ព័ត៌មានជាតិ
រដ្ឋមន្ត្រីវប្បធម៌សុំការពន្យល់ពីសមត្ថកិច្ចប្រើពាក្យ «នាមខ្លួនទារក» ក្នុងសំបុត្រកំណើត
លោកស្រី ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសុំការពន្យល់ពីសមត្ថកិច្ច ដោយចោទជាសំនួរលើការប្រើពាក្យនាមខ្លួនទារកក្នុងសំបុត្រកំណើត ចំពោះក្មេងដែលទើបនឹងកើត។

រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លើកឡើងក្នុងខ្ទង់ Coment លើគណីរបស់លោក សាយ ម៉េង ឈាង មន្ត្រីនៃអគ្គនាយករដ្ឋានអត្តសញ្ញាណកម្មថា «ខ្ញុំចង់សួរថា ហេតុអ្វីក្នុងសំបុត្រកំណើតក្មេងទើបនឹងកើត ដាក់ពាក្យថា នាមខ្លួនទារក។ សំបុត្រកំណើតគឺប្រើមួយជីវិត ដូច្នេះទារកនោះក៏នឹងធំឡើងដែរ ហើយសំបុត្រកំណើតដែលគ្នាត្រូវប្រើប្រាស់មួយជីវិតនៅតែមានពាក្យ ទារករហូត»។
បើតាមលោកស្រី ភឿង សកុណា បានបានចោទជាចម្ងល់ថា ហេតុអ្វីមិនប្រើត្រឹមពាក្យ នាមត្រកូល និងនាមខ្លួនដូចពេលពីមុន វាងាយប្រើប្រាស់បានយូរអង្វែងជាង សម្រាប់ពេលវេលា តាំងពីទារកកើត រហូតដល់ពេញវ័យ ឫចាស់ទៅ។
លោកជំទាវក៏សុំការពន្យល់ពីសមត្ថកិច្ចលើចំណុចខាងលើ ហើយបញ្ជាក់ បើសិនជាយល់ថា ការប្រើពាក្យទារកដើម្បីខុសគ្នាពីសំបុត្របញ្ជាក់កំណើត ក៏ហាក់ពុំសូវត្រូវដែរ ព្រោះចំណងជើងក្នុងឯកសារនីមួយៗ គេបានបញ្ជាក់រួចទៅហើយថា ជាសំបុត្រកំណើត ឬសំបុត្របញ្ជាក់កំណើត។
ទោះជាយ៉ាងណាងមិនទាន់មានការបកស្រាយពន្យល់ ពីសមត្ថកិច្ចនៅឡើយទេ៕


-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?