ព័ត៌មានជាតិ
សម្តេចតេជោ ហ៊ុន សែន៖ រឿងពិតរបស់កម្ពុជា “កាលពីសម័យមុន ប្រជាជនតិច ទឹកជ្រៅ ត្រីច្រើន”
មានប្រសាសន៍នៅពេលអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ (០១ កក្កដា) ឆ្នាំ២០២២ ដែលប្រារព្ធឡើងនៅទីតាំងអាងទឹកត្រពាំងថ្ម ភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុក ភ្នំស្រុក ខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា រឿងពិតរបស់កម្ពុជាកាលពីសម័យមុន គឺប្រជាជនតិច ទឹកជ្រៅ ត្រីច្រើន តែស្ថានភាពបច្ចុប្បន្ន មិនដូចជាគ្នាទេ។
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា ប្រទេសយើងបន្ទាប់ពីមានសន្តិភាពយើងមានលទ្ធភាព ដើម្បីធ្វើការងារជាច្រើន ហើយក៏ត្រូវយល់ដែរថា ប្រទេសរបស់យើងស្ថានភាពវាមិនដូចពេលមុនទេ ហើយប្រសិនបើយើងមិនមែនជាមនុស្សតិរច្ឆានទេ ជាមនុស្សពិតប្រាកដ ដែលមិនរស់ដោយអំពើឈ្នានីសនោះទេ នឹងទទួលស្គាល់ការពិត។ សម្តេចថា “យើងត្រូវគិតថា កាលពីសម័យមុន ប្រជាជនតិច ទឹកជ្រៅ ត្រីច្រើន ដែលនេះ គឺជារឿងពិតនៅក្នុងប្រទេសរបស់យើង ដែលពេលនោះ ប្រជាពលរដ្ឋខ្មែរយើងមានប្រមាណ១លាននាក់ប៉ុណ្ណោះ” ។
បើតាមសម្ដេចតេជោ ហ៊ុន សែន ក្រោយថ្ងៃរំដោះកម្ពុជាមានប្រជាជនប្រមាណ៥លាននាក់ ហើយសព្វថ្ងៃនេះ បានកើនឡើងរហូត១៧លាននាក់។ សម្ដេចតេជោថា ក្នុងមួយឆ្នាំៗ នៅពេលទឹកឡើង ដីល្បាប់បានហូរចាក់ទៅកាន់តំបន់ទាប ឬតំបន់ដែលមានទឹក ក្នុងនោះមាន ស្ទឹង បឹងបួរ និងទន្លេ ជាដើម បន្ថែមទៅដោយស្លឹកឈើជ្រុះផងនោះ ធ្វើឲ្យស្ទឹង បឹងបួរ របស់យើង រាប់ទាំងបឹងទន្លេសាបផង បន្តគោករាក់បន្តិចម្ដងៗ ដូច្នេះទឹករបស់យើងកាន់តែរាក់ ហើយចំនួនត្រី ក៏កាន់តែតិច ខណៈពេលដែលប្រជាពលរដ្ឋកាន់តែកើនឡើង ហើយការកើនឡើងនៃចំនួនប្រជាពលរដ្ឋនេះ មិនអាចទៅបន្ទោសអ្នកណាទេ គឺជាកត្តាធម្មជាតិ៕
ដោយ៖ កោះកែវ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ