ព័ត៌មានជាតិ
មន្ត្រីក្រសួងសង្គមកិច្ច បន្តជំរុញឲ្យផ្តល់ភាពងាយស្រួលបន្ថែមទៀត សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ
លោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមូលនិធិជាតិជំនួយសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានជំរុញឲ្យក្រុមការងារជំនាញពាក់ព័ន្ធ ផ្តល់ភាពងាយស្រួលបន្ថែមទៀត សម្រាប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ ហើយគាំទ្រការទទួលចាក់វ៉ាក់សាំងកូរីដ-១៩ ដល់ជនងាយរងគ្រោះបានគ្រប់ៗគ្នា។

លោក ឈួរ សុបញ្ញា បានជំរុញបែបនេះ ខណៈអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំបូកសរុបការងារឆមាសលើកទី ១ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ កម្មវិធីកំណត់អត្តសញ្ញាណជនមានពិការភាព ការចាក់វ៉ាក់សាំងកូវីដ-១៩ និងលើកទិសដៅអនុវត្តបន្តឆមាសទី២។

ពិធីនេះមានការអញ្ជើញចូលរួមពីលោក ឌី រ៉ាដូ អភិបាលរង នៃគណៈអភិបាលខេត្តឧត្តរមានជ័យ លោកស្រី ស្លោម គឹម ឡន សមាជិកក្រុមប្រឹក្សាខេត្ត និងជាប្រធាន គ.ក.ស.ក ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តឧត្តរមានជ័យ ប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ ប្រធានមន្ទីរផែនការខេត្តឧត្តរមានជ័យ និងមានក្រុងស្រុក ៥ ឃុំសង្កាត់ ១០ មណ្ឌលសុខាភិបាល មានសមាជិកចូលរួម ៣៥នាក់ នៅថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២២នេះ នៅឯសាលប្រជុំសាលាខេត្តឧត្តរមានជ័យ ។

លោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃមូលនិធិជាតិជំនួយសង្គម បានថ្លែងថា ពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី ១ និងទិសដៅបន្តឆមាសទី ២ ឆ្នាំ ២០២២ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោម ២ឆ្នាំនេះ គឺជាកម្មវិធីឧបត្ថម្ភសាច់ប្រាក់ឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូរីដ-១៩ និងការអត្តកំណត់សញ្ញាណកម្មពិការភាព និងគម្រោងគាំទ្រកម្មវិធីចាក់វ៉ាក់សាំងកូរី-១៩ ដល់ជនងាយរងគ្រោះ និងជនមានពិការភាពនៅខេត្តឲ្យបានគ្រប់ៗគ្នា តាមការណែរនាំរបស់ក្រសួងសុខាភិបាល៕
អត្ថបទ៖ វិមាន


-
សន្តិសុខសង្គម៧ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៦ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច