កីឡា
គ្រូជំនួយ ខាន់ កាត់៖ «U-19 កម្ពុជា មិនអាចរៀបចំក្រុមឲ្យបានល្អដូចការរំពឹងទុកនោះទេ»
លោក ខាន់ កាត់ គ្រូជំនួយនៃក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាយុក្រោម ១៩ឆ្នាំ បានលើកឡើងថា «U-19 កម្ពុជា មិនអាចរៀបចំក្រុមឲ្យបានល្អដូចការរំពឹងទុកនោះទេ»។
និយាយដូច្នេះគឺនៅក្នុងសន្និសីទសារព័ត៌មានមុនការប្រកួតពានរង្វាន់ជើងឯកយុវជនអាយុក្រោម ១៩ឆ្នាំអាស៊ាន (AFF U-19 Boys Championship 2022) ដែលគ្រោងចាប់ផ្ដើមនៅថ្ងៃទី០២ ខែកក្កដា ស្អែកនេះ។
តំណាងឲ្យគ្រូបង្គោល Koji Gyotoku គ្រូជំនួយវ័យក្មេង លោក ខាន់ កាត់ បាននិយាយដូច្នេះថា «យើងមិនអាចរៀបចំក្រុមឲ្យបានល្អដូចការរំពឹងទុកនោះទេ។ ប៉ុន្តែយើងនឹងធ្វើឱ្យអស់ពីសមត្ថភាពជាមួយនឹងកីឡាករដែលយើងមាន។ យើងនឹងខិតខំឲ្យខ្លាំងដើម្បីទទួលបានលទ្ធផលសម្រាប់ក្រុម និងប្រទេស។»
និយាយដូចនេះ គឺដោយសារកីឡាករសំខាន់ៗមួយចំនួនធំ ពុំត្រូវបានកោះហៅចូលក្រុមឡើយ ដោយសារជាប់លេងឱ្យក្លិបរបស់គេរៀងៗខ្លួន ក្នុងពានរង្វាន់បាល់ទាត់ក្នុងស្រុក។
ងាកមកគ្រូបង្គោល U19 សិង្ហបុរី លោក Muhammad Fadzuhasny Juraimi បានលើកឡើងថា «កីឡាករវ័យក្មេងក្នុងប្រភេទអាយុនេះ ត្រូវការការប្រកួតដូច្នេះ។ យើងកំពុងធ្វើការឆ្ពោះទៅរកគោលដៅជាក់លាក់មួយទាក់ទងនឹងទម្រង់លេងរបស់យើង។ ប្រាកដណាស់ វាជាពូលដ៏លំបាកមួយ ប៉ុន្តែយើងមានបំណងធ្វើអ្វីដែលយើងបានអនុវត្តក្នុងពេលហ្វឹកហាត់។»
លោក Michael Weiss គ្រូបង្គោល U19 ឡាវ បាននិយាយផងដែរថា៖ «នេះជាការប្រកួតដ៏មានតម្លៃ សម្រាប់កីឡាករក្នុងក្រុមអាយុនេះ។ ហើយប្រាកដណាស់ យើងពេញចិត្តដែល AFF បានរៀបចំការប្រកួតជើងឯកនេះ។ យើងមិនមានការរៀបចំច្រើនទេ ដោយសារកីឡាករភាគច្រើននៅតែលេងក្នុងលីគ។ យើងទន្ទឹងរង់ចាំការបង្ហាញនូវអ្វីដែលយើងអាចធ្វើបាន ទោះបីជាយើងខ្វះភាពស៊ីជម្រៅនៅក្នុងក្រុមក៏ដោយ។»
«យើងអរគុណ AFF សម្រាប់ការប្រកួតនេះ។ គោលដៅសម្រាប់ក្រុមទាំងអស់នៅទីនេះគឺធ្វើឲ្យបានល្អក្នុងវគ្គជម្រុះ AFC នៅក្នុងខែកញ្ញាខាងមុខ។ យើងមិនមានការរៀបចំរយៈពេលយូរនោះទេ ដែលយើងយកកីឡាករភាគច្រើនមកពីលីគកម្រិតទាប។ យើងថែមទាំងមានកីឡាករខ្លះអាយុ ១៧ឆ្នាំមួយចំនួននៅក្នុងក្រុមទៀតផង។» សម្ដីរបស់ លោក Hasaan Sazali Waras គ្រូបង្គោល U19 ម៉ាឡេស៊ី។
ដោយឡែកគ្រូបង្គោល U19 ទីម័រខាងកើត លោក Eduardo Pereira បានឱ្យដឹងថា៖ «យើងបានប្រឈមមុខនឹងលក្ខខណ្ឌមិនអំណោយផលមួយចំនួនក្នុងការរៀបចំសម្រាប់ការប្រកួតនេះ។ ប្រាកដណាស់ យើងមិនមានការរៀបចំល្អបំផុតនោះទេ ប៉ុន្តែយើងនឹងបង្ហាញទម្រង់លេងដ៏ល្អបំផុតតាមដែលអាចធ្វើទៅបានក្នុងពូលដ៏លំបាកនេះ។»
សូមបញ្ជាក់ថា U19 កម្ពុជា ចាប់ផ្ដើមប្រកួតដំបូងនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២២ ដោយនឹងត្រូវជួប U19 សិង្ហបុរី។ ប្រកួតទី២ U19 កម្ពុជា ត្រូវជួប U19 ម៉ាឡេស៊ី នៅថ្ងៃទី០៥ ខែកក្កដា បន្ទាប់មកប្រកួតទី៣ ជួប U19 ឡាវ នៅថ្ងៃទី០៧ ខែកក្កដា ខណៈថ្ងៃទី០៩ ខែកក្កដា កម្ពុជា សម្រាកពុំមានការប្រកួត និងប្រកួតចុងក្រោយថ្ងៃទី១១ ខែកក្កដា ជួប U19 ទីម័រខាងកើត៕
អត្ថបទ ៖ មន្នីរ័ត្ន
-
វប្បធម៌ ជំនឿ១ សប្តាហ៍ ago
កត់ចំណាំ បើមានប្រជ្រុយនាំសំណាង៣កន្លែងលើរាងកាយ ដូចនាំកំណប់ទ្រព្យមកឲ្យដល់ផ្ទះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ក្រុមហ៊ុនអាមេរិក ប្រកាសដាក់លក់ថ្នាំចាក់ព្យាបាលជំងឺអេដស៍ក្នុងតម្លៃថោក នៅ១២០ប្រទេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
«ភូមិទៀមលើ» មានប្រវត្តិជូរចត់ កើតចេញពីចម្បាំងរវាងកុលសម្ព័ន្ធ និងកុលសម្ព័ន្ធជនជាតិដើមភាគតិចនៅក្នុងខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អ្នកកាសែតដែលត្រូវខ្មាន់កាំភ្លើងបាញ់ប្រហារនៅស្រុកជីក្រែង បានបាត់បង់ជីវិតហើយ ក្រោយបញ្ជូនដល់មន្ទីរពេទ្យជាង១ថ្ងៃ
-
ចរាចរណ៍៣ ថ្ងៃ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់