ព័ត៌មានជាតិ
គិតត្រឹមរសៀលថ្ងៃនេះ ប្រជាពលរដ្ឋ១២១នាក់ បានវិលមកពីប្រទេសថៃ តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់
ព័ត៌មានពីអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានឲ្យដឹងថា គិតត្រឹមវេលាម៉ោង៣ រសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ ភាគីថៃនៅតែបន្តបិទច្រកទ្វារព្រំដែនអន្តរជាតិ ឆង ចម ខេត្តសុរិន្ទ ទល់មុខច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ជាបណ្តោះអាសន្ន មិនអនុញ្ញាតឲ្យអ្នកដំណើរ គ្រប់សញ្ជាតិចេញ-ចូល ឆ្លងកាត់ឡើយ ដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺឆ្លង កូវីដ-១៩។
ការបិទច្រកនេះ ភាគីថៃបានលើកលែងទំនិញ ដែលទទួលបានការអនុញ្ញាត និងអ្នកបើកបររថយន្តដឹកទំនិញ ដែលទទួលបានការអនុញ្ញាត ព្រមទាំងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគី កម្ពុជា-ថៃ បានត្រឹមត្រូវ និងពលរដ្ឋខ្មែរ ឬពលរដ្ឋថៃ ដែលត្រូវវិលត្រឡប់ចូលប្រទេសរៀងៗខ្លួន។

ចំណែកឯពលរដ្ឋខ្មែរ ដែលបន្តវិលចូលប្រទេសវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ មានចំនួន ១២១នាក់ ក្នុងនោះស្រី៥៣នាក់។
សូមបញ្ជាក់ថា គិតមកដល់ពេលនេះ មានប្រជាពលរដ្ឋប្រមាណ៣០០នាក់ហើយ បានធ្វើដំណើរចេញពីប្រទេសថៃ តាមច្រកអន្តរជាតិអូរស្មាច់នេះ ហើយត្រូវបានដឹកទៅធ្វើចត្តាឡីស័ក រយៈពេល១៤ នៅក្នុងក្រុងសំរោង និងយកសំណាក ពិនិត្យរកមេរោគកូវីដ-១៩ នេះបើតាមការបញ្ជាក់ពីប្រធានមន្ទីរសុខាភិបាលខេត្តឧត្តរមានជ័យ។
លោកវេជ្ជបណ្ឌិត ឃ្លោក ហួត បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃនេះថា នៅទូទាំងខេត្តឧត្តរមានជ័យ មានមណ្ឌលចត្តាឡីស័កសរុបចំនួន៦កន្លែង ហើយចំនួននេះ មិនមានតុល្យភាព និងចំនួនពលករ ដែលត្រឡប់មកពីប្រទេសថៃក្នុងមួយថ្ងៃជាង១០០នាក់នោះទេ ហើយសម្រាប់ថ្ងៃនេះ មណ្ឌលចត្តាឡីស័កទាំងអស់នៅក្នុងខេត្ត គឺពេញអស់ហើយ មិនអាចឲ្យពលករធ្វើចត្តាឡីស័កបានទៀតទេ៕
ដោយ ៖ កោះកែវ


-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ