Connect with us

សេដ្ឋកិច្ច

លោក គង់ វិមាន៖ ផ្លូវល្បឿនលឿនពន្យារពេល​ដាក់ឱ្យដំណើរការនៅខែកក្កដា ដោយមូលហេតុ​ពីរយ៉ាង

បានផុស

នៅ

មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់កម្ពុជាថ្មីថា គម្រោងដាក់ឱ្យដំណើរការសាកល្បងផ្លូវ​ល្បឿនលឿន​​ពីភ្នំពេញទៅក្រុងព្រះសីហនុ ត្រូវបានពន្យាពេលទៅខែ កញ្ញា ឆ្នាំ ២០២២ ខាងមុខវិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការគ្រោងទុក រដ្ឋម​ន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនធ្លាប់បានប្រកាសឱ្យដឹងថា ផ្លូវល្បឿនលឿនដំបូង​គេនៅកម្ពុជា ពីរាជធានីភ្នំពេញ ទៅកាន់ក្រុងព្រះសីហនុ នឹងដាក់ឱ្យដំណើរការនៅខែ កក្កដា ឆ្នាំ ២០២២។ ប៉ុន្តែគម្រោងការនេះ ត្រូវបានពន្យា ទៅខែ កញ្ញា ក្នុងឆ្នាំនេះវិញ ដោយសារមូលហេតុពីរយ៉ាង។

លោក គង់ វិមាន អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់ពីមូលហេតុនៃការពន្យានេះថា ដោយសារទី១ បញ្ហាអាកាសធាតុ មានភ្លៀងធ្លាក់ច្រើន ជាឧបសគ្គដល់ក្រុមការងារសាងសង់ និងទី២ ទាក់ទងពេលវេលាវ៉ាកងរបស់ក្រុមការងារសាងសង់។ ទោះយ៉ាងណាលោកបានបញ្ជាក់ថា គិតមកដល់ពេលនេះ ផ្លូវល្បឿនលឿនេះ សម្រេចបានជាង ៩០ភាគរយ ដោយក្រុមការងារការដ្ឋានកំពុងរៀបចំសាងសង់ទ្រូងផ្លូវ ខឿន និងរបងការពារសុវត្ថិផ្លូវ។

ថ្លែងតាមរយៈអ្នកនាំពាក្យ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ បានជំរុញដល់ក្រុមហ៊ុនសាងសង់ផ្លូវ សម្រុកធ្វើឱ្យបានទាន់ពេលដាក់ឱ្យដំណើរការ នៅខែ កញ្ញាខាងមុខនេះ។

ទន្ទឹមនឹងការគ្រោងដាក់ឱ្យដំណើរការសាកល្បងផ្លូវល្បឿនលឿននេះ លោក គង់ វិមាន បានអំពាវនាវដល់ប្រជាពលរដ្ឋ អ្នកធ្វើដំណើរ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ គោរពច្បាប់ចរាចរណ៍ពេលបើកបរ ដើម្បីសុវត្ថិភាពទាំងអស់គ្នា នៅលើដងផ្លូវ។ ជាមួយគ្នានេះ លោកក៏បានក្រើនរំលឹកដល់ក្រុមហ៊ុនដឹកជញ្ជូនទំនិញ ​យកចិត្តទុកដាក់គោរព និងអនុវត្តតាមការកំណត់ដែលមាននៅក្នុងច្បាប់ ដោយកុំដឹកលើសទម្ងន់ ដើម្បីការពារផ្លូវថ្នល់ឱ្យប្រើប្រាស់ជាប់បានយូរ។

គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ មាន​ប្រវែង ១៨៧,០៥ គីឡូម៉ែត្រ ដែល​បាន​បើក​ការដ្ឋាន​សាងសង់ កាលពី​ថ្ងៃ​ទី​២២ ខែមីនា នឹង​គ្រោង​បញ្ចប់​នៅ​ថ្ងៃ​ទី​៣១ ខែឧសភា ឆ្នាំ​២០២៣ ​ដោយប្រើប្រាស់ថវិកាប្រមាណ ២,០១៩​លាន​ដុល្លារ​សហរដ្ឋអាមេរិក។ ​ផ្លូវ​នេះ​ត​ភ្ជាប់​ពី​ភូមិ​១ សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដល់​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ។

ផ្លូវល្បឿនលឿននេះ មាន​គន្លង​ផ្លូវ​ចំនួន​៤​គន្លង ទទឹង​ផ្លូវ​សរុប ២៤,៥ ម៉ែត្រ មាន​ផ្លូវបំបែក​ទិស​៧​កន្លែង មាន​កន្លែង​ឈប់​សម្រាក​ចំនួន​៣​កន្លែង ចំណតរថយន្ត​១​កន្លែង មណ្ឌល​ប្រតិបត្តិការ និង​ថែទាំ​ចំនួន ៤​កន្លែង ស្ពាន​ធំ និង​ស្ពាន​មធ្យម​ចំនួន​៤០​កន្លែង ស្ពាន​តូច​ចំនួន​៥​កន្លែង ដែល​ឆ្លងកាត់​រាជធានី​ភ្នំពេញ ប្រមាណ ៨​គីឡូម៉ែត្រ និង​ខេត្ត​ចំនួន​០៤​បួន ក្នុង​នោះ ៖ ខេត្តកណ្តាល​ប្រវែង ៩,១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ប្រវែង ៨០,៨ គីឡូម៉ែត្រ ខេត្តកោះកុង​ប្រវែង​១,៩២ គីឡូម៉ែត្រ និង​ខេត្ត​ព្រះ​សីហ​នុ​ប្រវែង ៨៩,៨៩​គីឡូម៉ែត្រ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៥ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៦ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម