ព័ត៌មានជាតិ
កសិករខេត្តត្បូងឃ្មុំត្អូញត្អែរតម្លៃស្រូវចុះថោកសំណូមពរដល់អាជ្ញាធរជួយរកទីផ្សារ
កសិករប្រមាណ ១០ភូមិ ក្នុងឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ និយមដាំស្រូវពីរមុខ គឺប្រភេទពូជស្រូវ៥១ និងពូជ៥៤ ព្រោះវាឲ្យផលល្អ បាយទន់ឆ្ងាញ់ ប្រជាពលរដ្ឋនិយមទទួលទានជាអាហារនាពេលបច្ចុប្បន្ននេះ។

ការប្រមូលផលស្រូវនៅលើផ្ទៃដីជាង២០០ហិកតា ក្នុង១ឆ្នាំពីរដង ប្រកបដោយភាពរីករាយ ទោះបីតម្លៃស្រូវចុះថោកបន្តិចក៏ដោយនោះ ឆ្នាំនេះស្រូវឲ្យផលល្អដូចឆ្នាំទៅដែរ តែតម្លៃជី ប្រេង និងថ្លៃច្រូត ឡើងជាងឆ្នាំទៅខ្លាំងណាស់ ហើយកសិករយើងស្នើដល់ក្រសួងពាក់ព័ន្ធមេត្តាជួយដោះស្រាយបញ្ហានេះផង។
លោក ភិន ឈុន មេឃុំទន្លេបិទ បានបញ្ជាក់ឲ្យដឹងថា បងប្អូនកសិករនៅក្នុងឃុំទន្លេបិទ មានចំនួន១០ភូមិរួមមានៈ ភូមិទួលគរ ភូមិទួលខ្សាច់ ភូមិព្រែកជីក ភូមិដូនម៉ៅក្រោម ភូមិដូនម៉ៅលើ ភូមិទន្លេបិទ ភូមិយាយស ភូមិអន្លង់ពោង ភូមិជ្រោយស្រឡៅ និងភូមិអំពិលជ្រុំ។

នៅលើផ្ទៃដីទំហំជាង២០០ហិកតា ដោយកសិករយើងដាំ១ឆ្នាំ២ដង ព្រោះឃុំទន្លេបិទយើង បានកសាងទំនប់បង្ហៀរទឹកទប់ទឹកសម្រាប់ស្រោចស្រពទឹកដល់កសិករយើងក្នុងដាំដុះស្រូវប្រាំងនេះ។
លោកស្រី ហម មួយ រស់នៅភូមិព្រែកជីក ឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានរៀបរាប់ឲ្យដឹងថា គាត់បានដាំស្រូវជាង១០ឆ្នាំមកហើយ ពីដើមកសិករដាំស្រូវមានស្រូវធ្ងន់រយៈពេល៦ខែទើបប្រមូលផល ហើយស្រូវស្រាលតែ៣ខែរទេ បច្ចុប្បន្ននេះ កសិករបោះបង់ការដាំស្រូវធ្ងន់ហើយដោយប្រើពេលយូរមិនចំណេញ គេនិយមដាំស្រូវស្រាល ឬស្រូវ៣ខែ ពូជស្រូវ៥១ និងពូជ៥៤ បាយឆ្ងាញ់ទន់ ផលបានច្រើន ក្នុង១ហិកតា ពី៥ទៅ៦តោន មានទីផ្សារស្រួលលក់។

គាត់មានដីស្រែ១០ហិកតាដែរ តែធ្វើបាន៦ហិកតាទេ ក្នុង១ឆ្នាំកសិករធ្វើបាន២ដង បានស្រូវពី៥០ទៅ៦០តោនដែរ។ បងស្រីបានបន្តឲ្យដឹងទៀតថា ឆ្នាំនេះស្រូវឲ្យផលល្អដូចឆ្នាំទៅដែរ តែតម្លៃថោកជាងឆ្នាំទៅ កសិករធ្វើមិនចំណេញទេ ព្រោះជីថ្លៃ១បេតម្លៃ២១ម៉ឺនរៀល ថ្លៃម៉ាស៉ីនច្រូត១ហិកតា៣៥ម៉ឺនរៀលឯណោះ ហើយសាំងក្នុង១កានឡើងដល់១៨ម៉ឺនរៀល ហើយស្រូវចុះថោក ១គីឡូក្រាមបានតែ៩០០រៀលទេ គិតទៅចូលដើមកសិករក្ស័យធន់ ធ្វើលែងកើត។
បងប្អូនកសិករពួកគាត់បានសំណូមពរដល់ក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្មជួយរកទីផ្សារឲ្យកសិករផង បើជី ប្រេង ថ្លៃស្រូវចុះថោក កសិករមុខតែបោះបង់ការដាំស្រូវហើយ។ ហើយក៏ស្នើដល់រាជរដ្ឋាភិបាលគួរបញ្ចុះតម្លៃប្រេងផង បើថ្លៃយ៉ាងនេះ កសិករផលិតរបរកសិកម្មត្រូវបរាជ័យហើយ៕

អត្ថបទ៖ សាន វិឡែម

-
សន្តិសុខសង្គម១ សប្តាហ៍ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍១ សប្តាហ៍ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង