ព័ត៌មានជាតិ
ធនាគារជាតិនិងក្រសួងសេដ្ឋកិច្ចសហការគ្នាត្រួតពិនិត្យអត្តសញ្ញាណអតិថិជនក្នុងវិស័យធនាគារនិងហិរញ្ញវត្ថុ
ធនាគារជាតិនៃកម្ពុជានិងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពី “កិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌប្រព័ន្ធសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថល (e KYC)លើប្រព័ន្ធធនគារនិងហិរញ្ញវត្ថុដើម្បីកំណត់អត្ថសញ្ញាណអ្នកប្រើប្រាស់ឱ្យដឹងថាជាជនក្លែងបន្លំឬមានជាប់ពាក់ព័ន្ធនឹងបទល្មើសផ្សេងៗ។
ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់ស្តីពី “កិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌប្រព័ន្ធសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថល (e KYC)” រវាងធនាគារជាតិនៃកម្ពុជា និងមជ្ឈមណ្ឌល បណ្តុះធុរកិច្ចថ្មី “តេជោ” នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនៅរសៀលថ្ងៃទី៤កក្កដានៅសណ្ឋាគារ រ៉ូសវូដ ភ្នំពេញ លោកស្រី បណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជាបានមានប្រសាសន៍ថាព្រឹត្តិការណ៍នាថ្ងៃនេះ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការរួមចំណែកជំរុញនវានុវត្តន៍និងបច្ចេវិទ្យាហិរញ្ញវត្ថុលើការប្រើប្រាស់សេវាធនាគារនិងហិរញ្ញវត្ថុប្រកបដោយជំនឿទុកចិត្ត, សុវត្ថិភាព ប្រសិទ្ធភាព ស្ថិរភាព និងបរិយាបន្ន ដើម្បីគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ឌីជីថល។
លោកស្រីបានបន្តថា បន្ទាប់ពីដាក់ដំណើរការប្រព័ន្ធបាគងប្រកបដោយភាពជោគជ័យ ធនាគារជាតិនៃកម្ពុជា បានមើលឃើញពីលទ្ធភាពក្នុងការបន្តអភិវឌ្ឍប្រព័ន្ធចខាងនៅក្នុងជំហានបន្ទាប់ ដើម្បីឱ្យប្រព័ន្ធបាគងអាចបំពេញមុខងារ កាន់តែសម្បូរបែប និងមានភាពងាយស្រួលសម្រាប់អតិថិជនធ្វើប្រតិបត្តិការទូទាត់ឌីជីថល។ លោកស្រីបានបន្តថាបច្ចុប្បន្ន គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលចុះឈ្មោះអតិថិជនប្រើប្រាស់ប្រព័ន្ធបាគងបានអនុវត្តនីតិវិធីផ្ទៀងផ្ទាត់អត្តសញ្ញាណអតិថិជន KYC តាមវិធីសាស្ត្រ Manual Approach នៅតាមបញ្ជររបស់គ្រឹះស្ថាន ឬកំណត់អត្តសញ្ញាណអតិថិជនតាមវិធានដោយឡែកពីគ្នារបស់គ្រឹះស្ថាននីមួយៗ។

លោកស្រីបានបន្ថែមទៀតថា ទោះជាយ៉ាងណា ការអនុវត្តបែបនេះ ជាវិធីសាស្ត្របែបប្រពៃណី នៅពុំទាន់មានភាពងាយស្រួល មិនតែប៉ុណ្ណោះវាអាចនឹងបង្កឱ្យមានហានិភ័យក្នុងការក្លែងបន្លំ និងការប្រព្រឹត្តបទល្មើសបច្ចេកវិទ្យាផ្សេងៗទៀតផងដែរ ដោយសារពុំទាន់មានប្រព័ន្ធរួមមួយ ដែលមានសមត្ថភាពក្នុងការផ្ទៀងផ្ទាត់ភាពត្រឹមត្រូវនៃអត្តសញ្ញាណអតិថិជនបាននៅ ឡើយ។
លោកស្រីបានបញ្ជាក់ថា ដូច្នេះដើម្បីដោះស្រាយបញ្ហាប្រឈមនេះ ធនាគារជាតិនៃកម្ពុជា បានស្នើសុំកិច្ចសហការជាមួយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីសិក្សា និងពិនិត្យលទ្ធភាពប្រើប្រាស់ទិន្នន័យក្រសួងមហាផ្ទៃតាមរយៈថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា {Cambodia Data Excharge – CamDX) សម្រាប់យកមកផ្ទៀងផ្ទាត់អត្តសញ្ញាណអតិថិជនជាឌីឌីថល នៅពេល អតិថិជនចុះឈ្មោះបើកគណនីប្រើប្រាស់ប្រព័ន្ធបាគង។

លោកស្រីបានឱ្យដឹងទៀតថា ពាក់ព័ន្ធនឹងការងារនេះ ក្រុមការងារអន្តរក្រសួង បានសិក្សា និង ធ្វើតេស្តសាកល្បងលក្ខណៈបច្ចេកទេសពាក់ព័ន្ធនឹងការភ្ជាប់ប្រព័ន្ធបាគងនិងថ្នាល CamDx ក្រោមរូបភាពជា Sandbook លើលទ្ធភាពក្នុងការអនុវត្ត KYC បានដោយជោគជ័យ ។ជាលទ្ធដល់បង្ហាញថា តាមរយៈថ្នាល CamDX ប្រព័ន្ធបាគង អាចបញ្ជាក់អត្តសញ្ញាណអតិថិជនជាលក្ខណៈe-KYC បានដោយរលូន។
លោកស្រីបានបញ្ជាក់បន្ថែមថា ផ្អែកលើការសាកល្បងនេះ និងក្នុងគោល បំណងពង្រឹង កិច្ចសហប្រតិបត្តិការ ធនាគារជាតិនៃកម្ពុជា និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឯកភាពរៀបចំអនុស្សារណៈយោគយល់ ស្តីពី “កិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌប្រព័ន្ធសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថល”ផ្តោតសំខាន់ទៅលើ ចំណុចចម្បងៗដូចជា៖ ១ រៀបចំកសាងប្រព័ន្ធសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថល ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ។ចូលរួមសាកល្បង អនុវត្ត និងប្រើប្រាស់ប្រព័ន្ធសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថល និង ចែករំលែកបទ ពិសោធន៍ឱ្យគ្នាទៅវិញទៅមក ទាំងទិដ្ឋភាពបច្ចេកទេស និងទិដ្ឋភាពធុរកិច្ច ក្នុងប្រព័ន្ធសម្គាល់អត្តសញ្ញាណអតិថិជន ឌីជីថល។

លោក បណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជា ប្រធានក្រុមការងារអន្តរក្រសួងអនុវត្តប្រព័ន្ធសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថល បានមានប្រសាសន៍ថាប្រព័ន្ធសម្គាល់អត្តសញ្ញាណអតិថិជន ឌីជីថលនេះអាចបង្ហាញឱ្យដឹងនូវឈ្មោះភេទថ្ងៃខែឆ្នាំកំណើតសម្រាប់អនុញ្ញាតឲ្យវិស័យសាធារណៈនិងវិស័យឯកជនអាចតភ្ជាប់ផងដែរ។
លោកបានបន្តថា ការបើកទូលាយឱ្យមានការតភ្ជាប់ក្នុងទម្រង់នេះនឹងបើកទំព័រថ្មីសម្រាប់ការបោះជំហានរបស់កម្ពុជានៅក្នុងក្របខណ្ឌ e-KYC តាមរយៈការជួយសម្រួលដល់ការកាត់បន្ថយពេលវេលាត្រួតពិនិត្យអត្តសញ្ញានអតិថិជននិងវត្តមាននិងការផ្ទៀងផ្ទាត់ជាមួយទិន្នន័យរាជរដ្ឋាភិបាលផងដែរ៕
ដោយ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ