សេដ្ឋកិច្ច
ក្រសួងសេដ្ឋកិច្ចដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទដៃ CamDigiKey ជំនាន់២.០ជាផ្លូវការ
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទដៃ CamDigiKey ជំនាន់២.០ សម្រាប់សម្គាល់អត្តសញ្ញាណអតិថិជនឌីជីថលតាមរយៈអនឡាញ។ កម្មវិធីទូរស័ព្ទដៃ CamDigiKey ជាយន្តការមួយរបស់ថ្នាលសម្គាល់ អត្តសញ្ញាណអតិថិជនឌីជីថល (e-KYC) ដែលមានឈ្មោះពេញថា ថ្នាល Cambodia Digital Key ឬ ហៅកាត់ថា CamDigiKey។
ថ្លែងក្នុងពិធីដាក់ឱ្យដំណើរការកម្មវិធីទូរស័ព្ទដៃ CamDigiKey ជំនាន់២.០កាលពីរសៀលថ្ងៃទី៤កក្កដា នៅសណ្ឋាគារ រ៉ូសវូដ ភ្នំពេញ លោកបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារអន្តរក្រសួងអនុវត្តប្រព័ន្ធសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថល បានមានប្រសាសន៍ថា កម្មវិធីទូរស័ព្ទដៃ CamDigiKey ជាយន្តការមួយរបស់ថ្នាលសម្គាល់អត្តសញ្ញាណអតិថិជនឌីជីថលដែលមានឈ្មោះពេញថា Cambodia Digital Key ឬហៅកាត់ថា CamDigiKey។
លោកបានបន្តថា គណនីCamDigiKey អ្នកប្រើប្រាស់អាចចូលទៅកាន់សេវាសាធារណៈឌីជីថលបានយ៉ាងងាយស្រួលតាមរយៈការស្កេន ឃ្យូអរកូដនៅលើកម្មវិធីទូរស័ព្ទដៃ។គណនីCamDigiKey នីមួយៗមានការផ្ទៀងផ្ទាត់ជាមួយទិន្នន័យអត្តសញ្ញាណកម្មរបស់ក្រសួងមហាផ្ទៃដែលក្នុងន័យនេះ គណនីCamDigiKey មានទិន្នន័យអត្តសញ្ញាណបុគ្គលដែលអាចជឿទុកចិត្តបានហើយមានការផ្ទៀងផ្ទាត់ត្រឹមត្រូវជាមួយទិន្នន័យរបស់រាជរដ្ឋាភិបាល។
លោកបណ្ឌិត គង់ ម៉ារី បាន បានគូសបញ្ជាក់លក្ខណៈពិសេស ៤ថ្មីរបស់កម្មវិធីទូរស័ព្ទដៃ CamDigiKey ជំនាន់២.០ មានដូចជា ទី១.liveness Detecrion ជាបច្ចេកវិទ្យាផ្ទៀងផ្ទាត់និងវិភាគមុខមនុស្សដោយផ្ដោតលើការថតយកការធ្វើចលនាមុខរបស់អ្នកប្រើប្រាស់។ ទី២. Machine readable zone ប្រើប្រាស់បច្ចេកវិទ្យាOptical character Ricogitionសម្រាប់ធ្វើការបម្លែងព័ត៌មានដែលមានទម្រង់ជារូបភាពទៅជាទម្រង់ឌីជីថលតាមរយៈ Machine readable zone ។ ទី៣. Deep link សម្រាប់ផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់ក្នុងកម្មវិធីទូរស័ព្ទផ្សេងដោយមិនតម្រូវឲ្យអ្នកប្រើប្រាស់ធ្វើការចុះឈ្មោះឡើងវិញ។ ក្នុងករណីកម្មវិធីទូរសព្ទនោះ ត្រូវបានធ្វើសមាហរណកម្មជាមួយកម្មវិធី CamDigiKeyនិងទី៤. OAUth 2.0 អ្នកប្រើប្រាស់ផ្ទៀងផ្ទាត់អត្តសញ្ញាណតែម្ដងគត់និងអាចចូលទៅប្រើប្រាស់គេហទំព័រដទៃទៀតបានដោយមិនបាច់ទៀងទាត់អត្តសញ្ញាណឡើងវិញឬស្កេន ឃ្យូអរកូដម្ដងទៀតឡើយ។
លោកអនុរដ្ឋលេខាធិការបានបន្ថែមថាសព្វថ្ងៃកម្មវិធីទូរស័ព្ទដៃ CamDigiKey បាននិងកំពុងប្រើប្រាស់សម្រាប់ការចូលទៅកាន់សេវារដ្ឋបាលសាធារណៈមួយចំនួនរួចទៅហើយព្រមទាំងផតថលទាំង ៥ នៃប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានផងដែរ។
លោកបានចាត់ទុកថ្នាល CamDigiKey ជាឧបករណ៍គាំទ្រការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងជាផែនការដែលកើតចេញពីក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១ ២០៣៥ ដើម្បីជាគន្លឹះជំរុញការអនុវត្តឌីជីថលតាមរយៈការផ្ដល់ភាពងាយស្រួលនិងបង្កើនទំនុកចិត្តនិងភាពជឿជាក់លើប្រព័ន្ធឌីជីថលព្រោះថាថ្នាលនេះ មិនត្រឹមតែអាចកំណត់អត្តសញ្ញាណអតិថិជនតាម អនឡាញបានយ៉ាងងាយស្រួលចំពោះអ្នកផ្ដល់សេវាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្ដល់ភាពងាយស្រួល និងសុវត្ថិភាពសម្រាប់អ្នកទទួលសេវារាល់ពេលធ្វើប្រតិបត្តិការអនឡាញផងដែរ៕សំអឿន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
នាយិការងព័ត៌មាន CNC កញ្ញា នូ មៈនេត្រអាថាណ្ណា ទទួលមរណភាពក្នុងអាយុ៣៧ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! រត់ជាន់គ្នាក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដែលមានមនុស្សចូលរួម ១០០លាននាក់ នៅឥណ្ឌា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
បច្ចេកវិទ្យា២ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រៅពីមិនសុំទោសជនតាំងខ្លួនជាសាស្តាហៅអ្នកប្រតិកម្មលើខ្លួនជា «មនុស្សល្ងង់ និងអគតិ»