ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការបរទេស ចិន នឹងទៅ មីយ៉ាន់ម៉ា ជាលើកដំបូង ចាប់តាំងពីយោធា ឡើងកាន់អំណាច
អ្នកនាំពាក្យយោធាមីយ៉ាន់ម៉ាលោក Zaw Min Tun បាននិយាយថា រដ្ឋមន្ត្រីការបរទេសចិននឹងធ្វើដំណើរមកកាន់ប្រទេសមីយ៉ាន់ម៉ានៅចុងសប្តាហ៍នេះដើម្បីទៅចូលរួមកិច្ចប្រជុំថ្នាក់តំបន់ ហើយនេះគឺជាដំណើរទស្សនកិច្ចផ្លូវការរបស់មន្ត្រីជាន់ខ្ពស់ក្រុងប៉េកាំង ចាប់តាំងពីយោធាឡើងកាន់អំណាច ។
ប្រភពព័ត៌មានឲ្យដឹងថា ប្រទេសចិនគឺជាប្រភពអាវុធដ៏សំខាន់ និងជាសម្ព័ន្ធមិត្តរបស់យោធាមីយ៉ាន់ម៉ា ហើយបានបដិសេធមិនចាត់ទុក ការដណ្តើមអំណាចពីរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីឆ្នាំមុនថា ជារដ្ឋប្រហារនោះទេ ។
អ្នកនាំពាក្យយោធាមីយ៉ាន់ម៉ាបានប្រាប់សារព័ត៌មាន AFP ថា រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី នឹងបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ាដើម្បីចូលរួមកិច្ចប្រជុំយន្តការកិច្ចសហប្រតិបត្តិការឡានឆាង-ទន្លេមេគង្គ (Lancang-Mekong) ។ ប៉ុន្តែអ្នកនាំពាក្យរូបនេះបញ្ជាក់ថា ជំនួបរវាងលោក វ៉ាង យី និងលោក មីន អ៊ុងឡាំង អាចនឹងកើតឡើង ឬអត់នោះទេ ។
ជាចុងក្រោយអ្នកនាំពាក្យយោធាមីយ៉ាន់ម៉ាបញ្ជាក់ថា កិច្ចប្រជុំដែលបានទទួលការគាំទ្រពីប្រទេសចិន គឺជាសមាហរណកម្មរបស់ប្រទេសក្នុងតំបន់ទន្លេមេគង្គ(ឡានឆាង) ដែលគ្រប់គ្រងចរន្តទឹក ខណៈរដ្ឋមន្ត្រីការបរទេសកម្ពុជា ថៃ ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ក៏នឹងចូលរួមកិច្ចប្រជុំនៅថ្ងៃទី ២-៥ ខែកក្កដាខាងមុខនេះផងដែរ ៕
ប្រែសម្រួលដោយ ៖ គង់ សំអាន
ប្រភព ៖ MGR Online
ចុចអាន ៖ លោក ស៊ី ជីនពីង ធ្វើដំណើរទៅ ហុងកុង លើកដំបូង ចាប់តាំងពីឆ្នាំ២០១៧
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ