Connect with us

ជីវិតកម្សាន្ដ

ប្រជាជន ថៃ សម្រុកមើលប្រវត្តិអនាគតកូនក្រមុំ Weir ក្រោយល្បីថា មានទេពកោសល្យអស្ចារ្យ

បានផុស

នៅ

បន្ទាប់ពី Weir បានចេញមុខបកស្រាយ​ច្បាស់ៗថា លោកពិតជារៀបការខែនេះ។ ភ្លាមៗនោះដែរ ​អ្នកគាំទ្រក្នុង​ប្រទេស​ថៃ​ ​នាំគ្នាសម្រុក​ចូល​មើល​ជីវប្រវត្តិ​​ Vicky ​នារីដែល​យក​បាន​បេះដូង​របស់ Weir ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនោះ បន្ទាប់ពីប្រកាសដំណឹង​ត្រៀម​រៀបការ​ជាមួយមិត្តស្រីក្រៅរង្វង់សិល្បៈ នៅ​ថ្ងៃ ១៧​ ខែកក្កដា​នេះ ក្នុង​ទីក្រុង​បាងកក Weir Sukolwat បាននិយាយដែរថា​​​​ ស្នេហា​លើក​នេះ​គឺ​ល្អ​បំផុត។ ម្យ៉ាងវិញទៀត លោកក៏មានអាយុច្រើនគួរសម ហើយក៏ដល់ពេលវេលា ដែលត្រូវប្រកាសនិងត្រៀមខ្លួនហើយដែរ។

នៅក្នុងព្រឹត្តិការណ៍នេះ បានធ្វើឲ្យអ្នកគាំទ្រ រួម​ទាំង​មិត្តភ័ក្ដិ​ក្នុង​វិស័យ​នេះ​ ​បាន​ចេញ​មក​អបអរ​សាទរ​យ៉ាង​ច្រើន​លើសលប់។ ដូចគ្នាដែរ ចំពោះ​និន្នាការ​អនឡាញ ផ្តោតលើ Vicky ដែលជាកូនក្រមុំដ៏​ស្រស់ស្អាត បន្ទាប់ពី​មុន​នេះ មាន​ឃ្លីបមួយ បង្ហាញពី​ជំនាញនិយាយ ៤ភាសា ធ្វើឲ្យអ្នកគាំទ្រហាក់ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ជាមួយនឹង​សមត្ថភាពរបស់​នាង។

អ្វីដែលពិសេសនោះគឺ កាលពីពេលថ្មីៗនេះ នៅក្នុង TikTok អ្នកគាំទ្របានធ្វើឃ្លីប ដើម្បីចែករំលែកនូវសម្រស់ និងទម្រង់ដ៏ស្រស់ស្អាតរបស់ Vicky ។ មានព័ត៌មានខ្លះបានបញ្ចាក់ថា ​នាង​រៀន​ចប់​មកពី​បរទេស មានជំនាញពហុភាសា និង​ជា​អតីត​អ្នក​បម្រើការ​លើ​យន្តហោះ។ បច្ចុប្បន្ន​អនាគតភរិយារបស់​ Weir ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​កែសម្ផស្ស​មួយ​ និងធ្វើអាជីវកម្មជា​ច្រើនទៀតក្នុងប្រទេស ខណៈអ្នក​និយម​លេង​អ៊ីនធឺណិត​ម្នាក់ ​បាន​បញ្ចេញ​មតិ​ថា​ គាត់​ស្អាត​ខ្លាំង និង​ជាអ្នកមានលុយពាន់​លានថែមទៀតផង៕

សូមទស្សនាវីដេអូខាងក្រោម៖

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖ច្បាស់ការហើយ Weir ចេញមុខបកស្រាយ គ្រោងរៀបការខែនេះ

ចុចអាន៖Bella ឆ្លើយធម្មតា ក្រោយអ្នកសារព័ត៌មានចោទសួររឿង Weir ត្រៀមរៀបការឆាប់ៗ


Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ខេម
ជីវិតកម្សាន្ដ១៣ នាទីutes មុន

ខេម ដឹកនាំក្រុមតារាបាល់ទាត់កម្ពុជា ទៅចូលរួមសន្និសីទនៅប្រទេសថៃ ខណៈការប្រកួតមិត្តភាព ខិតជិតមកដល់

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

កូរ៉េ​ខាង​ជើង ថ្កោលទោស​ផែនការ​ហ្គាហ្សា​របស់​លោក ត្រាំ ថា​ជា​ទង្វើ​គួរ​ឲ្យ​អស់​សំណើច

ព័ត៌មានជាតិ១៦ នាទីutes មុន

មន្ទីរពេទ្យខេត្តស្វាយរៀង នឹងរៀបចំកម្មវិធីបរិច្ចាគឈាម ដើម្បីអបអរសាទរទិវានៃសេចក្តីស្រលាញ់

ជីវិតកម្សាន្ដ២០ នាទីutes មុន

ដើរចេញពីពិធីជប់លៀង Taylor Swift ឆ្លៀតធ្វើបែបនេះដាក់បុគ្គលិកគ្រប់ៗគ្នា (មានវីដេអូ)

គ្រឿងញៀន
ព័ត៌មានជាតិ២៨ នាទីutes មុន

នាយករដ្ឋមន្ត្រីចេញបញ្ជាក្ដៅឱ្យកាត់ផ្ដាច់ខ្សែរយៈជួញដូរគ្រឿងញៀនឆ្លងដែន

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ ទារឲ្យអ៊ុយក្រែន សងប្រាក់ ៥០០ពាន់លានដុល្លារ មកវិញ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

មនុស្ស៥៥នាក់ស្លាប់ក្នុងហេតុការណ៍រថយន្តក្រុងធ្លាក់ចូលជ្រោះនៅ​ហ្គាតេម៉ាឡា

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ស្លាប់៤នាក់ និងបាត់ខ្លួន៣នាក់​ក្នុង​ហេតុការណ៍​ក្រឡាប់ទូក​ដោយសារខ្យល់​​​ខ្លាំង​និងរលក​ធំ​ៗ​​នៅ​​ឥណ្ឌូណេស៊ី

សន្តិសុខសង្គម២ ម៉ោង មុន

Breaking News៖ អគ្គិភ័យកំពុងឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​ នៅខេត្តព្រះសីហនុ(មានវីដេអូ)

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រឹម​២០ថ្ងៃ​សោះ លោកត្រាំ​ចេញ​បទ​បញ្ជាប្រតិបត្តិ​​​លើស​ប្រធានា​ធិបតី​មុន​ៗ​ «ហៅ​មិនឮ»​​

Sokha Hotels

ព័ត៌មានពេញនិយម