ព័ត៌មានជាតិ
ផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធ ក្នុងឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស
លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត កាលពីថ្ងៃអាទិត្យ ទី៣ ខែកក្កដា ឆ្នាំ ២០២២ម្សិលមិញ បានអញ្ជើញជាអធិបតី ក្នុងពិធីផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិហុងស៊ុយ ភូមិលើ ភូមិត្បាល់កិន ភូមិទង់លាង និងភូមិកន្សោមអក ឃុំបន្ទាយមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។
សូមជម្រាបថា ការចុះបញ្ជីដីធ្លីសរុបទូទាំងខេត្តសម្រេចបានចំនួន ៣៨១ភូមិ ស្មើនឹង ៧,១៧% នៃចំនួន ភូមិសរុប ៤៨៨ ភូមិ ប្រមូលទិន្នន័យសរុបបានចំនួន ៦១៩ ៣៧៤ ក្បាលដី ស្មើនឹង ៧៧,៤២% ចែកបណ្ណជូនប្រជាពលរដ្ឋបានចំនួន ៥១៣ ៥១៩បណ្ណ ស្មើនឹង៦៤,១៩% នៃក្បាលដីប៉ាន់ស្មានសរុប ៨០០ ០០០ក្បាលដី។
ដោយឡែកនៅស្រុកបន្ទាយមាស មានឃុំចំនួន ១៥ ភូមិចំនួន ៨៨ មានផ្ទៃដីទំហំ ៤០៤០៩ ហិកតា និង មានក្បាលដីប៉ាន់ស្មានប្រមាណ ១៣២០០០ ក្បាលដី បានចាប់ដំណើរការធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ចាប់ពីឆ្នាំ ២០០៩ គិតមកដល់បច្ចុប្បន្នមានរយៈពេល ១៣ ឆ្នាំហើយ ដោយបានចុះបញ្ជីរួចចំនួន ៦២ ភូមិ ស្មើនឹង ៧០,៤៥% មិនទាន់ចុះបញ្ជី ២៦ភូមិ។
សម្រាប់ឃុំបន្ទាយមាសខាងលិចនេះ មានចំនួន ០៥ភូមិ គឺភូមិហុងស៊ុយ ភូមិព្រៃលើ ភូមិត្បាល់កិន ភូមិទង់លាង និងភូមិកន្សោមអក ដែលត្រូវធ្វើការប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យនៅថ្ងៃនេះ មានផ្ទៃដីសរុបចំនួន ៤០៤៧,៩៣ ហិកតា។ ក្នុងនោះ ដីស្រែមានចំនួន ៤០១២,៩៣ ហិកតា ដីចម្ការមាន ២០ ហិកតា និងដីលំនៅឋានមាន ១៥ ហិកតា ហើយមានក្បាលដីប៉ាន់ស្មានសរុបចំនួន ៥៣០៨ ក្បាលដី ស្មើនឹង១ ៣២៧ គ្រួសារ៕
អត្ថបទ៖ សេង ណារិទ្ធ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់