ព័ត៌មានអន្ដរជាតិ
ប្លែក! អភិបាលក្រុង ម៉ិកស៊ិក រៀបការជាមួយកូនក្រមុំជាសត្វក្រពើ ព្រោះជឿថាមានសំណាង
អភិបាលក្រុង San Pedro Vamelula នៃប្រទេសម៉ិកស៊ិក លោក Victor Hugo Sosa បានរៀបការជាមួយសត្វក្រពើ Alligator កាលពីប៉ុន្មានថ្ងៃមុន ដោយជឿថា នាំមកនូវភាពចម្រុងចម្រើន និងសំណាងដល់សហគមន៍របស់គាត់។
ក្នុងពិធីដ៏អធិកអធមនេះ គេឃើញក្រពើអាយុ ៧ឆ្នាំ ស្លៀកឈុតកូនក្រមុំពណ៌ស ហើយលោក Sosa ដែលជាកូនកំលោះបានចាប់ថើប និងរាំជាមួយកូនក្រមុំសត្វល្មូននេះផងដែរ។
យ៉ាងណាមិញ បើតាមយោងជំនឿអ្នកស្រុកនៅតំបន់មួយនេះជឿថា Alligator គឺជាអាទិទេពតំណាងឲ្យមាតាធម្មជាតិ ហើយពិធីនេះមានន័យថា ជានិមិត្តរូបថាមនុស្សនិងព្រះ មានទំនាក់ទំនងគ្នា។
អភិបាលក្រុងរូបនេះក៏បានបានថ្លែងក្នុងពិធីនោះថា «យើងសុំធម្មជាតិឲ្យមានភ្លៀងគ្រប់គ្រាន់ សម្រាប់អាហារគ្រប់គ្រាន់ ដែលយើងមានត្រីនៅក្នុងទន្លេ»។ មិនត្រឹមតែពិធីមង្គលការប៉ុណ្ណោះទេ អ្នកភូមិក៏នាំកូនក្រមុំដើរដង្ហែជុំវិញភូមិ ដោយមានក្រុមតន្ត្រីលេងយ៉ាងសប្បាយរីករាយថែមទៀតផង៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ជំនឿ,ចម្លែកៗហួសចិត្ត ៧ ដែលមនុស្សម្នាស្ទើរតែមិននឹកស្មានដល់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ ago
លោកឧកញ៉ា លាង ពៅ ថា Ishowspeed ធ្វើការគ្មានទំនួលខុសត្រូវ ក្នុងថ្ងៃ Gumball 3000 (មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ស្ថានភាពកម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះព្រឹកនេះ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ
-
ចរាចរណ៍២១ ម៉ោង ago
រថយន្តដឹកទំនិញពាក់ស្លាកលេខ ខេមរៈភូមិន្ទបើកកិនគម្របលូបាក់ ខណៈដឹកទំនិញចេញពីឃ្លាំង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
លោក លៀក លីដា បង្ហាញការខកចិត្តចំពោះការរិះគន់របស់ Allan
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ