KPT+
ប្រយោគ ៦ ឃ្លា ពីអ្នកលក់អនឡាញ តែងចូលចិត្តនិយាយញឹកញាប់
ប្រព័ន្ធអ៊ីនធឺណិតផ្ដល់ភាពងាយស្រួលដល់មនុស្សនាពេលបច្ចុប្បន្ន ស្ទើរតែគ្រប់កាលៈទេសៈ ជាពិសេសការលក់ដូរផលិតផលថែរក្សាម្រស់។ ក្នុងមួយឆ្នាំៗ អ្នកលក់អនឡាញខ្លះ សល់លុយរាប់សិបម៉ឺនពីការលក់ដូរ នេះជាសមិទ្ធផលពីការនិយាយពន្លើសគុណភាពផលិតផលរបស់ខ្លួន ពីមួយថ្ងៃទៅមួយថ្ងៃ។

យ៉ាងណាមិញ ក្នុងនាមជាអតិថិជនឬអ្នកដែលនិយមទិញទំនិញអនឡាញបែបនេះ សូមមកដឹងពីពាក្យសម្ដីគួរប្រុងប្រយ័ត្នពីអ្នកលក់សិន មុនសម្រេចចិត្តទិញ ជៀសវាងចំណាយប្រាក់ឥតប្រយោជន៍៖
១. ប្រម៉ូសិនមានតែថ្ងៃនេះប៉ុណ្ណោះ
សូមចូលទៅមើលការផ្សាយផ្ទាល់ពីមុននៅក្នុងផេកសិន ថាតើពិតជាមានកម្មវិធីប្រម៉ូសិនតែថ្ងៃនេះមែនឬយ៉ាងណា ពេលខ្លះ គាត់ចេះតែនិយាយបែបនេះរាល់ថ្ងៃ ដើម្បីលក់ដាច់ ហើយក៏ជាសញ្ញានៃផលិតផលកក់ស្តុកដែរ។
២. មិនប្លែកសងប្រាក់វិញ
មិនត្រឹមតែសងគ្រប់ចំនួនទេ អ្នកខ្លះសងគុណដឹង១០ ឬ២០ឯណោះ ផ្ទុយទៅវិញ អ្នកលក់ខ្លះមិនធ្លាប់សងសូម្បីមួយកាក់មួយសេន ហើយមានតែប្លុក ឬគំរាមប្ដឹងទៅវិញ។ ជាពិសេសអ្នកលក់ខ្លះ ក៏យកផលិតផលមកឲ្យយើងសាកប្រើ រួចឲ្យថែមលុយទៀតក៏មាន។

៣. ផលិតផលធ្វើពីរោងចក្រក្រៅប្រទេស
ចំណុចនេះយើងអាចសង្កេតមើលលើប្រអប់ ឬភស្តុតាងវីដេអូសកម្មភាពផលិតបាន។ ផលិតផលដែលគាត់បង្ហាញនោះមានប្រអប់ឬក្លងលក់តាមផ្សារទេ? តើគាត់អាចនឹងទិញក្លងពីផ្សារនោះទេ ព្រោះបើមើលទៅប្រហែលៗក្លងគេលក់ជៀសបានជៀសទៅ។
៤. ប្រើបានគ្រប់ប្រភេទស្បែក
គ្មានផលិតផលឯណាប្រើត្រូវគ្រប់គ្នាទេ សូម្បីប្រេនល្បីក៏គេមានបង្ហាញប្រភេទស្បែកដែលសក្ដិសមនឹងប្រើលើសំបកដបដែរ។ កុំភ្លេចត្រូតពិនិត្យគ្រឿងផ្សំ ជួនកាលអ្នកអាចនឹងប្រតិកម្មនឹងគ្រឿងណាមួយក៏ថាបាន។ ស្របនឹងនោះ មានផលិតផលខ្លះ ចេះតែក្លែងបន្លំគ្រឿងផ្សំតែប៉ុណ្ណោះ ព្រោះឥលូវគេមានឧបករណ៍វេចខ្ចប់នៅផ្ទះស្អាត ដូចចេញពីរោងចក្រដែរ។
៥. ស្ត្រីមានផ្ទៃពោះក៏អាចប្រើបាន
សម្ដីនេះអាចនឹងពិត និងមិនពិត ដើម្បីទាក់ទាញចំណាប់អារម្មណ៍ទាំងស្ត្រីគ្មានផ្ទៃពោះឲ្យគិតថាវាពិតជាសុវត្ថិភាពគួរឲ្យចង់ប្រើ។ គួរបញ្ជាក់ដែរថា ផលិតផលដែលប៉ះពាល់ដល់កូនក្នុងផ្ទៃ មិនឲ្យឃើញផលភ្លាមៗទេ ប៉ុន្តែទារកនឹងមានសុខភាពខ្សោយ ប្រឈមជំងឺច្រើនជាងធម្មតាដូចជា ឧស្សាហ៍ក្ដៅខ្លួន ស្បែកខ្សោយ មានជំងឺមហារីក និងលូតលាស់មិនប្រក្រតីជាដើម។

៦. ក្មេងស្រីអាចប្រើបាន
ពាក្យនេះច្រើនប្រើនៅលើឡេលាយ ពពួកខូឡាជែននិងវីតាមីនសាច់ស ក្មេងស្រីក្រោមអាយុ ២០ឆ្នាំមិនគួរប្រើពពួកខូឡាជែនសោះឡើយ ប៉ុន្តែអ្នកអាចងាកមកប្រើជាវីតាមីនស៊ីវិញល្អជាង។
សន្មតថា ផលិតផលដែលអ្នកគួរជ្រើសរើសយកមកប្រើប្រាស់គួរតែជាផលិតផលមានការទទួលស្គាល់ពីអតិថិជនផ្ទាល់ មានប្រភពច្បាស់លាស់ ឬមានវត្តមានលើទីផ្សារយូរមកហើយ ទើបគួរជាទីទុកចិត្ត៕
អត្ថបទ៖ វារី

-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៨ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?