ព័ត៌មានជាតិ
អាវុធហត្ថតាមចាប់ខ្លួនមេមេខ្លោងឈ្មោះ ជុំ សុភាព ដែលជាជនទុច្ចរិតយកឈ្មោះអ្នកសារព័ត៌មានដើរបោកប្រាស់លុយគេស្ទើរគ្រប់ខេត្តក្រុង
ភ្នំពេញ ៖ មន្ត្រីអាវុធហត្ថការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌរាជធានីភ្នំពេញបានឲ្យដឹងមុននេះថា កម្លាំងអាវុធហត្ថកំពុងតាមចាប់ខ្លួនមេខ្លោងឈ្មោះ ជុំ សុភាព ដែលជាជនទុច្ចរិតយកឈ្មោះអ្នកសារព័ត៌មានជាច្រើនអង្គភាពទៅដើរបោកប្រាស់លុយគេស្ទើរគ្រប់ខេត្តក្រុង ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។

ការប្រកាសចាប់ខ្លួនជនកំហូចខាងលើនេះ ធ្វើឡើងបន្ទាប់ពីកម្លាំងអាវុធហត្ថរាជធានីធ្វើចាប់ខ្លួនក្រុមបក្សពួកគេម្នាក់កាលពីថ្ងៃទី១៩ខែធ្នូ ឆ្នាំ២០២០ ដែលពាក់ព័ន្ធនឹងអំពើទុច្ចរិតដើរបោកប្រាស់ថ្នាក់ដឹកនាំតាមស្ថាប័ន មន្ទីរ ជាច្រើននាក់រួមអាជីវកររួចមក។
ប្រភពបន្តថា មុនពេលចាប់ខ្លួនជនខាងលើនោះ មានលេខទូរសព្ទមួយ តាំងខ្លួនជា បុគ្គលិកទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១ បានផ្ញើសារតាមប្រព័ន្ធ WhatsApp ទៅកាន់មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលមានខ្លឹមសារថា “ខ្ញុំបាទ ប៉ែន នួន ខ្វះខាតផ្ទាល់ខ្លួន ប្រពន្ធរបស់ខ្ញុំ (ឆ្លងទន្លេ) ខ្វះខាតសុំ ឯកឧត្តម បានចំនួន(៤០ម៉ឺនរៀល) សូមឯកឧត្តមមេត្តាជួយខ្ញុំបាទផង សូមអរគុណ” ព្រមទាំងផ្ញើភ្ជាប់ជាមួយប័ណ្ណសារព័ត៌មាន ដែលមានឈ្មោះនិងរូបថត ប៉ែន នួន ផងដែរ។
ដោយមានការសង្ស័យ មេបញ្ជាការ អាវុធហត្ថរាជធានីភ្នំពេញ ក៏បានឆែកសួរទៅកាន់ប្រធានព័ត៌មាន ទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១ បញ្ជាក់ថា សាមីខ្លួន ឈ្មោះ ប៉ែន នួន គឺជាអតីតសហការីឆ្លើយឆ្លងព័ត៌មាន ទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១ ពុំដឹងរឿងអ្វីទេ ឯអ្នកដែលយកប័ណ្ណព័ត៌មានដែលមានឈ្មោះនិងរូបថតរបស់ ប៉ែន នួន ទៅដើរសុំលុយនោះ គឺជាជនក្លែងបន្លំប៉ុណ្ណោះ ព្រោះ កន្លងមកក៏ធ្លាប់មានថ្នាក់ដឹកនាំអង្គភាពមួយ ធ្លាប់បានឆែកសួរមកម្តងដែរ ដោយមានគេបន្លំយក ឈ្មោះ ប៉ែន នួន នេះ ទៅស្នើសុំលុយដូចគ្នា។

បន្ទាប់ពីបានទទួលព័ត៌មានរួចហើយ លោកមេបញ្ជាការ អាវុធហត្ថរាជធានីភ្នំពេញ បានប្រើវិធានការជំនាញ អូសទាញជនក្លែងបន្លំរូបនោះមកជួប ហើយក៏មានបុរសម្នាក់ បានទៅដល់មែន ទើប កម្លាំងជំនាញរបស់អាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនបុរសនោះ ដើម្បីសួរនាំ។ បុរសនោះ ក៏បានឆ្លើយប្រាប់ថា រូបគាត់ គ្រាន់តែមកជំនួសគេប៉ុណ្ណោះ រីឯអ្នកដែលប្រើគាត់មក មានឈ្មោះថា ជុំ សុភាព ជាចាងហ្វាង កាសែតរស្មីខ្មែរ បានឲ្យខ្លួនកាន់ទូរសព្ទមកជំនួស ដែលទូរស័ព្ទនោះ គឺជាលេខទូរស័ព្ទ ដែលតាំងខ្លួនថាឈ្មោះ ប៉ែន នួន ពិតប្រាកដមែន។

នៅក្នុងទូរសព្ទនោះ ក៏មានសារទំនាក់ទំនង ប្រើប័ណ្ណព័ត៌មានផ្សេងៗ ផ្ញើទៅ ស្ថាប័ន ក្រសួង មន្ទីរ អង្គភាព និងអាជីវករ ជាច្រើន ដើម្បីសុំប្រាក់ និងមានរូបភាព ប័ណ្ណព័ត៌មានរបស់អ្នកព័ត៌មានជាច្រើនទៀត សង្ស័យត្រូវបានឈ្មោះ ជុំ សុភាព យកទៅប្រើប្រាស់ដូចគ្នា ដូចករណីប្រើប័ណ្ណរបស់ឈ្មោះ ប៉ែន នួន ផ្ញើទៅកាន់ មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយត្រូវបានកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ តាមទាន់ជាន់កែង វែកមុខដឹងថាជាជនក្លែងបន្លំ យកឈ្មោះអ្នកដទៃដើរសុំលុយផ្តេសផ្តាស់ ធ្វើឲ្យប៉ះពាល់កិត្តិយសរបស់សាមីខ្លួនដែលមិនដឹងអី ក៏ដូចជាប៉ះពាល់ដល់អ្នកសារព័ត៌មាន មានវិជ្ជាជីវៈដទៃទៀតផងដែរ។

ក្រោយការសាកសួរចម្លើយតាមជំនាញរួមកកម្លាំងអាវុធហត្ថបាននឹងកំពុងតាមចាប់ខ្លួនមេខ្លោងឈ្មោះ ជុំ សុភាព បានគេចខ្លួនបាត់ទៅហើយនោះ ដើម្បីផ្តន្ទាទោសតាមច្បាប់។ ជាមួយគ្នានេះដែរអាវុធហត្ថរាជធានីបានអំពាវនាវដល់ជនរងគ្រោះជាច្រើននាក់ដែលធ្លាប់ត្រូវបានក្រុមជនខិលខួចខាងលើបោកប្រាស់ ប្រាក់កាសទ្រព្យធន់កន្លងមកនោះសូមមកដាក់ពាក្យប្ដឹងបន្តទៀត៕
ដោយ ៖ វិមាន



-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
សន្តិសុខសង្គម៥ ថ្ងៃ ago
Update ៖ ដឹងមូលហេតុ ដែលអគ្គិភ័យឆាបឆេះបណ្ដាលឱ្យក្មេងប្រុសស្រី២នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល