KPT+
វប្បធម៌កូរ៉េខាងត្បូង ៥ យ៉ាង គួរបង្រៀនដល់កូនប្រុស-ស្រី
ប្រសិនបើអ្នកចូលចិត្តមើលភាពយន្ត និងរឿងភាគកូរ៉េ អ្នកប្រាកជាបានឃើញឈុតខ្លះ ដែលបង្ហាញពីវប្បធម៌របស់ប្រជាជននៅកូរ៉េខាងត្បូងថា ពួកគេមានទម្លាប់បែបណា។ ជាការពិត មិនមានអ្វីខុសទេក្នុងការចូលចិត្តទស្សនារឿងកូរ៉េ ជាពិសេសសម្រាប់យុវវ័យ ដោយសារតែមានរឿងវិជ្ជមានជាច្រើន ដែលអាចទទួលយកនិងរៀនតាមបាន ហើយបង្រៀនដល់ក្មេងៗគួរយកតម្រាប់តាម។
១ តួនាទីរបស់បងប្អូនប្រុសស្រី
នៅក្នុងវប្បធម៌កូរ៉េ ក្មេងតូចៗត្រូវតែមានសុជីវធម៌ចំពោះមនុស្សចាស់។ នេះជាការពិត មិនត្រឹមតែបង្រៀននៅក្នុងសាលារៀនប៉ុណ្ណោះទេ ប៉ុន្តែនៅក្នុងគ្រួសារផងដែរ។ ជាធម្មតា បងប្រុសនឹងត្រូវបានបង្រៀនតាំងពីតូច ឲ្យចេះមើលថែប្អូនប្រុសស្រីជានិច្ច ទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ។ ការធ្វើដូចនេះ នឹងធ្វើឲ្យបងប្រុសមានអារម្មណ៍ថាគាត់មានទំនួលខុសត្រូវខ្ពស់ ក្នុងការការពារប្អូនប្រុសស្រី។
២ សីលធម៌នៅពេលញ៉ាំ
អ្នកប្រាកដជាធ្លាប់ឃើញឈុតឆាកក្នុងរឿងភាគកូរ៉េខាងត្បូង ដែលក្មេងៗនឹងអញ្ជើញមនុស្សចាស់មកញ៉ាំ ឬផឹកជាមុនសិន។ នៅក្នុងវប្បធម៌កូរ៉េខាងត្បូង ឪពុកម្ដាយតែងបង្រៀនកូនរបស់ពួកគេកុំឲ្យយក ឬផឹកមុនមនុស្សចាស់ទុំក្នុងរឿងអ្វីមួយក៏ដោយ។ តាមពិតទៅ កុមារត្រូវបានបង្រៀនឲ្យញ៉ាំអាហារឲ្យបានគ្រប់គ្រាន់ និងមិនទុកចោលណាមួយ ដើម្បីគោរពដល់ឪពុកម្តាយដែលបានចម្អិន។ លើសពីនេះ គេក៏ត្រូវបានគេបង្រៀនឲ្យនិយាយថា សប្បាយចិត្តពេលញ៉ាំអាហារដែលមនុស្សចាស់បានធ្វើ។
៣ កុំបោះបង់
នៅប្រទេសកូរ៉េ តាំងពីកុមារភាពមក កុមារត្រូវបានបង្រៀនមិនឲ្យចុះចាញ់ដោយងាយ និងប្រឹងប្រែងដើម្បីទទួលបាននូវអ្វីដែលពួកគេចង់បាន។ វាមិនចាំបាច់ត្រូវមានអ្វីអស្ចារ្យនោះទេ ប៉ុន្តែឪពុកម្ដាយនឹងបង្កើតទម្លាប់មួយសម្រាប់កូនៗដោយបង្រៀនកូនឲ្យទុកលុយហោប៉ៅរបស់ពួកគេ សម្រាប់ការសន្សំ។ ក្នុងអំឡុងពេលដំណើរការសន្សំ ឪពុកម្ដាយមានតួនាទីសំខាន់ក្នុងការបន្តផ្ដល់ជំនួយដល់កុមារ ដើម្បីកុំឲ្យពួកគេបោះបង់ចោលដោយងាយ។
៤ បង្ហាញពីសេចក្តីស្រលាញ់
ពេលខ្លះ កុមារមានទំនោរពិបាកក្នុងការបង្ហាញពីសេចក្តីស្រឡាញ់របស់ពួកគេ ចំពោះគ្រួសាររណាស់។ អ្នកដឹងទេ វប្បធម៌កូរ៉េខាងត្បូងនេះ អាចយកតម្រាប់តាមបាន។ កុមារពីកុមារភាពត្រូវបានទម្លាប់និយាយថា “Saranghae” ឬ “ខ្ញុំស្រឡាញ់អ្នក” ទៅកាន់មនុស្សដែលពួកគេយកចិត្តទុកដាក់ ដូចជាឪពុកម្ដាយ បងប្រុស ឬបងស្រី។ លើសពីនេះ ការស្រលាញ់ ឬស្នេហាក៏អាចបង្ហាញតាមរយៈកាយវិការរាងកាយ ក្នុងទម្រង់ជាម្រាមដៃបេះដូង។ ជាមួយនឹងវប្បធម៌នៃការបង្ហាញ ឬបង្ហាញពីក្តីស្រលាញ់ដោយបើកចំហ ទំនាក់ទំនងជិតស្និទ្ធរវាងកុមារ និងឪពុកម្តាយនឹងត្រូវបានបង្កើតឡើងដោយឥតព្រាងទុក។
៥ អាកប្បកិរិយារបស់បុរសចំពោះស្ត្រី
ប្រសិនបើអ្នកឃើញឈុតឆាកស្នេហាក្នុងរឿងភាគកូរ៉េ ដែលតួប្រុសនឹងប្រព្រឹត្តចំពោះគូស្នេហ៍របស់គេបានល្អនោះ នេះគឺជាទម្រង់មួយនៃភាពជោគជ័យរបស់ឪពុកម្ដាយ។ នៅក្នុងវប្បធម៌កូរ៉េខាងត្បូង ឪពុកម្តាយបង្រៀនក្មេងប្រុសពីរបៀបប្រព្រឹត្តចំពោះក្មេងស្រីបានយ៉ាងល្អ ជាក់ស្តែងនៅក្នុងរឿង Descendants of the Sun តារាសម្ដែង Song Joong Ki ដែលដើរតួជា Captain Yoo Si Jin បាននិយាយថា តាំងពីកុមារភាពមក គាត់ត្រូវបានឪពុកម្តាយបង្រៀនឲ្យចេះការពារមនុស្សស្រីគ្រប់កន្លែងដែលគាត់នៅ។ វាមិនចម្លែកទេ ដែលក្មេងប្រុសនៅកូរ៉េមានទំនួលខុសត្រូវ ក្នុងការការពារក្មេងស្រីនៅជុំវិញពួកគេ។
ក្រៅពីចំណុចវិជ្ជមានដែលអាចទទួលយកបានពីវប្បធម៌កូរ៉េខាងត្បូង ឪពុកម្ដាយមានវិធីផ្ទាល់ខ្លួនក្នុងការអប់រំកូនឲ្យក្លាយជាបុគ្គលល្អប្រសើរ៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖តារា កូរ៉េ ១៣ រូប តស៊ូរហូតបញ្ចប់ការសិក្សា ទោះមានឈ្មោះល្បីរន្ទឺហើយក្ដី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ចរាចរណ៍១ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៥ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍២ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់