សន្តិសុខសង្គម
Update ៖ ក្រុមរថយន្ដចង្កូតស្តាំយល់ព្រមបើកផ្លូវវិញហើយ ក្រោយមានតំណាងក្រសួងមកទទួលសំណើ
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចខណ្ឌដង្កោ ប្រាប់អោយដឹងថា កាលពីព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២២ មានតៃកុងឡានដឹកដីចង្កូតស្តាំប្រភេទ៥តោន បាននាំគ្នាយករថយន្តមកបិទផ្លូវត្រង់ចំណុចរង្វង់មូលគួរស្រូវ ស្ថិតក្នុងភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
មនុស្សប្រហែល២០០នាក់ រថយន្តប្រហែល១៧៥គ្រឿង បានធ្វើការតវ៉ាបិតផ្លូវទាំងស្រុង (ទាំងបួនច្រក) នៅរង្វង់មូលគួរស្រូវ ដោយសុំទាមទារចំនួន០១ចំណុច ៖ សុំទាមទារបង់ពន្ធ តែសុំមិនកែចង្កូច។
ប្រភពព័ត៌មានប្រាប់បន្តថា សកម្មភាពតវ៉ាបិតផ្លូវនេះ អូសបន្លាយរហូតវេលាម៉ោងជាង១២ ថ្ងៃខែឆ្នាំដដែល ទើបមានតំណាងក្រសួងសាធារណៈការនិងដឹកជញ្ជូន ដឹកនាំដោយលោក សូរ ពិសី អគ្គនាយករង នៃអគ្គនាយកដ្ឋានសាធារណៈការ និងដឹកជញ្ជូន ដោយមានការចូលរួមពីលោកស្រី គឹម ញឹប អភិបាលខណ្ឌដង្កោ លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានទទួលយកសំណើររបស់ពួកគាត់ទៅរាយការណ៍ជូនថ្នាក់ដឹកនាំ ដើម្បីសុំគោលការបន្ត ទើបពួកគាត់បានរំសាយទៅវិញនៅវេលាម៉ោង១២និង៣៥នាទី ថ្ងៃខែឆ្នាំដដែលដោយមិនធ្វើការបិទផ្លូវទៀតទេ ៕
អត្ថបទ៖ រ៉ាវុទ្ធ
-
នយោបាយ៤ ថ្ងៃ ago
ស៊ិន ចាន់ពៅរ៉ូហ្សិត ចេញមុខបរិហារគណបក្សភ្លើងទៀន និងសុំឱ្យពលរដ្ឋទាំងក្នុង និងក្រៅប្រទេសឈប់គាំទ្របក្សនេះតទៅទៀត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អាមេរិក ស្នើឱ្យសម្ដេចតេជោចែករំលែកបទពិសោធន៍ស្វែងរកសន្តិភាព ខណៈសង្រ្គាមកំពុងឆាបឆេះតំបន់នានាលើពិភពលោក
-
ចរាចរណ៍៤ ម៉ោង ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទឹកជំនន់នៅថៃឆក់យកជីវិតមនុស្ស៣៥នាក់និងប៉ះពាល់ដល់១១ខេត្ត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ៊ុយក្រែន អះអាងថា ខ្លួនជាអ្នកសម្លាប់ប្រធាន កងកម្លាំងនុយក្លេអ៊ែររុស្ស៊ី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ប្រទេសនៅអាហ្វ្រិក ផ្ទុះជំងឺចម្លែក អ្នកឆ្លងហើយ ញាក់ខ្លួនដូចរាំ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
នារីថៃថតវីដេអូអាសអាភាសផ្ទុកក្នុងប្រព័ន្ធបច្ចេកវិទ្យារកចំណូលជិត១៥០០ដុល្លារក្នុង១ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
លោក Zelensky៖ រុស្ស៊ីដុតមុខសាកសពទាហានកូរ៉េខាងជើង ដើម្បីលាក់អត្តសញ្ញាណ (វីដេអូ)