ព័ត៌មានអន្ដរជាតិ
ភាគខាងជើងប្រទេសអ៊ីតាលី ប្រកាសអាសន្ន គ្រោះរាំងស្ងួត (មានវីដេអូ)
ប្រទេសអ៊ីតាលី បានប្រកាសភាពអាសន្ន នៅក្នុងតំបន់ភាគខាងជើងចំនួន៥ ជុំវិញទន្លេ Po ចំពេលមានគ្រោះរាំងស្ងួតអាក្រក់បំផុត ក្នុងរយៈពេល ៧០ ឆ្នាំ។

តំបន់ Emilia-Romagna, Friuli Venezia Giulia, Lombardy, Piedmont និង Veneto នឹងត្រូវផ្តល់ឲ្យនូវទឹកប្រាក់ចំនួន ៣៨លានដុល្លារ ជាមូលនិធិសង្គ្រោះបន្ទាន់ ដើម្បីដោះស្រាយការខ្វះខាតទឹក។
យោងតាមសហជីពកសិកម្ម Coldiretti បានឲ្យដឹងថា គ្រោះរាំងស្ងួតបានគំរាមកំហែងដល់ជាង ៣០% នៃកសិផលរបស់ប្រទេសអ៊ីតាលី ខណៈទីក្រុងជាច្រើន បានប្រកាសអំពីការបែងចែកទឹករួចទៅហើយ។

អាកាសធាតុក្តៅខុសពីធម្មតា និងកម្រិតភ្លៀងធ្លាក់តិចនៅទូទាំងរដូវរងា និងរដូវផ្ការីក បានបង្កឲ្យមានកង្វះខាតទឹកនៅភាគខាងជើងប្រទេសអ៊ីតាលី។
រដ្ឋាភិបាលអ៊ីតាលីនិយាយថា “ការប្រកាសអាសន្ននេះ គឺមានគោលបំណងគ្រប់គ្រងស្ថានភាពនាពេលបច្ចុប្បន្ន តាមមធ្យោបាយនិងអំណាចមិនធម្មតា។ នឹងមានវិធានការបន្ថែមទៀតប្រសិនបើស្ថានភាពមិនប្រសើរឡើងទេនោះ”។

ទន្លេ Po គឺជាទន្លេវែងជាងគេបំផុតរបស់ប្រទេសអ៊ីតាលី ដែលហូរទៅភាគខាងកើត ប្រវែងជាង ៦៥០គីឡូម៉ែត្រ។
គួរបញ្ជាក់ថា កាលពីចុងសប្តាហ៍កន្លងទៅ មនុស្សយ៉ាងតិច៧នាក់បានស្លាប់ បន្ទាប់ពីរងការវាយប្រហារដោយការបាក់ផ្ទាំងថ្ម នៅតំបន់ភ្នំអាល់ ភាគខាងជើងប្រទេសអ៊ីតាលី នៅក្នុងអ្វីដែលលោកនាយរដ្ឋមន្ត្រី Mario Draghi អះអាងថា ជាប់ពាក់ព័ន្ធនឹងការកើនឡើងសីតុណ្ហភាព៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អគ្គិភ័យឆាបឆេះលើ ស្រឡាងដឹកមនុស្សជិត៣០០នាក់ ចេញពី ក្រិក ទៅ អ៊ីតាលី

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានជាតិ៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
គណបក្សថ្មីមួយទៀត ត្រូវបានក្រសួងមហាផ្ទៃ សម្រេចចុះបញ្ជីឱ្យធ្វើសកម្មភាពនយោបាយ