវរសេនីយ៍ឯក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់ បានឱ្យដឹងនៅព្រឹកថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២២នេះ ថា ម្ចាស់រថយន្តឈ្មោះ ព្រីង វុធ ភេទប្រុស អាយុ៤៦ឆ្នាំ រស់ខេត្តព្រះស៊ីហនុ បានដឹក ភ្ញៀវដែលជាជនជាតិថៃទាំង៣នាក់ មកពីជ្រៃធំ ទិសដៅទៅខេត្តកំពត់ លុះមកដល់ភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ ម្ចាស់រថយន្តបានចុះបត់ជើងតូច មិនបានពន្លត់ម៉ាស៊ីនរថយន្ត ក៏ត្រូវអ្នកជិះទាំង៣នាក់បើករត់តែម្តងទៅ។

ក្រោយទទួលពាក្យបណ្ដឹងពីជនរងគ្រោះថា មានករណីចោរលួចយករថយន្តខ្លួនរត់គេចខ្លួនបាត់ភ្លាមៗនោះសមត្ថកិច្ចស្រុកត្រាំកក់បានសហការជាមួយ កម្លាំងនៃអធិការដ្ឋាននគរបាលស្រុកឈូក ពួនស្ទាក់ឃាត់ទុករថយន្តដែលមានភិនភាគដូចរថយន្តជនរងគ្រោះដែលដាក់ពាក្យបណ្តឹង បាននៅចំណុចឃុំបានាវ ស្រុកឈូក ខេត្តកំពត នៅព្រលប់ថ្ងៃទី ២៩ ខែមិថុនាម្សិលមិញ។
លោកអធិការស្រុកត្រាំកក់បានបញ្ជាក់ថា ជនសង្ស័យដែលត្រូវឃាត់ខ្លួនមាន៣នាក់គឺ៖ ទី១ឈ្មោះ វែន ភេទនាក់ថាផន ភេទស្រី អាយុ២៩ឆ្នាំ នៅស្រុកអាំផូវ៉ា ខេត្តសាមុតសាខាម ចូលមកប្រទេសកម្ពុជា កាលពីឆ្នាំ២០១៥ តាមច្រកប៉ោយប៉ែតតាមរយៈមេខ្យល់ខ្មែរ មកធ្វើការក្នុងកាសស៊ីណូប៉ោយប៉ែត (ហ្គែមអនឡាញ)។ ទី២ឈ្មោះ ប៉ាក ឡាំសាភីត ភេទប្រុស អាយុ២០ឆ្នាំ នៅក្រុងថេប ប្រទេសថៃ ចូលមកកម្ពុជាថ្ងៃទី២៧ខែវិច្ចិការ ឆ្នាំ២០២១ ច្រកប៉ោយប៉ែត តាមរយៈបងប្អូន ធ្វើការប័ណ្ណភាគហ៊ុនកាសស៊ីណូប៉ោយប៉ែត។ ទី៣ឈ្មោះ យូ សែនស៊ុគគីរ៉ាទិ ភេទប្រុសអាយុ២៧ឆ្នាំ នៅស្រុកកោស៊ីឆាង ខេត្តឈុនបូរី ប្រទេសថៃ ចូលមកកម្ពុជា ថ្ងៃទី០១ខែមេសា ឆ្នាំ២០២១ តាមច្រកប៉ោយប៉ែត មកធ្វការអនឡាញក្នុងកាសស៊ីណូ។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់ខាងលើត្រូវបានជំនាញស្រុកត្រាំកក់បញ្ជូនទៅកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ចាត់ការបន្តតាមនីតិវិធី៕
អត្ថបទ៖ វីរៈ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ