ព័ត៌មានអន្ដរជាតិ
លោក ប្រាយុទ្ធ នឹងពិភាក្សាជាមួយ កម្ពុជា លើតំបន់សេដ្ឋកិច្ចពិសេសខាង សមុទ្រដើម្បីរកប្រភពថាមពល
កាលពីរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២២ នាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខជាតិលើកទី ២ ប្រចាំឆ្នាំ ២០២២ ហើយនេះជាកិច្ចប្រជុំពេញអង្គរបស់គណៈកម្មការ ដែលរួមមានក្រសួងទទួលបន្ទុកផ្នែកសន្តិសុខ ក្រសួងទទួលបន្ទុកផ្នែកសេដ្ឋកិច្ច និងបណ្តាក្រសួងស្ថាប័នពាក់ព័ន្ធជាច្រើនទៀតផងដែរ ។
បន្ទាប់ពីកិច្ចប្រជុំអស់រយៈពេលជាង ៣ ម៉ោងដែលផ្តោតលើវិស័យសន្តិសុខ សេដ្ឋកិច្ច និងថាមពល លោក ប្រាយុទ្ធ ចាន់អូចា បានថ្លែងថា ថ្ងៃនេះយើងបានពិភាក្សា និងរៀបចំផែនការដើម្បីទប់ទល់ស្ថានការណ៍ ជាពិសេសបញ្ហាថាមពល ប្រសិនបើយើងគ្រប់គ្នាធ្វើការតាមដានពីវឌ្ឍនភាពនៃព្រឹត្តិការណ៍ និងស្ថានការណ៍ពិភពលោកបច្ចុប្បន្ន ។
ជាមួយគ្នានេះ លោក ប្រាយុទ្ធ ចាន់អូចា នៅបានឆ្លើយនឹងសំណួរអ្នកសារព័ត៌មានដែលសួរថា តើនឹងមានការពិចារណាលើតំបន់ត្រួតស៊ីគ្នារវាងថៃ និងកម្ពុជា ដើម្បីស្វែងរកប្រភពថាមពលដែរឬទេ? លោក ប្រាយុទ្ធ ឆ្លើយថា យើងត្រូវតែពិភាក្សាគ្នា យើងកុំទៅប្រើតំបន់នោះអី! តើយើងនឹងអាចរកវិធីជជែកគ្នាក្នុងរូបរាងតំបន់សេដ្ឋកិច្ចពិសេសខាងសមុទ្របានដែរឬទេ? ដើម្បីឆ្ពោះទៅរកការចរចា! កុំពាក់ព័ន្ធនឹងរឿងព្រំដែន ប្រយ័ត្នវានឹងក្លាយទៅជាបញ្ហាធំទាំងអស់ ។ ត្រូវពិនិត្យមើលថា តើថ្ងៃនេះវាមានភាពចាំបាច់ដែរឬទេ? ។
លោក ប្រាយុទ្ធ បញ្ជាក់ថា មានបញ្ហាជាច្រើនដែលការិយាល័យក្រុមប្រឹក្សាសន្តិសុខជាតិត្រូវយកចិត្តទុកដាក់ ជាពិសេសលើបញ្ហាសន្តិសុខជាតិ ។ រីឯបញ្ហាសន្តិសុខផ្នែកសេដ្ឋកិច្ច និងថាមពល ក៏ជាបញ្ហាមួយទៀតផងដែរ ប៉ុន្តែនាពេលបច្ចុប្បន្ននេះ បញ្ហាដែលប៉ះពាល់ និងឈានទៅដល់ការរៀបចំផែនការត្រៀមលក្ខណៈទុកជាមុននេះគឺទី ១ រឿងនយោបាយសន្តិសុខអន្តរជាតិ ទី២ សេដ្ឋកិច្ចពិភពលោក ពាណិជ្ជកម្ម និងការវិនិយោគបរទេស ទី៣ គឺបញ្ហាថាមពល ខណៈទី ៤ ជាបញ្ហាហិរញ្ញវត្ថុ និងធនាគារ ហើយចុងក្រោយគឺ ផលប៉ះពាល់ផ្នែកទេសចរណ៍ ។
លោក ប្រាយុទ្ធ បន្តថា បញ្ហាទាំងនេះត្រូវបានគេវិភាគថា បណ្តាលមកពីមូលហេតុឥទ្ធិពលនៃសង្គ្រាម រួមទាំងសង្គ្រាមពាណិជ្ជកម្មដែលអូសបន្លាយ ក៏ដូចជាថាតើនឹងមានអ្វីកើតឡើងក្នុងរយៈពេលពី ៣ ទៅ ៦ ខែ ឬលើសពី ៦ខែ? ដូច្នេះយើងត្រូវត្រៀមខ្លួនដើម្បីទប់ទល់ ដើម្បីធ្វើយ៉ាងណាឲ្យមានផលប៉ះពាល់តិចបំផុតដល់ប្រទេសថៃ ៕
ប្រែសម្រួលដោយ ៖ គង់ សំអាន
ប្រភព ៖ Siamrath
ចុចអាន ៖ អូមីក្រុងពូជថ្មី ២ ប្រភេទកំពុងគ្របដណ្ដប់ករណីឆ្លងកូវីដនៅ ថៃ
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៧ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់