Connect with us

ព័ត៌មានអន្ដរជាតិ

WHO ថា រុស្ស៊ី មានហានិភ័យផ្ទុះជំងឺអុតស្វាខ្ពស់ណាស់

បានផុស

នៅ

ប្រធានការិយាល័យអង្គការសុខភាពពិភពលោក (WHO) ប្រចាំប្រទេសរុស្ស៊ី បាននិយាយថា ហានិភ័យនៃការរីករាលដាលនៃជំងឺអុតស្វានៅរុស្ស៊ី​​​ មានកម្រិតខ្ពស់ខ្លាំង​ណាស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការថ្លែង​ដូចនេះ​ធ្វើឡើង​នៅ​ដោយ​លោកស្រី Melita Vujnovic ជាប្រធានការិយាល័យ WHO ប្រចាំ​ប្រទេសរុស្ស៊ី ហើយ​លោកស្រី​បាន​ប្រាប់​សារព័ត៌មាន Sputnik ថា ហានិភ័យនៃ​ការ​រីករាលដាល​នៃ​ជំងឺ​អុតស្វានៅ​រុស្ស៊ី គឺ​​មាន​កម្រិត​ខ្ពស់​ខ្លាំងណាស់។ ខណៈ នៅ​ក្នុង​ទ្វីប​អឺរ៉ុប ក៏​កំពុង​តែ​ផ្ទុះ​ឡើង​ខ្លាំង​ ​មិន​ធម្មតាដូចគ្នា​ដែរ។

គួរ​រំលឹក​ថា​​​ Monkeypox គឺ​ជា​ជំងឺ​មេរោគ​ដ៏​កម្រ​មួយ ដែលជាធម្មតាត្រូវបាន​ចម្លង​ទៅ​មនុស្ស​ពី​សត្វព្រៃ ហើយជា​ជំងឺរាតត្បាតនៅក្នុងប្រទេសមួយចំនួននៅអាហ្វ្រិក។ ជំងឺ​នេះ​អាច​ឆ្លង​តាម​រយៈ​វត្ថុ​រាវ​ក្នុង​រាង​កាយ ដំណក់​ទឹក​ផ្លូវ​ដង្ហើម និង​វត្ថុ​ធាតុ​កខ្វក់​ផ្សេង​ទៀត។ ​ជា​ធម្មតា​បណ្តាល​ឲ្យ​មាន​គ្រុនក្តៅ ឡើង​កន្ទួល និង​ហើម​កូន​កណ្ដុរ៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ប្រភព៖sputnik

ចុចអាន៖ប្រទេស អាស៊ាន មួយទៀតរកឃើញករណី ជំងឺអុតស្វា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ នាទីutes មុន

ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា៖ ការរួមគ្នាកំណត់បានមុខសញ្ញា នឹងឆ្ពោះទៅរកឃើញអ្នកជួញដូរគ្រឿងញៀន

ព័ត៌មានអន្ដរជាតិ១៨ នាទីutes មុន

ហាម៉ាស បាន​បន្ថែម​កង​កម្លាំង​ថ្មីរហូត​ដល់ ១៥ ០០០​នាក់ គិត​ចាប់​តាំង​ពី​សង្គ្រាម​ផ្ទុះ​ឡើង

ព័ត៌មានអន្ដរជាតិ៤៣ នាទីutes មុន

អាមេរិក ផ្អាក​ជំនួយ​នៅ​បរទេស​ទាំង​អស់ លើកលែង​តែ​ប្រទេស​ចំនួន​២

ព័ត៌មានជាតិ៥០ នាទីutes មុន

លោក ប៉ែន បូណា៖ប្រពៃណីតជំនាន់របស់គណបក្សប្រជាជនកម្ពុជា គឺបម្រើប្រជាពលរដ្ឋ

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ហាម៉ាស ត្រៀម​ដោះលែង​​ស្ត្រី​ជាទាហាន​អ៊ីស្រាអែល​៤នាក់ នៅ​ក្នុង​ការ​ដោះដូរ​លើកទី២

Sokha Hotels

ព័ត៌មានពេញនិយម