Connect with us

ព័ត៌មានជាតិ

ឆមាសទី ១ ឆ្នាំនេះ CDC អនុម័តគម្រោងវិនិយោគជិត ៩០ មានទុនជាង ២៧០០ លានដុល្លារ បង្កើតការងារជាង ៥៦០០០ កន្លែង

បានផុស

នៅ

នៅក្នុងឆមាសទី ១ ឆ្នាំ ២០២២ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដែលហៅកាត់ថា (CDC) បានអនុម័តគម្រោងវិនិយោគប្រមាណជិត ៩០ គម្រោងមានទុនជាង ២៧០០ លានដុល្លារអាមេរិក បង្កើតឱកាសការងារជូនប្រជាពលរដ្ឋជាង ៥៦០០០ កន្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានឱ្យដឹងថានៅក្នុងរយៈពេល ៦ ខែ ឆ្នាំ ២០២២ នេះ CDC បានអនុម័តគម្រោងវិនិយោគចំនួន៨៧ក្រុមហ៊ុនដែលមានទុនវិនិយោគជាង ២៧២៣ លានដុល្លារអាមេរិក និងបង្កើតឱកាសការងារជូនប្រជាពលរដ្ឋចំនួន ៥៦២២៩ កន្លែង។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក្នុងចំណោម ៨៧ ក្រុមហ៊ុន ដែលមានទុនវិនិយោគជាង ២៧០០ លានដុល្លារអាមេរិកក្នុងនោះខែមករាបានអនុម័តច្រើនជាងគេរហូតដល់ទៅចំនួន ២៤ ក្រុមហ៊ុន ដែលមានទុនវិនិយោគជាង ២២៧៧ លានដុល្លារអាមេរិក និងផ្តល់ការងារជូនប្រជាពលរដ្ឋចំនួន ១៩៩០៥ កន្លែង។ បន្ទាប់មកខែឧសភាឆ្នាំ ២០២២ នេះ មានគម្រោងវិនិយោគចំនួន ២០ ក្រុមហ៊ុនមានទុនវិនិយោគចំនួន ១៩៨,១ លានដុល្លារអាមេរិកដោយផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន ១២៣៩៥ កន្លែង។ រីឯខែមិថុនាបានអនុម័តគម្រោងវិនិយោគចំនួន ១៥ គម្រោង ដែលមានទុនវិនិយោគចំនួន ១២៣ លានដុល្លារអាមេរិក ដោយផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន ១១៥៧០ នាក់។

ចំណែកខែកម្ភៈឆ្នាំ ២០២២ មានគម្រោងវិនិយោគចំនួន ១២ ក្រុមហ៊ុនមានទុនវិនិយោគចំនួន ៨៨,៦៤៥ លានដុល្លារអាមេរិក ដោយផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន ១១៥៥៣ កន្លែង។ ខែមេសា មានគម្រោងវិនិយោគចំនួន ១២ ក្រុមហ៊ុន មានទុនវិនិយោគចំនួន ៧១,៧ លានដុល្លារអាមេរិកដោយផ្តល់ឱកាសការងារជូនដល់ប្រជាពលរដ្ឋចំនួន ៨២៧៤ក ន្លែងនិង ខែមីនា ឆ្នាំ ២០២២ មានគម្រោងវិនិយោគចំនួន៤ដែលមានទុនវិនិយោគប្រមាណ ១៣,៦ លានដុល្លារអាមេរិក ដោយបានផ្តល់ឱកាសការងារជូនប្រជាពលរដ្ឋ ២៩៣០ កន្លែង។

ក្នុងចំណោមក្រុមហ៊ុនចំនួន ៨៧ ក្នុងនោះមានគម្រោងបោះទុនវិនិយោគធំៗចំនួន ៤ រួមមានអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ ៥ ចំនួន ៥២៨ បន្ទប់ដែលមានទីតាំងវិនិយោគស្ថិតនៅមហាវិថីព្រះមុនីវង្ស សង្កាត់បឹងកេងកងទី ៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានទុនវិនិយោគចំនួន ១២៩ លានដុល្លារអាមេរិក។ គម្រោងបង្កើតរោងចក្រផលិតសំបកកង់យានយន្តគ្រប់ប្រភេទស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ, ខេត្តព្រះសីហនុ, មានទុនវិនិយោគប្រមាណ ២៩៧ លានដុល្លារអាមេរិក។

គម្រោងវិនិយោគអភិវឌ្ឍន៍វារីអគ្គិសនីស្ទឹងតាតៃលើ អានុភាព ១៥០ MW ដែលមានទីតាំងវិនិយោគស្ថិតនៅស្រុកថ្មបាំង និងស្រុកកោះកុង ខេត្តកោះកុង មានទុនវិនិយោគប្រមាណ ៣៨៩ លានដុល្លារអាមេរិក។ គម្រោងវិនិយោគអភិវឌ្ឍន៍មណ្ឌល ភ័ស្តុភារកម្ម និងកំពង់ផែពហុបំណង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចង្ហោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត មានទុនវិនិយោគចំនួន ១.៣០០ លានដុល្លារអាមេរិ៕

អត្ថបទ​​៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១០ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម