Connect with us

សេដ្ឋកិច្ច

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម៖ កម្ពុជាមានភ័ព្វសំណាងដែលមានប្រេងប្រើប្រាស់ទោះបីជាថ្លៃបន្តិចមែន

បានផុស

នៅ

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់ “កម្ពុជាថ្មី” នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ថា សព្វថ្ងៃ ទោះបីជាកម្ពុជាកំពុងជួបនូវបញ្ហាប្រេងសាំងឡើងថ្លៃក៏ពិតមែន ប៉ុន្តែ កម្ពុជា មានភ័ព្វសំណាង ដែលមានប្រេងប្រើប្រាស់គ្រាប់គ្រាន់ ដោយមិនចាំបាច់តម្រង់ជួរគ្នាទិញដូចប្រទេសដទៃឡើយ។ លោក ប៉ែន សុវិជាតិ ថ្លែងបែបនេះ ខណៈដែលប្រេងឥន្ទនៈនៅកម្ពុជាបានឡើងថ្លៃ ដោយប្រេងសាំងធម្មតាមានតម្លៃ ៥,៨០០រៀល ក្នុងមួយលីត្រ និង ប្រេងម៉ាស៊ូត ៦,៣០០រៀលក្នុងមួយលីត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបញ្ជាក់ថា កម្ពុជាជាប្រទេសដែលនាំចូលប្រេងសុទ្ធសាធ គ្មានការផលិតដោយខ្លួនឯងដូចប្រទេសថៃ ឬវៀតណាមឡើយ។ តម្លៃប្រេងត្រូវបានកំណត់ដោយអន្តរក្រសួង ដោយសារកម្ពុជាប្រកាន់របបទីផ្សារសេរី មិនត្រូវកំណត់តម្លៃទេ។ ប៉ុន្តែ ទំនិញនេះ ជាទំនិញយុទ្ធសាស្ត្រ ដែលចាំបាច់សម្រាប់ជីវភាពប្រជាជន និង ជីវភាពសេដ្ឋកិច្ចសម្រាប់អាជីវកម្មកម្ពុជា។

តម្លៃប្រេងដែលកម្ពុជាបានទិញពីអន្តរជាតិមកបានឡើងថ្លៃពី ៥៦ដុល្លារបារ៉ែល រហូតដល់ ១០០ ដុល្លារជាងក្នុងមួយបារ៉ែលនាពេលបច្ចុប្បន្ន។ កាលពីមុន កម្ពុជាគិតយកមធ្យមភាគ ១៥ថ្ងៃ ក្រោយមក ១០ថ្ងៃ ប៉ុន្តែឥឡូវកម្ពុជាគិតមធ្យមភាគនៃតម្លៃប្រេងត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះ ប៉ុន្តែចេញលក់១០ថ្ងៃ ដើម្បីឱ្យទាន់ហាងឆេងទីផ្សារបច្ចុប្បន្ន និងដើម្បីឱ្យអ្នកនាំចូល និងអ្នកលក់ អាចលក់បានចំណេញខ្លះ ប្រសិនបើឱ្យនាំចូលប្រេងមកខាត កម្ពុជានឹងគ្មានប្រេងប្រើ ហើយអាចនឹងជួបបញ្ហា ដូចប្រទេសជិតខាង ដែលត្រូវតម្រង់ជួរទិញប្រេង ព្រោះគ្មានអ្នកនាំចូល។ នេះបើតាមលោក ប៉ែន សុវិជាតិ។

លោកមានប្រសាសន៍ថា៖ “ ដរាបណាសង្រ្គាមនៅអូសបន្លាយ មិនមែនតែកម្ពុជាទេដែល រងគ្រោះ សូម្បីប្រទេសដទៃទៀតក៏មានការរងគ្រោះដូចយើងដែរ ចឹងហើយកុំបន្ទោសអ្នកណា អ្វីដែលធ្វើបានគឺយើងមានភ័ព្វសំណាងដែលមានប្រេងទិញបាន។ ចំណុចទីពីរ ការសន្សំសំចៃ ក្នុងការប្រើប្រាស់ប្រេងសាំងក៏ជារឿងសំខាន់”។ លោកបន្ថែមថា៖ “តម្លៃប្រងនៅក្នុងតំបន់ កម្ពុជាមិនមែនជាប្រទេសដែលមាន តម្លៃប្រេងខ្ពស់ជាងគេទេ គឺប្រទេសសិង្ហបុរីជាប្រទេសដែលមានតម្លៃប្រេងខ្ពស់ជាងគេ”។

គួររំលឹកថា កម្ពុជាក៏ដូចជាពិភពលោកទាំងមូល បានជួបនឹងបញ្ហាប្រេងសាំងឡើងថ្លៃនេះ ក្រោយពីមានសង្រ្គាមអូសបន្លាយជាយូរ រវាងរុស្ស៊ី និងអ៊ុយក្រែន ជាហេតុធ្វើឱ្យបណ្តាប្រទេសមួយចំនួនបានដាក់ទណ្ឌកម្មទៅលើរុស្ស៊ី ហើយបានជះឥទ្ធិពលដល់ការឡើងថ្លៃប្រេងសាំង ពិបាកក្នុងការដោះស្រាយ៕

អត្ថបទ៖ អុន ស្រីមាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ នាទីutes មុន

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លើកទឹកចិត្តឃុំ-សង្កាត់ពង្រឹងគុណភាពច្រកចេញចូលតែមួយ ដើម្បីផ្គាប់ចិត្តពលរដ្ឋ

ជីវិតកម្សាន្ដ៨ នាទីutes មុន

ម្តាយ និងប្អូនស្រីរបស់ Bianca Censori បញ្ចេញមតិ ចំពោះ Kanye ដែលបង្ខំឲ្យកូនស្រីខ្លួន ដើរអាក្រាតកាយ

សេដ្ឋកិច្ច២១ នាទីutes មុន

ក្រុមហ៊ុន ត្រូពិកខេម ចុះកិច្ចសន្យាទិញបន្លែ​ពី​សហ​គមន៍​កសិកម្មទំនើបត្រាំកក់ ក្នុងតម្លៃថេរ ២០០០ រៀល ក្នុងមួយគីឡូក្រាម

ព័ត៌មានជាតិ២១ នាទីutes មុន

មន្រ្តី​ ប.ស.ស ចុះផ្សព្វផ្សាយពីសារប្រយោជន៍នៃប័ណ្ណ ប.ស.ស ដល់កម្មករ-និយោជិត

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ម៉ប់ សារិន៖ ផ្លូវថ្មើរជើងទទួលបានការគាំទ្រ​ពីប្រជាពលរដ្ឋ បើទោះបីការបើកសាកល្បងមិនទាន់គ្រប់ជ្រុងជ្រោយ

Sokha Hotels

ព័ត៌មានពេញនិយម