ព័ត៌មានអន្ដរជាតិ
រុស្ស៊ី អះអាងថា វ៉ាក់សាំងកូវីដរបស់ខ្លួនមានប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងវីរុសកូរ៉ូណាក្លាយប្រភេទថ្មី
ប្រទេសរុស្ស៊ីបានអះអាងថា វ៉ាក់សាំងការពារជំងឺកូវីដ១៩របស់ខ្លួនអាចព្យាបាលវីរុសក្លាយប្រភេទថ្មីបាន។
ប្រទេសនេះអះអាងថា វ៉ាក់សាំង Sputnik V របស់ខ្លួនត្រូវបានចុះបញ្ជីដំបូងគេនៅទូទាំងពិភពលោកហើយឥឡូវនេះ ខ្លួនបញ្ជាក់ថា ការចាក់វ៉ាក់សាំងនេះគឺមានប្រសិទ្ធភាពខ្ពស់ប្រឆាំងនឹងមេរោគក្លាយថ្មីដែលកំពុងរីករាលដាលពាសពេញទ្វីបអឺរ៉ុប។
យោងតាមលោក Kirill Dimitriev ប្រធានមូលនិធិវិនិយោគផ្ទាល់នៃសហព័ន្ធរុស្ស៊ីដែលជាមូលនិធិទ្រព្យសម្បត្តិអធិបតេយ្យភាពរបស់ប្រទេសនេះបានឲ្យដឹងថា វ៉ាក់សាំងមានប្រសិទ្ធភាពប្រឆាំងនឹងការផ្លាស់ប្តូរទម្រង់ថ្មីក៏ដូចជាប្រឆាំងនឹងវីរុសដែលមានស្រាប់។
លោកបន្តថា “វ៉ាក់សាំង Sputnik V បានបង្ហាញពីប្រសិទ្ធភាពរបស់វាម្តងហើយម្តងទៀតបើទោះបីជាមានការផ្លាស់ប្តូរពីមុនខ្លះៗក៏ដោយ”។
មុននេះ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dimitry Peskov បានបង្ហើបថា ប្រទេសរុស្ស៊ីកំពុងតាមដានព័ត៌មានចុងក្រោយដែលចេញមកពីក្រុមអ្នកវិទ្យាសាស្ត្រអង់គ្លេស។ លោកបន្ថែមថា ប្រតិកម្មណាមួយនឹងត្រូវធ្វើឡើងដោយក្រុមអ្នកជំនាញខាងជំងឺឆ្លងរបស់រដ្ឋាភិបាល។
ក្រុមអ្នកវិទ្យាសាស្ត្ររបស់រដ្ឋាភិបាលអង់គ្លេសនៅតែកំពុងធ្វើតេស្តលើវីរុសប្រភេទថ្មីដើម្បីកំណត់ថាតើការវិវត្តនេះនឹងមានឥទ្ធិពលអ្វីលើវ៉ាក់សាំង Pfizer / BioNTech ដែលកំពុងត្រូវបានដាក់ឲ្យប្រើប្រាស់នៅក្នុងចក្រភពអង់គ្លេស៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Daily Star
ចុចអាន៖ ក្រុមហ៊ុនចិន រៀបចំនាំចេញវ៉ាក់សាំងកូវីដ៤០០លានដូសចែកចាយទូទាំងពិភពលោក
ចុចអាន៖ EU អនុម័តការប្រើប្រាស់វ៉ាក់សាំងកូវីដរបស់ក្រុមហ៊ុន Pfizer-BioNTech
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ
-
ជីវិតកម្សាន្ដ១០ ម៉ោង ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព