Connect with us

ព័ត៌មានអន្ដរជាតិ

លោក Wang Yi ទៅដល់ មីយ៉ាន់ម៉ា ហើយ និងបានពិភាក្សាផែនការ ស៊ីជម្រៅមួយចំនួន

បានផុស

នៅ

រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បានទៅបំពេញទស្សនកិច្ចនៅមីយ៉ាន់ម៉ាជាលើកដំបូង ចាប់តាំងពីយោធារបស់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះដណ្តើមអំណាចក្នុងរដ្ឋប្រហារកាលពីខែកុម្ភៈ ឆ្នាំ២០២១ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទូរទស្សន៍រដ្ឋរបស់ប្រទេសមីយ៉ាន់ម៉ាបានរាយការណ៍ថា លោក Wang Yi កាលពីថ្ងៃអាទិត្យបានជួបជាមួយលោក Wunna Maung Lwin ដែលត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសដោយយោធា ខណៈកិច្ច​ពិភាក្សានោះ​បាន​ធ្វើ​ឡើង​នៅ​កណ្តាល​ក្រុង Bagan ។

របាយការណ៍បាននិយាយថា អ្នកទាំងពីរបានផ្លាស់ប្តូរទស្សនៈគ្នាលើផែនការបញ្ជូននិស្សិតពីមីយ៉ាន់ម៉ាទៅកាន់ប្រទេសចិន និងពង្រីកការនាំចូលផលិតផលកសិកម្មរបស់មីយ៉ាន់ម៉ាពីប្រទេសចិនផងដែរ ។

ទន្ទឹមនោះយោធាមីយ៉ាន់ម៉ាសង្ឃឹមថា កិច្ចប្រជុំនេះនឹងបញ្ជាក់ពីទំនាក់ទំនងរបស់ទីក្រុងយ៉ាំងហ្គោនជាមួយទីក្រុងប៉េកាំងទាំងក្នុងប្រទេស និងក្រៅប្រទេស នៅពេលដែលសហគមន៍អន្តរជាតិកំពុងបង្កើនភាពឯកោដល់មីយ៉ាន់ម៉ា ។

ដោយឡែកក្រសួងការបរទេសចិនបានដកស្រង់សម្តីលោក Wang Yi ដែលបាននិយាយនៅក្នុងកិច្ចពិភាក្សានោះថា ទំនាក់ទំនងរបស់ប្រទេសទាំងពីរមានភាពរឹងមាំ និងបានទប់ទល់នឹងការផ្លាស់ប្តូរនៅក្នុងទិដ្ឋភាពអន្តរជាតិ ហើយលោក Wang Yi ក៏បានសម្តែងក្តីសង្ឃឹមដែរថា មីយ៉ាន់ម៉ានឹងសម្រេចបាននូវស្ថិរភាពនៅដំណាក់កាលដំបូងនេះ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ លោក Xi Jinping ប្រកាសជោគជ័យគោលការណ៍ “ប្រទេសមួយ ប្រព័ន្ធពីរ” ក្នុងខួប ២៥ ឆ្នាំរបស់ហុងកុង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម