ព័ត៌មានជាតិ
ក្រុមអ្នកអភិរក្សល្ខោនខោលរៀបចំពិធីសំពះគ្រូ និងសម្ពោធខ្មុកថ្មី
នាយកដ្ឋានសិល្បៈ នៃក្រសួងវប្បធម៌ នៅព្រឹកថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២២ បានរៀបចំពិធីសំពះគ្រូដើម្បីជាការ រំឭកដឹងគុណចំពោះបុព្វបុរស ព្រឹទ្ធាចារ្យ និងសាស្រ្តាចារ្យ ផ្នែកសិល្បៈបុរាណ ពិសេសល្ខោនខោលដែលបានលះបង់ និងចំណាយពេលវេលាស្ទើរពេញមួយជីវិតនៅក្នុងវិស័យវប្បធម៌ ពិសេសដឹងគុណចំពោះស្នាដៃផលិតរបាំងមុខ និងមកុដល្ខោនខោល។

អ្នកផ្ដួចផ្ដើមរៀបចំកម្មវិធីលោក ថាវី សាពីន ប្រាប់កម្ពុជាថ្មីថា កម្មវិធីសំពះគ្រូនេះប្រព្រឹត្តឡើងក្នុងគោលបំណងរំឭកនឹកគុណដល់លោកសាស្រ្តាចារ្យ ដេត សុវត្ថា ដែលលោកជាអតីតមន្រ្តីនៃនាយកដ្ឋានសិល្បៈ និងដែលជាអ្នកជំនាញខាងធ្វើមុខខ្មុកស្មាច់យ៉ាងចំណាន និងដែលបានចំណាយពេលវេលាស្ទើរមួយជីវិតក្នុងការធ្វើរបាំងមុខល្ខោន ដើម្បីបម្រើវិស័យសិល្បៈបុរាណខ្មែរ។
លោក សាពីន បន្ថែមថា ជំនាញធ្វើមុខខ្មុកល្ខោននេះបច្ចុប្បន្នមានបង្ហាត់បង្រៀននៅសាលាមធ្យមវិចិត្រសិល្បៈ។ លោកបន្តថា រូបលោកសង្ឃឹមយ៉ាងមុតមាំចំពោះយុវជនជំនាន់ក្រោយថានឹងអាចបន្តថែរក្សា និងអភិរក្សសា្នដៃរបស់លោកសាស្រ្តាចារ្យ ដេត ស៊ីវត្ថា រួមជាមួយនឹងមរតកវប្បធម៌ជាតិដ៏ទៃផ្សេងទៀតដែលដូនតាបានបន្សល់ទុក។

នៅក្នុងកម្មវិធីសំពះគ្រូដែលរៀបចំដោយនាយកដ្ឋានសិល្បៈ មានអ្នកចូលរួមប្រមាណជា២០០នាក់ ដែលភាគច្រើនសុទ្ធសឹងតែជាលោកគ្រូអ្នកគ្រូ និងអ្នកដែលនិយមចូលចិត្តសិល្បៈបុរាណ ពិសេសល្ខោនខោល។ កម្មវិធីនេះទៀតសោតក៏មានការដាក់តាំងបង្ហាញស្នាដៃរបស់លោកសាស្រ្តាចារ្យ ដេត ស៊ីវត្ថា គឺរបាំងមុខខ្មុក និងមកុដជាច្រើនផងដែរ។
បើតាមលោក ថាវី សាពីន កម្មវីធីសំពះគ្រូ ឬកម្មវិធីស្រដៀងគ្នានេះ អាចនឹងត្រូវរៀបចំឡើងតាមរយៈយុវជនដែលជាសិស្សផ្នែកសិល្បៈបុរាណ ដើម្បីរំឭកគុណដល់លោកគ្រូអ្នកគ្រូដ៏ទៃផ្សេងទៀតដែលមានគុណបំណាច់ និងលះបង់ក្នុងការបង្ហាត់បង្រៀនសិល្បៈបុរាណគ្រប់ទំរង់ដល់ក្មេងជំនាន់ក្រោយ និងដែលបានចូលរួមក្នុងការថែរក្សាអត្តសញ្ញាណជាតិ។

គួរបញ្ជាក់ដែរថា ល្ខោនខោលរបស់កម្ពុជា ត្រូវបានអង្គការយូណេស្កូដាក់បញ្ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ កាលពីថ្ងៃទី ២៨ ខែវិច្ឆិកាឆ្នាំ២០១៨។
ការដាក់បញ្ចូលនេះធ្វើឡើងនៅក្នុងកិច្ចប្រជុំលើកទី១៣នៃគណៈកម្មការអន្តររដ្ឋាភិបាលសម្រាប់ការការពារបេតិកភណ្ឌវប្បធម៌អរូបីរបស់អង្គការយូណេស្កូនៅទីក្រុងព័រល្វី សាធារណរដ្ឋម៉ូរីស ដែលបានអនុម័តយល់ព្រមបញ្ចូលល្ខោនខោលរបស់កម្ពុជា ទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិ តាមសេចក្តីសម្រេច Decision13.COM.10.a.3»៕
អត្ថបទ៖ សារ៉ន សិលា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ