Connect with us

ព័ត៌មានជាតិ

ក្រសួងសុខាភិបាល និងផ្នែកឯកជន រួមគ្នាស្វែងរកដំណោះស្រាយកង្វល់ វិស័យធុរកិច្ច

បានផុស

នៅ

ក្រសួងសុខាភិបាល និងផ្នែកឯកជន បានរួមគ្នាស្វែងរកដំណោះស្រាយបញ្ហាប្រឈម និងកង្វល់នានាលើវិស័យធុរកិច្ចដែលកំពុងជួបប្រទះនាពេលបច្ចុប្បន្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កិច្ចប្រជុំពិភាក្សាក្រុមការងារ ឋ “ផ្នែកសុខាភិបាល” នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជននេះ បានធ្វើនៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ ២០២២ នេះនៅទីស្តីការក្រសួងសុខាភិបាល ក្រោមអធិបតីភាពលោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាសហប្រធានក្រុមការងារតំណាងផ្នែករដ្ឋាភិបាល និង លោកឧញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអ្នកសម្របសម្រួលក្រុមការងារផ្នែកឯកជន លោកឧកញ៉ា វេជ្ជបណ្ឌិត តាន់ គីមមេង សហប្រធានក្រុមការងារ ឋ “ផ្នែកសុខាភិបាល” ផ្នែកឯកជន។

លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានមានប្រសាសន៍ថា គោលបំណងនៃកិច្ចប្រជុំពិភាក្សានេះដើម្បីស្វែងរកដំណោះស្រាយរបស់វិស័យឯកជន បានស្នើសុំពិភាក្សា និងកំពុងជួបប្រទះក្នុងសកម្មភាពធុរកិច្ច វិនិយោគ។ បង្កើនការសម្របសម្រួល នឹងយល់ពីគ្នាទៅវិញទៅមក រវាង ក្រសួងសុខាភិបាល និងផ្នែកឯកជន។

លោករដ្ឋមន្ត្រីបានបន្តថា កិច្ចប្រជុំក៏ដើម្បីចូលរួមផ្តល់ជាធាតុចូលសំខាន់ៗ ទៅលើការអនុវត្តច្បាប់ដែលបានចេញដោយក្រសួង ពីផ្នែកឯកជន សម្រាប់ក្រសួងសុខាភិបាលធ្វើការពិចារណា និងធ្វើការកែលម្អចំពោះសកម្មភាពមិនច្បាស់ ឬអសកម្មនានា និងទទួលយកនៅមតិយោបល់ បទពិសោធន៍ និងព័ត៌មានសំខាន់ៗមួយចំនួនដែលបានចូលរួម ពីតំណាងស្ថាប័ន-ក្រសួងនានា ក៏ដូចជាដើម្បីទទួលបាននូវការណែនាំសម្រាប់ការអនុវត្ត ច្បាប់ទំលាប់ផ្សេងៗជាច្រើន ជូនដល់ វិស័យឯកជន ដើម្បីអនុវត្តឱ្យចំ និងកុំឱ្យមានចន្លោះខ្វះខាត នាំឱ្យខាតពេលវេលា៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

រដ្ឋាករទឹកប្រកាសពីស្ថានភាព ទឹកល្អក់កករ នៅសង្កាត់មួយចំនួនក្នុងរាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ប្រគេន​បច្ច័យ​សាងសង់​ខ្លោងទ្វារវត្តឥន្ទរិទ្ធី (ហៅវត្តបារាយណ៍)

ជីវិតកម្សាន្ដ៧ ម៉ោង មុន

ក្រោយរួចខ្លួន តួសម្ដែងរឿង «Ip Man»​ ប្រាប់ដើមចមធ្លាយដល់កន្លែងចាប់ជំរិត កៀកព្រំដែនថៃ-មីយ៉ានម៉ា

ព័ត៌មានជាតិ៧ ម៉ោង មុន

ស្ទឹងសង្កែនៅប៉ែកខាងក្រោមរីងស្ងួត និងកំពុងប្រែក្លាយជាផ្លូវរទេះ

នយោបាយ៧ ម៉ោង មុន

សហជីពធំៗពីរបន្ថែមទៀត ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការបង្កើតច្បាប់ដាក់ក្រុមប្រឆាំងជ្រុលនិយម ទៅជាក្រុមភេរវករ

Sokha Hotels

ព័ត៌មានពេញនិយម