ព័ត៌មានអន្ដរជាតិ
មេដឹកនាំ ឥណ្ឌូណេស៊ី ជួបលោក Zelensky នៅទីក្រុងកៀវ ត្រៀមនាំសារសន្តិភាពទៅ Putin
ប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo បានធ្វើដំណើរទៅដល់ប្រទេសអ៊ុយក្រែនហើយដើម្បីជួបជាមួយប្រធានាធិបតី Volodymyr Zelensky ខណៈលោកជាមេដឹកនាំអាស៊ីដំបូងគេដែលធ្វើទស្សនកិច្ចនៅអ៊ុយក្រែន ចាប់តាំងពីសង្គ្រាមលុកលុយរបស់រុស្ស៊ីមក ។
ទន្ទឹមនោះលោក Widodo ក៏បានប្រាប់មេដឹកនាំអ៊ុយក្រែនផងដែរថា លោកចង់ជួយបង្កើតកិច្ចចរចាសន្តិភាពឡើងវិញ ហើយនឹងនាំសារនេះទៅកាន់ប្រធានាធិបតីរុស្ស៊ី Vladimir Putin នៅពេលជួបគ្នានៅថ្ងៃព្រហស្បតិ៍ ។
លោក Widodo បាននិយាយថា លោកទទួលស្គាល់សន្តិភាពពិតជាពិបាកនឹងសម្រេចបាន ប៉ុន្តែលោកបានបង្ហាញពីសារៈសំខាន់នៃដំណោះស្រាយដោយសន្តិវិធីសម្រាប់ជម្លោះដែលកំពុងបន្តនេះ ។
ការធ្វើដំណើរទស្សនកិច្ចរបស់លោក Widodo ទៅកាន់ទីក្រុងកៀវ និងទីក្រុងមូស្គូក៏ដោយសារតែឥណ្ឌូណេស៊ីជាម្ចាស់ផ្ទះនៃកិច្ចប្រជុំក្រុមប្រទេស G20 ហើយលោកក៏បានបន្តការអញ្ជើញលោក Zelensky ដើម្បីចូលរួមកិច្ចប្រជុំកំពូលនៅកោះបាលីក្នុងខែវិច្ឆិកា ខណៈលោក Zelensky និយាយថា លោកនឹងសម្រេចចិត្តដោយផ្អែកលើស្ថានភាពសន្តិសុខ ក៏ដូចជាអ្នកណាខ្លះទៀតដែលបានចូលរួមកិច្ចប្រជុំនេះ ។
ស្របពេលជាមួយគ្នានេះ លោក Widodo ក៏បានធ្វើដំណើរទៅកាន់សង្កាត់នានាក្នុងទីក្រុង Irpin ផងដែរជាកន្លែងដែលរដ្ឋាភិបាលទីក្រុងកៀវស៊ូទ្រាំនឹងការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរនៅដំណាក់កាលដំបូងនៃការលុកលុយ ។
ប៉ុន្តែចាប់តាំងពីពេលនោះមក ទាហានរុស្ស៊ីបានបង្វែរគោលដៅចេញពីតំបន់រដ្ឋធានីកៀវដើម្បីផ្តោតលើភាគខាងកើតជំនួសវិញ ។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេក៏កំពុងដឹកនាំការវាយប្រហារឆ្ពោះទៅរកគោលដៅយោធា និងជនស៊ីវិលនៅភាគខាងត្បូងផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អ៊ុយក្រែន បញ្ចេញទិន្នន័យថ្មីចំនួនទាហានស្លាប់ក្នុងសង្គ្រាមរាល់ថ្ងៃ
-
ចរាចរណ៍៦ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១១ ម៉ោង ago
របាយការណ៍បឋម៖ រថយន្តដឹកគ្រឿងចក្រលើសទម្ងន់បណ្តាលឱ្យបាក់ស្ពានដែក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៧ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់