Connect with us

ព័ត៌មានអន្ដរជាតិ

សង្គ្រាមសម្ងាត់របស់អាមេរិក ត្រូវបានលាតត្រដាង (មានវីដេអូ)

បានផុស

នៅ

យោងតាមអត្ថបទចេញផ្សាយកាលពីចុងសប្តាហ៍ដោយអង្គភាពសារព័ត៌មាន The Intercept បានឲ្យដឹងថា សហរដ្ឋអាមេរិក ត្រូវបានគេរាយការណ៍ថា បានប្រើប្រាស់អាជ្ញាធរសម្ងាត់មួយដែលគេហៅថា “127e” ដើម្បីចាប់ផ្តើមសង្គ្រាមប្រូកស៊ីជាង២០លើក ចាប់តាំងពីឆ្នាំ២០១៧មក។

សារព័ត៌មាននេះអះអាងថា ខ្លួនបានទទួលឯកសារដែលមិនធ្លាប់មានពីមុនមក ហើយបាននិយាយជាមួយមន្ត្រីកំពូលៗ ដែលដឹងយ៉ាងច្បាស់អំពីកម្មវិធីទាំងនេះ។

The Intercept បានទទួលឯកសារតាមរយៈ ច្បាប់ស្តីពីសេរីភាពសារព័ត៌មាន ដោយអះអាងថា ឯកសារទាំងនេះគឺជាការបញ្ជាក់ជាផ្លូវការលើកដំបូងបង្អស់ មិនធ្លាប់មានសោះថា កម្មវិធី “127e” យ៉ាងហោចណាស់១៤ បានធ្វើសកម្មភាពនៅក្នុងតំបន់មជ្ឈិមបូព៌ា និងអាស៊ីប៉ាស៊ីហ្វិក ដោយពេលថ្មីៗបំផុតគឺនៅក្នុងឆ្នាំ ២០២០។

សរុបមក មន្ទីរបញ្ចកោណ បានចាប់ផ្តើមកម្មវិធី 127e ដាច់ដោយឡែកចំនួន ២៣ នៅទូទាំងពិភពលោក ចន្លោះឆ្នាំ ២០១៧ ដល់ ២០២០ ដែលធ្វើឲ្យអ្នកបង់ពន្ធអាមេរិក ចំណាយអស់ទឹកប្រាក់ប្រមាណ ៣១០ លានដុល្លារ។

The Intercept ពន្យល់ថា 127e គឺជាអាជ្ញាធរមួយក្នុងចំណោមអាជ្ញាធរមួយចំនួនដែលគេមិនស្គាល់ ដែលបានប្រគល់ទៅក្រសួងការពារជាតិដោយសភា ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយ។ កម្មវិធីនេះ អនុញ្ញាតឲ្យកងកុម្ម៉ង់ដូអាមេរិកធ្វើប្រតិបត្តិការប្រឆាំងភេរវកម្ម ដោយសហការជាមួយកងកម្លាំងដៃគូបរទេស និងដៃគូមិនទៀងទាត់នៅជុំវិញពិភពលោក ជាមួយនឹងការត្រួតពិនិត្យពីខាងក្រៅតិចតួចបំផុត។

កម្មវិធីនេះក៏អនុញ្ញាតឲ្យសហរដ្ឋអាមេរិកបំពាក់អាវុធ បណ្តុះបណ្តាល និងផ្តល់ការស៊ើបការណ៍សម្ងាត់ដល់កងកម្លាំងបរទេសផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ មិនដូចកម្មវិធីជំនួយបរទេសដែលផ្តោតលើការកសាងសមត្ថភាពក្នុងស្រុកនៅប្រទេសជាដៃគូទេ, កងកម្លាំង 127e ត្រូវបានគេរំពឹងថា នឹងធ្វើតាមបញ្ជារបស់សហរដ្ឋអាមេរិក និងធ្វើបេសកកម្មដឹកនាំដោយទីក្រុងវ៉ាស៊ីនតោន ប្រឆាំងនឹងសត្រូវរបស់សហរដ្ឋអាមេរិក ដើម្បីសម្រេចបាននូវគោលដៅរបស់ខ្លួន ដោយបម្រើជាកងទ័ពប្រូកស៊ីរបស់មន្ទីរបញ្ចកោណ។

យោងតាមសារព័ត៌មាននេះ, ស្ទើរតែគ្មានព័ត៌មានអំពីប្រតិបត្តិការទាំងនេះ ត្រូវបានចែករំលែកសោះជាមួយសមាជិកសភា ឬមន្ត្រីក្រសួងការបរទេសណាមួយ។ ជាទូទៅ គេមិនដឹងថា តើប្រតិបត្តិការទាំងនេះ ធ្វើឡើងនៅឯណា ប្រេកង់អ្វី គោលដៅអ្វីនោះទេ ឬមិនដឹងសូម្បីតែអត្តសញ្ញាណរបស់កងកម្លាំងបរទេស ដែលសហរដ្ឋអាមេរិកសហការជាមួយ ដើម្បីអនុវត្តបេសកកម្ម។

អ្នករិះគន់កម្មវិធីបានព្រមានថា កម្មវិធីនេះអាចនាំទៅរកការកើនឡើងផ្នែកយោធាដែលមិននឹកស្មានដល់ និងនាំសហរដ្ឋអាមេរិកឲ្យចូលពាក់ព័ន្ធនៅក្នុងជម្លោះរាប់សិបជុំវិញពិភពលោក។

ទោះបីជាឯកសារចុងក្រោយបង្អស់បានបំភ្លឺបន្ថែមលើកម្មវិធី 127e ក៏ដោយ ក៏សាធារណជន និងសមាជិកសភាភាគច្រើនមិនស្គាល់អំពីកម្មវិធីនេះទេ និងស្ទើរតែមិនទទួលបានរបាយការណ៍ណាមួយសោះទាក់ទងនឹងកម្មវិធីនេះ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ RT

ចុចអាន៖ អាមេរិក ថា មិនទាន់ដល់ពេលសម្រាប់កិច្ចពិភាក្សាសន្តិភាព រវាង រុស្ស៊ី និង អ៊ុយក្រែន ទេ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ជប៉ុន ចាប់ផ្តើមរកឃើញមនុស្សស្លាប់ ដោយសារគ្រោះទឹកជំនន់ធ្ងន់ធ្ងរ នៅភាគកណ្តាល

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

៦ខេត្តរបស់ថៃ នៅតែរងគ្រោះ ដោយទឹកជំនន់

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម