ព័ត៌មានជាតិ
ស៊ីម៉ាក់ បើកយុទ្ធនាការបោសសំអាតមីន នៅឃុំប៉ោយចារឲ្យអស់ ក្នងរយៈពេលមួយខែ តាមអនុសាសន៍សម្តេចតេជោ
ឯកឧត្តម ហេង រតនា ប្រតិភូរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនស៊ីម៉ាក់បានអញ្ជើញជួបសំណេះសំណាលជាមួយកម្លាំងប្រតិបត្តិការរបស់កងឯកភាពកម្ចាត់មីនទី ១ ទិសបន្ទាយមានជ័យ និងបើកការដ្ឋានបោសសំអាតមីន នៅវត្តកូនខ្លែង ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ដោយដោះឲ្យអស់ក្នុងរយៈពេលមួយខែ តបតាមអនុសាសន៍សម្តេចតេជោ ហ៊ុន សែន ត្រូវដោះមីនឲ្យអស់ហើយប្រកាសថា ជាតំបន់គ្មានគ្រាប់មីននៅចុងឆ្នាំនេះ ត្រូវធ្វើឱ្យបានទោះក្នុងតម្លៃណាក៏ដោយ កាលពីរសៀលថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២២។
លោក សោម វីរះ ប្រធានកងឯកភាពកម្ចាត់មីនទី ១ បន្ទាយមានជ័យ បានរាយការណ៍ជូនគណៈប្រតិភូស្តីពីការបោសសំអាតមីនរយៈពេល ៦ ខែ ឆ្នាំ ២០២២ គិតចាប់ពីខែមករា ដល់ខែមិថុនាបានបោសសំអាតមីនបានស្មើ ៥៩ ចម្ការមីននៅខេត្តបន្ទាយមានជ័យ លើផ្ទៃដី ៥១៣ ហិកតា។ដោយឡែក ចំពោះមុខលើការងារបោសសំអាតមីនតាមអនុសាសន៍សម្តេច នៅឃុំប៉ោយចារមានចម្ការមីន ៨ ស្មើ ២៥ ហិកតា ១៥៦៧ ម៉ែត្រការ៉េប្រើប្រាស់កម្លាំងចែកជាពីរក្រុម។
ឯកឧត្តម ហេង រតនា ប្រតិភូរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកស៊ីម៉ាក់ បានមានប្រសាសន៍ថា ក្រោយទទួលបានបទបញ្ជារបស់សម្តេចតេជោ កម្លាំងស៊ីម៉ាក់ប្រចាំទិសបន្ទាយមានជ័យ បានដាក់ពង្រាយកម្លាំងកាលពីថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២២ នេះ ដោយអាចប្រើប្រាស់រយៈពេលតែមួយខែប៉ុណ្ណោះ(ខែកក្កដា) នឹងត្រូវរំដោះស្រុកភ្នំស្រុកទាំងមូលពីការគំរាមកំហែងដោយសារគ្រាប់មីន និងសំណល់យុទ្ធភណ្ឌសង្គ្រាម។ សូមរំលឹក ស្រុកភ្នំស្រុកមានផ្ទៃដីមានបញ្ហាគ្រាប់មីន ដែលមានកំណត់ត្រាក្នុងប្រព័ន្ធទិន្នន័យមានចម្ការមីនចំនួន ៨ និងមានផ្ទៃដីសរុបជាង ២៥ ហិកតា។
ឯកឧត្តមក៏បានគោរពថ្លែងដោយក្តីរំភើបរីករាយ និងអំណរគុណក្រៃលែង គោរពជូនសម្តេចអគ្គមហាសេនាបតីតេជោ ដែលបានជួយចលនាកៀរគរសប្បុរសជនជាតិឲ្យជួយគាំទ្រដល់ការដោះមីនរំដោះទឹកដីនៃមាតុភូមិនេះ បានទទួលថវិកាជាង ១១ លានដុល្លារ។ សម្តេចតេជោ បានជួយសង្គ្រោះជាតិ បានបញ្ចប់សង្គ្រាម និងបន្តតាមជួយប្រជាពលរដ្ឋពីក្តីទុក្ខលំបាកវេទនាផ្សេងៗ ជាពិសេសបន្តជួយរំដោះប្រជាជនកម្ពុជាពីការគំរាមកំហែង ដោយសារសំណល់គ្រាប់យុទ្ធភណ្ឌសង្គ្រាមតាំងពីឆ្នាំ ១៩៧៩ និងជាប្រធានក្រុមប្រឹក្សាភិបាលអង្គភាពស៊ីម៉ាក់ ចាប់តាំងការចាប់ផ្តើមដោះមីនមនុស្សធម៌ចាប់តាំងពីឆ្នាំ ១៩៩២ រហូតដល់បច្ចុប្បន្ននេះ។
ជាចុងក្រោយឯកឧត្តមបានផ្តាំផ្ញើដល់កម្លាំងកម្ចាត់មីនទាំងអស់ ត្រូវធ្វើប្រតិបត្តិការបោសសំអាតមីនតាមផែនការដោយការទទួលខុសត្រូវ និងប្រុងប្រយ័ត្នធ្វើយ៉ាងណាធានាសុវត្ថិភាពឲ្យបាន ជូនប្រជាពលរដ្ឋ និងខ្លួនឯង៕
អត្ថបទ៖ អពៅ
-
សន្តិសុខសង្គម២២ ម៉ោង ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២១ ម៉ោង ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?