កីឡា
ហេតុផលដែលកីឡាករជម្រើសជាតិកម្ពុជាជាច្រើនរូប អវត្តមាន ក្នុងការប្រកួត AFC Cup
ក្លិបបាល់ទាត់ភ្នំពេញក្រោន និងក្លិបបាល់ទាត់វិសាខា បានចូលរួមប្រកួតពានរង្វាន់ AFC Cup ឆ្នាំ២០២២ និងបញ្ចប់ ២ប្រកួតរួចមកហើយ តាមពូលរៀងៗខ្លួន។
អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ កីឡាករសំខាន់ៗមួយចំនួនធំ ជាពិសេសកីឡាករជម្រើសជាតិកម្ពុជា ពុំត្រូវបានឃើញមានវត្តមានក្នុងការប្រកួតនោះទេ ខណៈតាមការបង្ហើបឱ្យ ‘កម្ពុជាថ្មី’ ដឹង កីឡាករទាំងនោះបានឆ្លងជំងឺកូវីដ-១៩ ក្រោយបញ្ចប់បេសកកម្មឱ្យក្រុមជម្រើសជាតិ ប្រកួតពាន AFC Asian Cup 2023 វគ្គជម្រុះ នៅប្រទេសឥណ្ឌា។
កីឡាករដែលត្រូវបានដឹងថាផ្ទុកជំងឺកូវីដ-១៩ រួមមាន កីឡាកររបស់ក្លិបភ្នំពេញក្រោន ២ នាក់ គឺ អ៊ន ចាន់ប៉ូលីន និង សាវែង សំណាង។ អ៊ ចាន់ប៉ូលីន ទើបតែជាសះស្បើយនឹងបានធ្វើដំណើរទៅប្រទេសវៀតណាម តាមក្រោយហើយបានប្ដូរចូលលេងកាលពីប្រកួតទី ២ ទល់នឹង Viettel។
ដោយឡែកក្លិបវិសាខា កីឡាករ ៣ រូប ត្រូវបានមើលឃើញថាផ្ទុកកូវីដ-១៩ នោះគឺខ្សែប្រយុទ្ធ កែវ សុខផេង, ខ្សែការពារ ទេស សម្បត្តិ ទាំងពីរនាក់ជាសមាជិកនៃក្រុមជម្រើសជាតិ និងកីឡាករ ស៊ិន កក្កដា។ កែវ សុខផេង និង ស៊ិន កក្កដា បានតេស្តវិជ្ជមានពេលទៅដល់ប្រទេសឥណ្ឌូនេស៊ី ខណៈ ទេស សម្បត្តិ វិជ្ជមានតាំងពីនៅកម្ពុជា ហើយទើបតែធ្វើដំណើរទៅតាមក្រោយ។ យ៉ាងណាមិញមកទល់ពេលនេះពួកគេទាំង ៣ បានជាសះស្បើយហើយផងដែរ នឹងរួចរាល់សម្រាប់ការប្រកួតទី ៣ យប់នេះ។
សូមបញ្ជាក់ថា វិសាខា ត្រូវប្រកួតទល់នឹងក្លិប Kedah Darul Aman FC របស់ម៉ាឡេស៊ី នាវេលាម៉ោង ៨យប់ ខណៈភ្នំពេញក្រោន នឹងត្រូវជួបក្លិបមកពីប្រទេសឡាវ Young Elephants ខណៈដែលប្រកួតគឺជាប្រកួតបង្គ្រប់កិច្ចដោយសារក្រុមទាំងពីរអស់ឱកាសឡើងវគ្គបន្តដូចគ្នា។ ការប្រកួតពូល I នេះនឹងធ្វើឡើងនៅវេលាម៉ោង ៩ យប់៕
អត្ថបទ៖ មន្នីរ័ត្ន
-
ចរាចរណ៍៧ ថ្ងៃ ago
ពលរដ្ឋអ្នកធ្វើដំណើរ គាំទ្រចំពោះការដាក់រនាំងដែកពុះចែកទ្រូងផ្លូវ នៅផ្លូវ ៦០ ម៉ែត្រ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
អាមេរិក ផ្អាកជំនួយនៅបរទេសទាំងអស់ លើកលែងតែប្រទេសចំនួន២
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
សន្តិសុខសង្គម១១ ម៉ោង ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»
-
ព័ត៌មានជាតិ១៣ ម៉ោង ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា