Connect with us

កីឡា

វិសាខា ត្រូវការត្រឹមស្មើក្រុមម៉ាឡេស៊ី ល្ងាចនេះក្នុងពានរង្វាន់ AFC Cup 2022

បានផុស

នៅ

ក្លិបបាល់ទាត់វិសាខា របស់កម្ពុជា ត្រូវការត្រឹមតែស្មើប៉ុណ្ណោះក្នុងការប្រកួតចុងក្រោយនៃពូល G ពានរង្វាន់ AFC Cup 2022 ទល់នឹងក្លិប Kedah Darul Aman FC របស់ម៉ាឡេស៊ី នា​ល្ងាច​ថ្ងៃទី​ ៣០ ខែមិថុនា ឆ្នាំ ​២០២២ ដើម្បី​បាន​កៅអី​ឡើង​វគ្គ​បន្ត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការប្រកួត​រវាង​ក្រុម​ទាំង​ ២ នឹងធ្វើ​ឡើង​នា​វេលា​ម៉ោង ៨​ យប់ (​ម៉ោង​នៅ​កម្ពុជា​) ខណៈ​តាម​ស្ថានភាព​បច្ចុប្បន្ន តារាង​ពិន្ទុសរុប​ពូ​ល G វិសាខា កំពុង​នាំមុខ​ដោយមាន ៦ ​ពិន្ទុ​ក្នុង​ដៃ ហើយ​ក្រុម​លេខ ​២ ដែល​តាម​ពីក្រោយ Bali United និង Kedah មាន ៣ ​ពិន្ទុ ដូច្នេះ​វិសាខា នឹង​បាន​ឡើង​ដោយ​ស្រួល ប្រសិនបើ​ស្មើ ជាមួយ Kedah ដែល​បានសេចក្ដីថា​នឹង​ឈរ​កំពូល​តារាង ដោយមាន ៧ ​ពិន្ទុ​។​

​ប៉ុន្តែ​បើសិន​ភ្លាត់​ចាញ់ Kedah FC នោះ វិសាខា នៅសល់​ឱកាស​ក្នុងការ​ឡើងទៅ​វគ្គ​បន្ត​ផងដែរ នាម​ជា​ក្រុម​លេខ ២ ​ល្អ​ជាងគេ ដោយ​ឈរលើ Bali United ទៀត​ព្រោះ​រូបមន្ត Head-to-Head វិសាខា បានឈ្នះ Bali​។ ប៉ុន្តែ​យ៉ាងណាមិញ វិសាខា ត្រូវ​ប្រៀបធៀប​ជាមួយ​ក្រុម​លេខ​ ២ នៃ​ពូ​ល H និង I សិន​ទើប​អាច​សម្រេចបាន ១០០​ ភាគរយ​។​

​តារាង​ពិន្ទុ​ពូ​ល G៖

​លេខ 1. វិសាខា លេង ២ ​ប្រកួត ឈ្នះ​ទាំង​ ២​ ប្រកួត មាន​ ៦ ​ពិន្ទុ​

​លេខ 2. Bali United FC លេង ២​ ប្រកួត ឈ្នះ ​១ ចាញ់​ ១ មាន​ ៣ ​ពិន្ទុ​

​លេខ 3. Kedah Darul Aman លេង ២ ​ប្រកួត ឈ្នះ​ ១ ចាញ់​ ១ មាន​ ៣ ​ពិន្ទុ​

​លេខ 4. Kaya F.C–Iloilo ចា​លេង ២ ​ប្រកួត ចាញ់​ទាំង​ ២ មាន​ ០ ពិន្ទុ​

​បញ្ជាក់ថា ប្រសិនបើ វិសាខា ឈ្នះ ឬ​ស្មើ នឹង​បាន​ឡើងទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ប្រចាំ​តំបន់​អាស៊ាន (ASEAN Zonal semi-finals)​។​

​មួយគូ​ទៀតផង​ដែរ ​ក្រុម​របស់​កម្ពុជា ភ្នំពេញ​ក្រោ​ន នឹងត្រូវ​ជួប​ក្លិប​មកពី​ប្រទេស​ឡាវ Young Elephants ខណៈដែល​ប្រកួត​ គឺជា​ប្រកួត​បង្គ្រប់កិច្ច​ដោយសារ​ក្រុម​ទាំងពីរ​អស់​ឱកាស​ឡើង​វគ្គ​បន្ត​ដូចគ្នា​។ ការប្រកួត​ពូ​ល I នេះ​នឹង​ធ្វើឡើង​នៅវេលា​ម៉ោង ៩​ យប់​៕

​អត្ថបទ​៖ មន្នី​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៥៨ នាទីutes មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ ៖ សមភាព​រវាងបុរស និងស្ត្រី ជាកិច្ចការ​ស្នូល​គោល​នយោបាយ​រាជរដ្ឋាភិបាល​កម្ពុជា

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេចតេជោ ហ៊ុន សែន “អត់ធ្មត់ អត់ធ្មត់ និងអត់ធ្មត់ នេះ​ជា​មេរៀន​របស់ខ្ញុំ ក្នុងវ័យ៣៧ ឆ្នាំ”

ជីវិតកម្សាន្ដ៣ ម៉ោង មុន

បុណ្យសពលោក ប៉ែន ច័ន្ទសិទ្ធ រៀបចំធ្វើនៅ វត្តតាំងក្រសាំងខាងជើង រាជធានីភ្នំពេញ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ថៃ​ ពិចារណា​សង់​ជញ្ជាំង​ព្រំដែន​ប្រវែង​ជាង​៥០​គីឡូម៉ែត្រ​ជាមួយ​កម្ពុជា

ជីវិតកម្សាន្ដ៦ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

សន្តិសុខសង្គម៥៨ នាទីutes មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ចរាចរណ៍៦ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

សហគ្រាសចិន
សន្តិសុខសង្គម១៣ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម