ព័ត៌មានជាតិ
លោកគង់ សោភ័ណ្ឌ ធ្លាប់ដឹកនាំស្រុកចំនួនពីរ មុនឡើងជាអភិបាលខេត្តកណ្តាល
លោក គង់ សោភ័ណ្ឌ ទទួលបានការតែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តកណ្ដាលនៅខែមីនា ឆ្នាំ២០២០ ជំនួសលោក ម៉ៅ ភិរុណ។
![](https://www.kampucheathmey.com/wp-content/uploads/2022/07/291116584_523550516227767_8603276032164592298_n-1024x682.jpg)
តាមប្រវត្តិបានបញ្ជាក់ថា លោក គង់ សោភ័ណ្ឌ បានចូលបម្រើការងាររដ្ឋក្នុងឆ្នាំ១៩៩៨ ជាជំនួយការខុទ្ទកាល័យសាលាខេត្តកណ្ដាល មុនទៅដឹកនាំជាអភិបាលស្រុកខ្សាច់កណ្តាល បន្តមកទៀតជាអភិបាលស្រុកល្វាឯម។
តើអភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ មានប្រវត្តិយ៉ាងណា?
ជីវប្រវត្តិផ្ទាល់ខ្លួន
លោក គង់ សោភ័ណ្ឌ កើតនៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ១៩៧៣ នៅសង្កាត់លេខ៣ ក្រុងភ្នំពេញ។ ឪពុកឈ្មោះ ហ៊ុន ហេងគង់ និងម្តាយឈ្មោះ ទូច សារុន។ លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយលោកស្រី ថេង ពុទ្ធិតា និងមានកូនស្រី ២ នាក់។
![](https://www.kampucheathmey.com/wp-content/uploads/2022/07/292080474_525458542703631_2439973019991039990_n-1024x682.jpg)
ជីវិតក្នុងសម័យប៉ុលពត
ក្នុងរបបប៉ុលពត ក្រុមគ្រួសាររបស់លោកត្រូវជម្លៀសទៅរស់នៅខេត្តតាកែវ។ ក្រោយថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ លោកនិងក្រុមគ្រួសារមកវិលមករស់នៅភ្នំពេញវិញក្នុងសង្កាត់ស្ទឹងមានជ័យ។
ការសិក្សា
លោកបានចូលរៀននៅសាលាកម្រិតសិក្សាទី១ ស្ទឹងមានជ័យ រួចបន្តរៀនសាលាកម្រិតសិក្សាទី២ សាមគ្គី ហើយបន្តរៀនសាលាកម្រិតសិក្សាទី៣ ទួលគោក (សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំ១៩៩០)។
-នៅឆ្នាំ១៩៩៥ លោកបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (បរិញ្ញាបត្ររូបវិទ្យា)
-នៅឆ្នាំ១៩៩៨ លោកបានបញ្ចប់ការសិក្សានៅសាលាភូមិន្ទរដ្ឋបាល ក្របខណ្ឌមន្ត្រីជាន់ខ្ពស់ (ជំនាញមន្ត្រីរដ្ឋបាលសាធារណៈ)
![](https://www.kampucheathmey.com/wp-content/uploads/2022/07/290441702_520786246504194_3952841441259067074_n-1024x682.jpg)
-នៅឆ្នាំ២០០០ លោកបានបញ្ជប់ការសិក្សាផ្នែកភាសាអង់គ្លេស នៅសាលាឯកជនមួយក្នុងរាជធានីភ្នំពេញ
-នៅឆ្នាំ២០០២ បានបញ្ចប់ការសិក្សានៅអគ្គនាយកដ្ឋានក្រសួងមហាផ្ទៃ (វិញ្ញាបនបត្រការកសាងផែនការអភិវឌ្ឍន៍ឃុំ)
-នៅឆ្នាំ២០០៤ បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា (បរិញ្ញាបត្រជាន់ខ្ពស់រដ្ឋបាល សាធារណៈ)
-នៅឆ្នាំ២០០៦ បានបញ្ជប់ការសិក្សានៅសាកលវិទ្យាល័យបៀលប្រាយ (បរិញ្ញាបត្រជាន់ខ្ពស់គ្រប់គ្រង)
-ឆ្នាំ២០០៨ បានបន្តសិក្សាថ្នាក់បណ្ឌិតច្បាប់ នៅសាលារាជបណ្ឌិតសភាកម្ពុជា។
![](https://www.kampucheathmey.com/wp-content/uploads/2022/07/290923897_526313372618148_7633782023345299953_n-1024x682.jpg)
បទពិសោធន៍ការងារ
លោកបានចូលបំរើការងារនៅក្របខណ្ឌរដ្ឋនៅថ្ងៃទី១៩ ខែសីហា ឆ្នាំ១៩៩៨ ដោយទទួលតួនាទីជាបន្តបន្ទាប់ដូចជា៖
-ឆ្នាំ១៩៩៨-១៩៩៩ ជាជំនួយការខុទ្ទកាល័យសាលាខេត្តកណ្ដាល
-ឆ្នាំ១៩៩៩-២០០៩ ជាអភិបាលរងស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល
-ឆ្នាំ២០០៩-២០១៧ ជាអភិបាលនៃគណៈអភិបាលស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល
-ឆ្នាំ២០១៧ ជាអភិបាលនៃគណៈអភិបាលស្រុកល្វាឯម ខេត្តកណ្ដាល
-ឆ្នាំ២០១៧ ជាអភិបាលរងនៃគណៈអភិបាលខេត្តកណ្ដាល
-ឆ្នាំ២០២០ ជាអភិបាលនៃគណៈអភិបាលខេត្តកណ្ដាល។
ស្នាដៃ និងការសរសើរជូនរង្វាន់
-ឆ្នាំ២០០៨ ទទួលបានមេដាយថ្នាក់ធិបឌិន្ទ ក្នុងការកសាង និងសម្រេចបាននូវស្នាដៃល្អ ក្នុងការបំពេញភារកិច្ចជូនអង្គភាព ពីក្រសួងព្រះបរមរាជវាំង
-ឆ្នាំ២០១០ ទទួលបានមេដាយ ព្រះរាជាណាចក្រកម្ពុជាថ្នាក់សេនា ក្នុងការកសាង និងសម្រេចស្នាដៃល្អក្នុងការបំពេញភារកិច្ចជូនអង្គភាព ពីក្រសួងព្រះបរមរាជវាំង
![](https://www.kampucheathmey.com/wp-content/uploads/2022/07/273041330_425156212733865_4756607610137393353_n-1024x683.jpg)
-ឆ្នាំ២០១២ ទទួលបានមេដាយ ព្រះរាជាណាចក្រកម្ពុជាថ្នាក់មហាសេរីវឌ្ឍន៍ ក្នុងការកសាងនិងសម្រេចបាននូវស្នាដៃល្អ ក្នុងការបំពេញភារកិច្ចជូនអង្គភាព ពីរាជរដ្ឋាបាលកម្ពុជា
-ឆ្នាំ២០១៧ ទទួលបានមេដាយថ្នាក់ជាតូបការ ក្នុងការកសាង និងសម្រេចបាននូវស្នាដៃល្អក្នុងការបំពេញភារកិច្ចជូនអង្គភាព ពីក្រសួងព្រះបរមរាជវាំង
ចាប់តាំងពីឆ្នាំ១៩៧៩ មក ខេត្តកណ្ដាលមានអភិបាលខេត្តចំនួន ១៣ រូប ហើយលោក គង់ សោភ័ណ្ឌ ជាអភិបាលខេត្តទី១៣ ក្រោយត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជាអភិបាលនៃគណៈអភិបាលខេត្តកណ្ដាល តាមសំណើររបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?