ជីវិតកម្សាន្ដ
Maroon 5 ប្រកាសមកប្រគំតន្ត្រីនៅ អាស៊ី
ផ្លូវការហើយ ក្រុមចម្រៀង Maroon 5 នឹងមកប្រគំតន្ត្រីក្នុងពហុកីឡដ្ឋានជាតិសិង្ហបុរី នៅថ្ងៃទី ២៨ ខែវិច្ឆិកា ខាងមុខនេះ។
ក្រុមនេះបានសរសេរនៅលើ Instagram ថា “ចុងក្រោយ យើងបានបន្ថែមកម្មវិធីប្រគំតន្ត្រីមួយ ក្នុងដំណើរទេសចរណ៍ពិភពលោកឆ្នាំ២០២២ របស់យើង! យើងទន្ទឹងរង់ចាំជួបអ្នកនៅចុងឆ្នាំនេះ!”។ ពួកគេនឹងសម្តែងនៅទីក្រុង Quebec និង Orlando ក្នុងខែកក្កដា និងសីហា មុនពេលឈប់សម្រាកនៅអាស៊ី។ សិង្ហបុរី នឹងក្លាយជាកន្លែងឈប់ដំបូងរបស់ពួកគេ បន្ទាប់មកគឺទីក្រុងសេអ៊ូល តូក្យូ អូសាកា ម៉ានីល និងបាងកក។
គួរបញ្ជាក់ថា ពេលវេលាចុងក្រោយដែល Maroon 5 បានមកប្រទេសសិង្ហបុរីសម្រាប់ការប្រគំតន្ត្រីគឺនៅឆ្នាំ ២០១៩។ បទចម្រៀងដែលពេញនិយមបំផុតរបស់ក្រុមនេះពេញមួយឆ្នាំនោះរួមមាន Sugar, Payphone, She Will Be Loved និង One More Night។
ក្រៅពី Maroon 5 សិល្បករអន្តរជាតិផ្សេងទៀតដូចជា Billie Eilish, The Script និង Westlife ក៏នឹងធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរីផងដែរ ក្នុងឆ្នាំនេះ៕
ប្រែសម្រួល៖ សន្យា
ប្រភព៖ CNA
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ជនដៃដល់ បាញ់មនុស្ស២នាក់ស្លាប់ នៅបុរីប៉េងហួត មានគោរម្យងារជា ឧកញ៉ា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ច ចាប់បានបុរសដែលបាញ់មនុស្ស២នាក់ឱ្យស្លាប់ និងរបួស នៅបុរីប៉េងហ៊ួតបឹងស្នោ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ សមត្ថកិច្ចចាប់ខ្លួនជនសង្ស័យម្នាក់ ក្នុងហេតុការណ៍ផ្ទុះអាវុធ នៅក្នុងបុរីប៉េងហួតបឹងស្នោ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សមាគមឧកញ៉ា នឹងស្នើបញ្ចប់ងារឧកញ៉ាពីឈ្មោះ ស្រី ស៊ីណា ក្រោយបាញ់ឱ្យមនុស្សស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ ago
សមត្ថកិច្ចប្រើពេល៣ម៉ោង ក្របួចកឧកញ៉ាប្រើកាំភ្លើងផ្ដាច់ជីវិតគូរស្នេហ៍មួយគូរ
-
KPT+៤ ថ្ងៃ ago
១០ ប្រទេស កំពូលគ្រោះថ្នាក់ខ្លាំង ចំពោះស្រ្តី
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន កំពុងជួយរុញឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែងើបឡើងបន្ថែមទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ ago
អ្នកនាំពាក្យទទូចដល់អ្នកប្រើបណ្តាញសង្គមបញ្ឈប់ចែកចាយជាបន្ទាន់ និងលុបចេញរាល់មាតិកាដែលពាក់ព័ន្ធឃាតកម្មឃោរឃៅ