សេដ្ឋកិច្ច
អ្នកឧកញ៉ា គិត ម៉េង៖ កិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានផ្តល់សារសំខាន់ខ្លាំងសម្រាប់កម្ពុជា
កម្ពុជា បានប្រកាសជាផ្លូវការរៀបចំកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ានឆ្នាំ២០២២និងពានរង្វាន់ធុរកិច្ចអាស៊ានឆ្នាំ ២០២២ នឹងប្រព្រឹត្តិទៅនៅខែវិច្ឆិកាឆ្នាំ២០២២ខាងមុខ។
ព្រឹត្តិការណ៍នេះរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជា សហការជាមួយក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ក្រោមអធិបតីភាព លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ដោយមាន ការចូលរួមពី ឯកអគ្គរដ្ឋទូតប្រទេសសមាជិកអាស៊ាន និងប្រទេសដៃគូអាស៊ាន ក្រុមប្រឹក្សា ពិគ្រោះ យោបល់ធុរ កិច្ចអាស៊ាន សភាពាណិជ្ជកម្មរាជធានី-ខេត្ត សភាពាណិជ្ជកម្មអន្តរជាតិ សមាគមពាណិជ្ជកម្ម ដៃគូអភិវឌ្ឍន៍ និងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ សរុបចំនួនជាង ១៥០ នាក់។
ថ្លែងក្នុងឱកាសនៃពិធីប្រកាសជាផ្លូវការកាលពីល្ងាចថ្ងៃទី២៩មិថុនានៅសណ្ឋាគារហៃយ៉ាត់រីជិនស៊ីរាជធានីភ្នំពេញ អ្នកឧកញ៉ា គិត ម៉េង បានលើកឡើងពីសារៈសំខាន់នៃការៀបចំកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន និងពានរង្វាន់ធុរកិច្ចអាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ ស្របពេលកិច្ចប្រជុំកំពូល អាស៊ានដែលកម្ពុជាជាម្ចាស់ផ្ទះ។ ព្រឹត្តិការណ៍ទាំងពីរនេះ គឺជាព្រឹត្តិការណ៍តំបន់ដ៏មានឥទ្ធិពល និងតែងតែទទួល បានការគាំទ្រចូលរួមពី ថ្នាក់ដឹកនាំអាស៊ាន និងពិភពលោក។
អ្នកឧកញ៉ា បានមានប្រសាសន៍ថា ឆ្នាំ២០២២នេះ កិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន នឹងប្រព្រឹត្តទៅរយៈ ពេលពីរថ្ងៃ ដែលក្នុងនោះ នៅថ្ងៃទី១ នឹងមានការប្រគល់ពានរង្វាន់ធុរកិច្ចអាស៊ានដល់ក្រុមហ៊ុនឆ្នើមដែល ឈ្នះការប្រកួតពានរង្វាន់អាស៊ាន។ នៅថ្ងៃទីពីរ នឹងមានកិច្ចពិភាក្សាលើប្រធានបទសំខាន់ៗ រួម និងសុន្ទរកថាគន្លឹះនិងបទអន្តរាគមន៍របស់ថ្នាក់ដឹកនាំអាស៊ាន និងដៃគូអាស៊ាន ដែលនឹងសន្ទនា និងពិភាក្សាអំពីការជួយស្តារសេដ្ឋកិច្ចឡើងវិញ ការជំរុញពាណិជ្ជកម្មនិងវិនិយោគតាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ បច្ចេកវិទ្យាឌីជីថល និង ការអភិវឌ្ឍប្រកបដោយចីរភាព ជាដើម។
គួរបញ្ជាក់ថា ក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០០១ ដោយប្រមុខរដ្ឋ/ប្រមុខរដ្ឋាភិបាលអាស៊ាន ដែលមានភារកិច្ចចម្បងក្នុងការផ្តល់នូវធាតុចូល និង របាយការណ៍អនុសាសន៍របស់វិស័យឯកជន ដើម្បីជួយជំរុញដល់កិច្ចប្រឹងប្រែងរបស់អាស៊ានឆ្ពោះទៅកាន់សមាហរណកម្មសេដ្ឋកិច្ច៕ សំអឿន
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?