ព័ត៌មានជាតិ
កម្ពុជាត្រៀមប្រកាសខេត្ត៣និងស្រុក៨ អស់មីន ក្នុងជំហានដំបូង
ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២២ លោកទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានដឹកនាំកិច្ចប្រជុំជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោក, មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម (NPMEC) និងមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ដើម្បីកំណត់គោលដៅអាទិភាព រៀបចំផែនការ និងបែងចែកកម្លាំងបោសសម្អាត ក្រោម “គម្រោងសម្តេចតេជោសម្រាប់សកម្មភាពមីន_ផ្តល់ដីសុវត្ថិភាព បង្កើតស្នាមញញឹម” ដំណាក់កាលដំបូង។
លោកទេសរដ្ឋមន្ត្រី បានបញ្ជាក់ថា អង្គប្រជុំបានឯកភាពដូចខាងក្រោម ៖
១. បញ្ជាការដ្ឋានកងទ័ពជើងគោក ៖ បោសសម្អាតផ្ទៃដីក្នុងស្រុក/ក្រុងចំនួន ០៨ និងប្រកាសជាស្រុក/ក្រុងអស់មីនរួមមាន ៖ ស្រុកស្រែអំបិល (ខេត្តកោះកុង) ស្រុកឆ្លូង ស្រុកចិត្របុរី (ខេត្តក្រចេះ) ក្រុងព្រះវិហារ ស្រុកត្បែងមានជ័យ (ខេត្តព្រះវិហារ) ស្រុកឧត្តុង្គ (ខេត្តកំពង់ស្ពឺ) និងក្រុងសេរីសោភ័ណ្ឌ ស្រុកមង្គលបុរី (ខេត្តបន្ទាយមានជ័យ)។
២. មជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់ សង្គ្រាម (NPMEC) ៖ បោសសម្អាតផ្ទៃដីក្នុងខេត្តត្បូងឃ្មុំ និងប្រកាសជាខេត្តអស់មីន។
៣. មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) ៖ បោសសម្អាតផ្ទៃដីក្នុងខេត្តតាកែវ និងខេត្តកំពត និងប្រកាសជាខេត្តអស់មីន បន្ថែមលើធនធានដែល CMAC មានស្រាប់។ ជាមួយគ្នានេះ CMAC នឹងធ្វើការបោសសម្អាតផ្ទៃដីក្នុងស្រុកចុងកាល់ (ខេត្តឧត្តរមានជ័យ) និងប្រកាសជាស្រុកអស់មីន ដោយប្រើកម្លាំងចម្រុះជាមួយបញ្ជាការដ្ឋានកងទ័ពជើងគោក ក្នុងគោលបំណងផ្លាស់ប្តូរបទពិសោធន៍រវាងប្រតិបត្តិករទាំងពីរ។
លោកទេសរដ្ឋមន្ត្រី បានបន្តទៀត ផែនការបន្ត ត្រូវអនុវត្តន៍ស្របតាមនីតិវិធីនៃការងារបោសសម្អាតមីន និងស្តង់ដារសកម្មភាពកំចាត់មីនកម្ពុជា ដោយតម្រូវឲ្យក្រុមការងារបច្ចេកទេសត្រូវចុះពិនិត្យវាយតម្លៃលើស្ថានភាពរាល់គ្រប់ចម្ការមីនជាក់ស្តែង (ទំហំ ប្រភេទចម្ការមីន និងស្ថានភាពភូមិសាស្ត្រ) ដើម្បីលើកគម្រោងថវិកា និងពង្រាយកម្លាំងបោសសម្អាត។ ដំណើរការអនុវត្តតំបន់អស់មីន ដូចខាងក្រោម ៖
១/. ជ្រើសរើសតំបន់អាទិភាព
២/. វិភាគកម្លាំងក្រុមស្រាវជ្រាវមិនបច្ចេកទេស (Non-Technical Survey_NTS) ជាមួយប្រតិបត្តិករ
៣/. ធ្វើផែនការពង្រាយកម្លាំងក្រុមស្រាវជ្រាវមិនបច្ចេកទេសរបស់ប្រតិបត្តិករ ដោយមានការអនុម័តពីអាជ្ញាធរមីន
៤/. ពង្រាយកម្លាំងកម្លាំងក្រុមស្រាវជ្រាវមិនបច្ចេកទេសតាមការណែនាំរបស់អាជ្ញាធរមីន
៥/. កំណត់តំបន់បោសសម្អាត
៦/. វិភាគសមត្ថភាពបោសសម្អាតជាមួយប្រតិបត្តិករ
៧/. បែងចែកតំបន់បោសសម្អាតដល់ប្រតិបត្តិករ
៨/. ប្រតិបត្តិករពិនិត្យចម្ការមីន និងរៀបចំផែនការថវិកា បញ្ជូនមកអាជ្ញាធរមីន
៩/. ពិនិត្យ និងផ្តល់គម្រោងបោសសម្អាតដល់ប្រតិបត្តិករ
១០/. ការបោសសម្អាតមីន និងត្រួតពិនិត្យគុណភាព ត្រូវបានអនុវត្ត
១១/. ការប្រគល់ដីដែលបានបោសសម្អាតរួច និងការប្រកាសតំបន់អស់មីន
សូមបញ្ជាក់ថា កម្ពុជានៅសល់ ២២ រាជធានី-ខេត្ត បន្តរងផលប៉ះពាល់ដោយសារមីន (មិនរាប់បញ្ចូលគ្រាប់បែកចង្កោម និងសំណល់ជាតិផ្ទុះពីសង្គ្រាមផ្សេងទៀត) ក្នុងទំហំផ្ទៃដីសរុប ៧១៦.០៣៩.៧១២ ម៉ែត្រក្រឡា (៧១.៦០៣,៩ ហិកតា)៕
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា១ សប្តាហ៍ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់